មកស្វែងយល់ទាំងអស់គ្នា! នៅពេលឆ្លងវីរុស covid-19 តើ​ប្រព័ន្ធ​ភាព​ស៊ាំរបស់យើងដំណើរការយ៉ាងម៉េច?
Connect with us

គួរដឹង

មកស្វែងយល់ទាំងអស់គ្នា! នៅពេលឆ្លងវីរុស covid-19 តើ​ប្រព័ន្ធ​ភាព​ស៊ាំរបស់យើងដំណើរការយ៉ាងម៉េច?

ការ​ស្រាវជ្រាវ​ដំបូង​លើ​អ្នក​ជំងឺ Covid-19 នៅ​ទីក្រុង Wuhan ប្រទេស​ចិន​បាន​រក​ឃើញ​ថា ១៧% នៃ​អ្នក​ដែល​ឆ្លង​ជំងឺ​វិវត្ត​ទៅ​ជា​រោគ​សញ្ញា​ថប់​ដង្ហើម​ធ្ងន់ធ្ងរ។ ក្នុង​ចំណោម​ក្រុម​នេះ ១១% បាន​បង្ហាញ​ពី​ស្ថានភាព​របស់​ពួកគេ​កាន់​តែ​អាក្រក់​ទៅៗ ក្នុង​រយៈពេល​ខ្លី​ហើយ​បាន​ស្លាប់​ដោយសារ​ការ​បរាជ័យ​នៃ​សរីរាង្គ​ទន់ខ្សោយ​របស់​ពួកគេ។

ការ​សិក្សា​ក៏​បាន​ប្រាប់​ថា​ មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ចុះចាញ់​នឹង​មេរោគ​ឆ្លង​ថ្មី​មួយ​នេះ ​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​ថ្មីៗ​ហូរ​ចូល​មក​ជា​ពិសេស​អ្នក​មាន​អាយុ​លើស​ពី ៦០ ឆ្នាំ។ ខណៈ​ពេល​ដែល​មាន​រឿងរ៉ាវ​ជា​ច្រើន​បាន​លេចចេញ​ពី​ការ​តាម​ដាន​ការ​រីក​រាលដាល​នៃ​វីរុស​នៅ​ទូទាំង​ពិភពលោក​នោះ​ គេ​មិន​សូវ​និយាយ​អំពី​ដំណាក់កាល​ដែល​វីរុស​មាន​ទំនាក់ទំនង​ជាមួយ​រាងកាយ​របស់​មនុស្ស​ និង​ផល​វិបាក​ធ្ងន់ធ្ងរ​ដែល​អាច​បណ្ដាល​ឱ្យ​ស្លាប់​បាន​នោះ​ទេ។

ហេតុផល​មួយ ​អាច​បណ្ដាល​មក​ពី​អ្នក​វិទ្យាសាស្ត្រ​កំពុង​រក​មើល​ថា ​តើ​វីរុស​ដំណើរការ​យ៉ាង​ដូចម្ដេច​ តើ​វីរុស Covid-19 ធ្វើអ្វី​ខ្លះ​ក្នុង​​មនុស្ស​យើង?

បន្ទាប់​ពី​វីរុស Covid-19 ចូល​ក្នុង​ខ្លួន​តាម​រយៈ ខ្យល់​ដង្ហើម ​វា​ហាក់​ដូចជា​បាន​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​ពិសេស​មួយ​ដែល​មាន​នៅ​ក្នុង​ជា​ជលិកា​សួត។ មេរោគ​បន្ទាប់​នឹង​ចូល​មក​នៅ​ក្នុង​ខ្លួន​យើង​កាន់​តែ​ច្រើន​ដែល​គេ​ហៅ​ថា“ ប្លន់”ឬ យន្តការ​របស់​កោសិកា។ ការបំផ្លាញ​ជាលិកា​កើតឡើង​ដោយសារ​តែ​វីរុស​បាន​ដណ្ដើម​កោសិកា​ ​ហើយបណ្ដាល​ឱ្យ​កោសិកា​ស្លាប់​ ហើយ​សួត​មិន​អាច​ដំណើរ​ការ​បាន​ប្រសិន​បើ​មាន​កោសិកា​ជា​ច្រើន​បាន​ស្លាប់។

ដូច្នេះ​វីរុស Covid-19 នាំ​ឱ្យ​មាន​ការ​ស្លាប់​កោសិកា​ដែរ​ទេ?

ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ ទោះ​មាន​សុខភាព​ល្អ​តែ​ក៏​អាច​បំផ្លាញ​បាន​ដូចគ្នា ​ដែល​ជា​លទ្ធផល​វា​នឹង​លេច​សញ្ញា​នៃ​មេរោគ Covid-19។ អ្នក​ដែល​មាន​ករណី​ធ្ងន់ធ្ងរ​នៃ Covid-19 កំពុង​ជួប​ប្រទះ​នូវ​ការ​ព្យាបាល​ដែល​ពិបាក​វាស់​ស្មាន ​ដែល​គេ​ស្គាល់​ថា​ជា “ ព្យុះcytokine ” ។ នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ឈាន​ដល់​ការ​ឆ្លង​មេរោគ ​ភាព​ខ្លាំង​នៃ​ភាព​ស៊ាំ​ក្នុងខ្លួន​មនុស្សដែល​មាន​សុខភាព​ល្អ​នឹងប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ឆាប់​រហ័ស។ ចំណែក Cytokines គឺ​ជា​ប្រូតេអ៊ីន​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ ​នៅ​ក្នុង​រាងកាយ​របស់​យើង។ Cytokines នឹងជ្រើសរើស​កោសិកា​ភាព​ស៊ាំ​ទៅ​កន្លែង​ឆ្លង​ដើម្បី​សម្លាប់​ជា​ជលិកា​ដែល​ឆ្លង​មេរោគ​ចោល ក្នុង​គោលបំណង​ជួយ​សង្គ្រោះ​រាងកាយ​ដែល​នៅសល់​របស់​យើង។

មនុស្ស​យើង​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​ប៉ុន្តែ​ក្នុង​កំឡុង​ពេល​ឆ្លង​វីរុស​ដែល​បង្ក​ឡើង​ដោយ​វីរុស Covid-19នោះ ​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ចាក់​ cytokines ​ចូល​ទៅ​ក្នុង​សួត ​វា​នឹង​បង្កជា​ជំងឺ​ផ្សេងៗ​ទៀត​រហូត​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បាត់បង់​ជីវិត។

តើ​វីរុស Covid-19 មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ណា​ ពី​វីរុស​ដទៃ​ទៀត?

មនុស្ស​គ្រប់គ្នា​ឆ្លង​ជំងឺ​ផ្នែក​ផ្លូវ​ដង្ហើម​រៀង​រាល់​ឆ្នាំ​ដោយ​វីរុស​ធម្មតា​ ដែល​ជា​ទូទៅ​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​លើ​ផ្លូវ​ដង្ហើមដែលមានសភាព​ស្រាល ​និង​មិន​ស្មុគស្មាញ​ឬ​ពិបាក​ព្យាបាល​ឡើយ​។ ប៉ុន្តែ Covid-19 នេះ​ខុស​ពី​វីរុស​ផ្សេង​ទៀត​ដែល​អាច​បណ្ដាល​ឱ្យ​ពិបាក​ដក​ដង្ហើម​ធ្ងន់ធ្ងរ ​ព្រោះ​មេរោគ​នៃ​វីរុស Covid-19  នេះ​ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម​នេះ​មាន​ន័យ​ថា​សួត​របស់​អ្នក​ជំងឺ​អាច​ប្រមូល​ផ្ដុំ​សារធាតុ​រាវ​ដែល​បង្ក​ជា​ជំងឺ​រលាក​សួត។

វា​ជា​ការ​យាយី​ផ្លូវ​ដង្ហើម​ឬ​ឈាន​ទៅ​ដល់​ដង្ហើម​នៃ​ចង្វាកបេះដូង​ ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​បាត់បង់​ជីវិត​ក្រោយ​រោគសញ្ញា​បាន​លេចឡើង ៕

ប្រភព៖ kampucheathmey.com

មតិយោបល់

ថ្មីៗ2 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ2 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ2 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ1 week ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK