មិនធម្មតាទេ! ក្រុមហ៊ុននេះ ប្រែពីរកស៊ីឧបករណ៍តន្រ្តីមកផលិតយានយន្ត
Connect with us

គួរដឹង

មិនធម្មតាទេ! ក្រុមហ៊ុននេះ ប្រែពីរកស៊ីឧបករណ៍តន្រ្តីមកផលិតយានយន្ត

បើនិយាយពីរឿងការផលិតយានយន្ត ជប៉ុន ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានភាពល្បីល្បាញខាងការផលិតយានយន្តដ៏មានគុណភាព។ ក្រុមហ៊ុនដ៏ល្បីល្បាញមួយ គឺក្រុមហ៊ុនYAMAHA ដែលកាលពីដើមឡើយ គឺជាក្រុមហ៊ុនឧបករណ៍តន្ត្រីតែប៉ុណ្ណោះ។ តើក្រុមហ៊ុននេះអាចប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនផលិតយានយន្តបានយ៉ាងដូចម្តេច? ត្រង់ចំណុចនេះ មិនសូវមាននរណាម្នាក់បានដឹងលឺនោះឡើយ។

ការពិតទៅ ក្រុមហ៊ុនYAMAHA ត្រូវបានបង្កើតឡើងដោយការចូលរួមគ្នារវាងក្រុមហ៊ុន Nippon Gakki និងលោក Torakusu Yamaha​ នៅឆ្នាំ១៩៧៧។ ដោយសារតែការទទួលបានជោគជ័យក្នុងមុខរបររកស៊ីលើឧបករណ៍តន្ត្រី ក្រុមហ៊ុន YAMAHA បានព្យាយាមស្វែងរកឳកាសប្រឡូកចូលវិស័យឧស្សាហកម្ម រហូតដល់សង្គ្រាមលោកលើកទី២ ដែលក្រុមហ៊ុនYAMAHA បានផលិតយន្តហោះ។ បន្ទាប់ពីនោះមក ក្រុមហ៊ុនYAMAHA ផលិតយានយន្តចាប់តាំងពីពេលនោះមក។

បើទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនYAMAHA បានផលិតផលិតផលយ៉ាងច្រើន ដែលមានដូចជាយានយន្ត ម៉ូតូ កង់រទេះ ម៉ាស៊ីនបូមទឹក យន្តហោះគ្មានមនុស្សបើក ទូក ម៉ាស៊ីនភ្លើង និងម៉ូតូព្រិលជាដើម។ ការប្រែខ្លួនពីក្រុមហ៊ុនឧបករណ៍តន្ត្រីមកជាក្រុមហ៊ុនផ្នែកឧស្សាហកម្មយ៉ាងដូច្នេះ មិនមែនជារឿងចៃដន្យនោះទេ។ ក្រុមហ៊ុននេះ ចេះឆក់យកឳកាសនៅកាលសង្គ្រាមលោកលើកទី២ ដែលលោកព្យាយាមចូលរួមផលិតយន្តហោះ។ ជាការពិត នៅពេលសង្គ្រាម មិនសូវមាននរណាម្នាក់ខ្វល់ពីការលេងឧបករណ៍តន្រ្តីទេ ប៉ុន្តែគេត្រូវការយានយន្ត ឬរបស់ផ្សេងៗ ដែលសំខាន់ក្នុងការប្រើប្រាស់សម្រាប់ប្រទេសជាតិក្នុងកាលៈទេសៈនោះ។

ការចេះឆក់ឳកាស គឺជាកត្តាមួយដែលនាំមនុស្សម្នាក់ ឬក្រុមហ៊ុនមួយឲ្យទទួលបានជោគជ័យ។ សម្រាប់អ្នកដែលចង់ទទួលបានជោគជ័យ អ្នកគួរចេះពិចារណា និងមើលកាលៈទេសៈ ដើម្បីឆក់យកឳកាសផ្សេងៗ ដែលមានផលប្រយោជន៍សម្រាប់អ្នក និងក្រុមហ៊ុនអ្នក៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK