គន្លឹះពិសេស! របៀបរក្សាសុវត្ថិភាពគណនីជំនួញរបស់អ្នកលើបណ្ដាញសង្គមផ្សេងៗ
Connect with us

គួរដឹង

គន្លឹះពិសេស! របៀបរក្សាសុវត្ថិភាពគណនីជំនួញរបស់អ្នកលើបណ្ដាញសង្គមផ្សេងៗ

បណ្ដាញសង្គមគឺជាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់សម្រាប់អាជីវកម្មគ្រប់ប្រភេទ ប៉ុន្តែប្រសិនបើគណនីរបស់អ្នកត្រូវបានគេលួច នោះវាអាចនឹងបង្កការខូចខាតធ្ងន់ធ្ងរដល់អាជីវកម្ម និងកេរ្តិ៍ឈ្មោះរបស់អ្នកបាន។ ខាងក្រោមនេះគឺជាទិចនិកចំនួនប្រាំដែលអ្នកមិនគួរមើលរំលង៖

១. ជ្រើសរើសលេខសំងាត់ដែលខ្លាំង
Katie Campbell អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅ Fundera បាននិយាយថា “ការជ្រើសរើសពាក្យសម្ងាត់ខ្លាំង ដែលជាធម្មតាគួរតែបញ្ចូលលេខនិមិត្តសញ្ញានិងអក្សរធំ ប៉ុន្តែត្រូវប្រាកដថាវាមិនស្មុគស្មាញពេកនោះទេ”។ ម្យ៉ាងទៀតគឺ “ជៀសវាងការប្រើពាក្យសម្ងាត់ ដូចគ្នាសម្រាប់គណនីផ្សេងគ្នា នេះគឺជាវិធីសាស្រ្តទូទៅដែលពួក Hacker នឹងព្យាយាមប៉ុនប៉ង hack ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក” ។

២. ប្តូរពាក្យសម្ងាត់របស់អ្នកឱ្យបានញឹកញាប់
វាជាការអនុវត្តដ៏ល្អបំផុតក្នុងការផ្លាស់ប្តូរពាក្យសម្ងាត់លើបណ្ដាញសង្គមនិងគណនីផ្ទាល់ខ្លួនរបស់អ្នកជាញឹកញាប់។ អ្នកគួរតែប្តូរពាក្យសម្ងាត់របស់អ្នកយ៉ាងតិចម្តងក្នុងរយៈពេលបីខែម្ដង ជាពិសេសនៅពេលដែលបុគ្គលិកចាកចេញពីក្រុមហ៊ុន។

៣.  ប្រើការផ្ទៀងផ្ទាត់លើកត្តាពីរយ៉ាង
លោក Paul Bischoff បាននិយាយថា “នៅពេលណាដែលនិយោជិកប្រើប្រាស់ លើឧបករណ៍ថ្មីពួកគេត្រូវបញ្ចូល PIN កូតដែលបានផ្ញើទៅម្ចាស់គណនីតាមរយៈ SMS ឬអ៊ីម៉ែល” ។ វាមិនត្រឹមតែការពារអ្នកពីពាក្យសម្ងាត់ដែលគេលួចប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាច បញ្ចៀសរាល់ការលួចប្រើប្រាស់លើគណនីរបស់អ្នកពីបុគ្គលផ្សេងផងដែរ។

៤. រក្សាព័ត៌មានរបស់អ្នកឱ្យនៅក្រៅបណ្ដាញ
លោក Campbell បានថ្លែងថា: «មនុស្សជាច្រើនភ្លេចថាវាជាការងាយស្រួលក្នុងការ Hack ព្រោះអ្នកបង្ហាញឈ្មោះអ៊ីម៉ែលនិងពាក្យសម្ងាត់របស់អ្នកនៅលើអ៊ីនធឺណិត។ ដើម្បីជៀសវាងការបញ្ចេញព័ត៌មានរបស់អ្នកនៅលើអ៊ីនធឺរណែត  លោក Campbell បានណែនាំឱ្យ log out គណនីរបស់អ្នកនៅពេលអ្នកឈប់ប្រើប្រាស់ និងលុបចោលរាល់ឯកសារសម្ងាត់ផ្សេងៗ៕

អត្ថបទ៖ បូ ទីនBusiness news daily

ប្រភព៖ Business-record.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK