អស់បារម្ភហើយ អាជីវកម្មខ្នាតតូចក៏អាចប្រកួតនឹងអាជីវកម្មធំបានដែរ
Connect with us

គួរដឹង

អស់បារម្ភហើយ អាជីវកម្មខ្នាតតូចក៏អាចប្រកួតនឹងអាជីវកម្មធំបានដែរ

ការប្រកបមុខរបរនីមួយៗ តម្រូវឲ្យមានការយុទ្ធសាស្រ្តត្រឹមត្រូវដើម្បីប្រយុទ្ធនៅក្នុងទីផ្សារជំនួញ។ វាមិនសូវជាបញ្ហាប៉ុន្មានទេ សម្រាប់ក្រុមហ៊ុនធំៗ​ ដែលមានធនធានច្រើន ប៉ុន្តែវាគឺជាបញ្ហាធំសម្រាប់អាជីវកម្ម ដែលមិនសូវមានធនធានច្រើនល្មមសម្រាប់ប្រកួតប្រជែងនៅក្នុងទីផ្សារ។ យើងធ្លាប់បានលឺមនុស្សមួយចំនួនធំ ដែលតែងតែនិយាយថាៈ មុខរបរយើងតូច យើងមិនមានលុយខាតដូចគេមានមុខរបរធំៗទេ។ ពាក្យសម្តីទាំងអស់នេះ បង្ហាញពីភាពមិនមានវិធីសាស្រ្តក្នុងការប្រកួតប្រជែងក្នុងទីផ្សារជំនួញរបស់ម្ចាស់អាជីវកម្មតូចៗ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងក៏បានឃើញដែរថា ក្រុមហ៊ុនធំៗមួយចំនួន ដែលចាប់ផ្តើមពីភាពមិនមានអ្វីសោះ។ ប៉ុន្តែពួកគេនៅតែអាចអភិវឌ្ឍខ្លួនរហូតដល់ក្លាយជាក្រុមហ៊ុនមានធនធានច្រើន។ នេះគឺជាឧទាហរណ៍ជាក់ស្តែង ដែលអាចបង្ហាញថា អាជីវកម្មតូចក៏មានផ្លូវក្នុងការប្រកួតប្រជែងជាមួយអាជីវកម្មធំៗផ្សេងដែរ។ ខាងក្រោមនេះ គឺជាកត្តាដែលម្ចាស់អាជីវកម្មខ្នាតតូចអាចអនុវត្ត ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារជំនួញ៖

១. ចំណុចពិសេសរបស់ខ្លួន

សម្រាប់ការប្រកបអាជីវកម្មអ្វីមួយ អ្នកត្រូវដឹងឲ្យបានច្បាស់ពីចំណុចពិសេសរបស់ខ្លួន ដើម្បីធ្វើឲ្យអតិថិជនរបស់អ្នកបែងចែកឲ្យច្បាស់រវាងអាជីវកម្មរបស់ដៃគូប្រកួតប្រជែងរបស់អ្នក។ ប្រសិនបើអតិថិជនរបស់អ្នកឃើញច្បាស់ថា អ្នកមានចំណុចពិសេសនេះ អ្នកប្រាកដណាស់អាចផ្តល់ភាពពិសេសនេះ ដែលដៃគូរបស់អ្នកមិនអាចផ្តល់ឲ្យអតិថិជនបាន។ ម្យ៉ាងវិញទៀត អ្នកក៏ត្រូវធ្វើការផ្សព្វផ្សាយដោយបង្ហាញឲ្យអតិថិជនឃើញច្បាស់ពីចំណុចពិសេសនេះ ដល់អតិថិជន។ ការបញ្ជូនសារនេះដល់អតិថិជន គឺជាការប្រាប់ដល់អតិថិជនថា អាជីវកម្មរបស់អ្នកអាចផ្តល់ឲ្យពួកគេនូវចំណុចពិសេសនេះបាន ស្របពេលដែលដៃគូប្រកួតប្រជែងរបស់គេមិនអាចផ្តល់ឲ្យបាន។

២. គុណភាព

មិនថាអ្នកប្រកបមុខរបរលើសេវាកម្ម ឬផលិតផលក៏ដោយ អ្នកត្រូវធានាឲ្យបានគុណភាពនៃផលិតផល ឬសេវាកម្មរបស់អ្នកឲ្យបានល្អ។ មានហាងស៊ូស៊ីមួយនៅប្រទេសជប៉ុន ដែលមានការគាំទ្រយ៉ាងច្រើនពីអតិថិជន។ ក្នុងមួយថ្ងៃៗ គេអាចទទួលបានភ្ញៀវយ៉ាងច្រើនចូលមកទទួលទានស៊ូស៊ី។ ប៉ុន្តែចុងភៅរបស់ហាងនេះ នៅតែអនុវត្តគ្រប់ជំហាននៃការធ្វើស៊ូស៊ី ដោយមិនមានខ្វះចន្លោះណាមួយនោះទេ។ នៅពេលដែលគេសួរទៅកាន់ចុងភៅនោះ គាត់ឆ្លើយថា គាត់ត្រូវតែធានាឲ្យបានគុណភាពនៃស៊ូស៊ីនោះ ដោយមិនត្រូវរំលងជំហានណាមួយនោះទេ។ នេះគឺជាឧទាហរណ៍មួយ ដែលធ្វើឲ្យអតិថិជនអាចទទួលបានគុណភាពល្អបាន។

៣. ភាពស្មោះត្រង់

នៅក្នុងការប្រកបមុខរបរណាមួយ ម្ចាស់អាជីវកម្ម ត្រូវតែមានការស្មោះត្រង់ជាមួយអតិថិជន ដោយមិនមានការកេងបន្លំអ្វីលើអតិថិជននោះទេ។ ភាពស្មោះត្រង់នេះ អាចធ្វើឲ្យអតិថិជនជឿជាក់លើក្រុមហ៊ុន និងអាជីវកម្មរបស់យើង ដោយមិនមានការងាករេនោះទេ។

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK