"រវល់" ខ្លាំងរាល់ថ្ងៃហើយមិនសូវសម្រេចអ្វីច្រើន មានន័យថាយើងជាមនុស្ស "គ្មានសាច់ការ" ហើយ!
Connect with us

បែបផែនជីវិត

“រវល់” ខ្លាំងរាល់ថ្ងៃហើយមិនសូវសម្រេចអ្វីច្រើន មានន័យថាយើងជាមនុស្ស “គ្មានសាច់ការ” ហើយ!

គ្រប់​គ្នា​សុទ្ធ​តែ​បាន​ជួប​មនុស្ស​ពីរ​ប្រភេទ​នេះ គឺ​អ្នក​កំពូល​រវល់ មើល​ទៅ​ការងារ​ច្រើន​សន្ធឹក និង​អ្នក​​ធ្វើ​ការ​ងារ​ដូច​គ្នា​ តែ​បាន​ផល​ជាង។ ខាង​ក្រោម​នេះ​គឺ​ជា​ភាព​ខុស​ប្លែក​គ្នា​មួយ​ចំនួន​ដែល​អាច​ឱ្យ​អ្នក​សន្និដ្ឋាន​បាន​ថា មនុស្ស​ដែល​​អ្នក​កំពុង​ធ្វើ​ការ​ជាមួយ​ ឬ​ខ្លួន​អ្នកជា​មនុស្ស​បែប​ណា។

មនុស្ស​រវល់៖ មាន​ការងារ​អាទិភាព​ច្រើន​សន្ធឹក មិន​ដឹង​មួយ​ណា​សំខាន់​ជាង​មួយ​ណា ហើយ​មិន​ដឹង​គួរ​ចាប់​អា​មួយ​ណា​ធ្វើ​មុន

មនុស្ស​សាច់​ការ៖ ពាក្យ​ថា​ “អាទិភាព” គឺ​មាន​តិច​បំផុត ទាល់​តែ​ពិនិត្យ និង​គិត​គូរ​ច្បាស់​លាស់ ទើប​ហ៊ាន​ថា​ការងារ​ណា​សំខាន់ ការងារ​ណា​បន្ទាប់

មនុស្ស​រវល់៖ ឆ្លើយ “Yes” លឿន​ដូច​ផ្លេក​បន្ទោរ។ មេ​ដាក់​អី​ឱ្យ​ក៏​ងក់​ក្បាល​ដែរ។ និយាយ​រួម​គឺ​ជា​ប៊ូតុង “OK” ដោយ​មិន​សូវ​គិត​ឱ្យ​ល្អិត​ល្អន់​ទេ។ ប៉ុន្តែ​លទ្ធផល​ច្រើន​តែ​មិន​សូវ​ដូច​អ្វី​ដែល​សន្យា។

មនុស្ស​សាច់​ការ៖ ចំណាយ​ពេល​គិត​យូរ​បន្តិច​ ទើប​ឆ្លើយ “Yes” ហើយ​ពេល​ខ្លះ​លើក​ហេតុ​ផល ឬ​បញ្ហា​ប្រឈម​មក​ពិភាក្សា​មុន​សម្រេច​ថា​ព្រម​ធ្វើ។

មនុស្ស​រវល់៖ ទាល់​តែ​មេ​ដាស់​តឿន​ញឹក​ញាប់​ ទើប​រត់​ទៅ​ធ្វើ ហើយ​បើ​មិន​រម្លឹក ក៏​ហី​តាម​ហ្នឹង។

មនុស្ស​សាច់​ការ៖ ដឹង​ការងារ​ខ្លួន​ឯង មិន​ចាំបាច់​ទាល់​តែ​អ្នក​ណា​មក​រម្លឹក ឬ​ដាស់​តឿន​ឡើយ។

មនុស្ស​រវល់៖ រអ៊ូ ឬ​ប្រាប់​គេ​ឯង​ថា​ ខ្លួន​រវល់​ខ្លាំង ការងារ​ច្រើន គ្មាន​អ្នក​ជួយ ទាំង​ដែល​ខ្លួន​ឯង​ព្រម​ទទួល​ការងារ​ដោយ​មិន​គិត ឬ​មិន​សូវ​សកម្ម តែ​ស្រែក​ថា​រវល់។

មនុស្ស​សាច់​ការ៖ មិន​សូវ​ចេះ​មាត់ក ច្រើន​តែ​ទុក​ឱ្យ​លទ្ធផល​បង្ហាញ​ការ​ពិត។ ម្យ៉ាង​ទៀត​ មនុស្ស​នេះ​មិន​ងាយ​ទម្លាក់​កំហុស​ឱ្យ​អ្នក​នៅ​ក្នុង​ក្រុម​ទេ ពេល​មាន​បញ្ហា ឬ​លទ្ធផល​មិន​ដូច​ចិត្ត។

មនុស្ស​រវល់៖ ធ្វើ​ការ​ទាំង​មិន​សួរ​នាំ​ឱ្យ​ច្បាស់​លាស់ ពេល​បរាជ័យ ច្រើន​បន្ទោស​គេ​ឯង។ គិត​ឃើញ​អី​ក៏​ធ្វើ​ភ្លាម មិន​បាន​ស្រាវ​ជ្រាវ ឬ​រៀបផែនការ​ឱ្យ​បាន​ល្អិតល្អន់។

មនុស្ស​សាច់​ការ៖ ហ៊ាន​ទទួល​ស្គាល់​ការពិត។ មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ សួរ​ពី​ការណែ​នាំ​ឱ្យ​បាន​ច្បាស់ និង​មាន​ផែនការ​ការងារ​ផ្ទាល់​ខ្លួន៕ (kanhasabay)

ពីនេះពីនោះ17 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ20 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ23 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ24 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ1 day ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK