ការពិតចឹងសោះ! ដោយសារហេតុផលនេះ បានជាAmazon ជោគជ័យយ៉ាងនេះ
Connect with us

ពីនេះពីនោះ

ការពិតចឹងសោះ! ដោយសារហេតុផលនេះ បានជាAmazon ជោគជ័យយ៉ាងនេះ

ក្រុមហ៊ុនAmazon គឺជាក្រុមហ៊ុនលក់ឥវ៉ាន់អនឡាញលំដាប់អន្តរជាតិមួយដ៏ល្បី ដែលលេចមុខលេចមាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការលេចមុខមាត់នៅក្នុងឆាកជំនួញពិភពលោកនេះ មិនមែនជារឿងចៃដន្យនោះទេ រួមផ្សំជាមួយនឹងការគាំទ្ររបស់អតិថិជនរាប់លាននាក់នៅលើពិភពលោកនេះ។ ទោះបីជាយ៉ាងនេះក្តី មិនសូវមានមនុស្សច្រើនទេ ដែលដឹងពីការលូតលាស់ និងវិធីសាស្រ្តក្នុងការធ្វើឲ្យក្រុមហ៊ុននេះ ទទួលបានប្រជាប្រិយភាព និងភាពជោគជ័យយ៉ាងដូច្នេះនោះទេ។

ខាងក្រោមនេះ គឺជាកត្តាដែលធ្វើក្រុមហ៊ុនមួយនេះទទួលបានជោគជ័យ៖

១. ការបង្កើតថ្មី

សម្រាប់ក្រុមហ៊ុនAmazon គេព្យាយាមបង្កើតអ្វីៗថ្មី និងកែច្នៃឲ្យមានការទាក់ទាញជានិច្ច ដើម្បីធ្វើឲ្យអតិថិជនមានការពេញចិត្ត។ 

២. ការឆ្លើយតបទៅនឹងអតិថិជន

សេវាកម្មអតិថិជនរបស់ក្រុមហ៊ុនAmazon ត្រូវបានគេចាត់ចំណាត់ថ្នាក់ថាមានកម្រិតខ្ពស់ ដែលអាចឆ្លើយតបបានល្អទៅនឹងតម្រូវការរបស់អតិថិជនបានល្អ និងទាន់ពេលវេលា។ សម្រាប់ក្រុមហ៊ុននេះ គេព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីឆ្លើយតបទៅនឹងអតិថិជនឲ្យទាន់ពេលវេលា។

៣. ការអនុវត្ត

ដោយសារតែក្រុមហ៊ុននេះជាក្រុមហ៊ុនលក់អនឡាញ ហើយគេបានដឹកជញ្ជូនឥវ៉ាន់ឲ្យដល់ទីកន្លែងរបស់អតិថិជនបានទាន់ពេលវេលា។ ក្រុមហ៊ុននេះ ផ្តល់តម្លៃខ្លាំងក្នុងការដឹកជញ្ជូនទំនិញ​ដែលអតិថិជនចង់បាន ឲ្យដល់ទីកន្លែងដែលអតិថិជននៅ។

៤. មានទំនិញគ្រប់បែបយ៉ាង

មានអ្នកខ្លះនិយាយថា បើអ្នកចង់បានរបស់អ្វី គេអាចចូលទៅគេហទំព័រAmazonរកបាន។ ពាក្យនេះ និយាយចេញបានដោយសារតែគេសឹងតែអាចរកទំនិញគ្រប់បែបយ៉ាងដែលគេចង់បាន នៅក្នុងគេហទំព័រមួយនោះមែន។ ក្រុមហ៊ុនAmazon ដាក់ទំនិញគ្រប់បែបយ៉ាងនៅក្នុងគេហទំព័រខ្លួន ហើយអតិថិជនមានភាពងាយស្រួលដោយគ្រាន់តែចូលមើល និងស្វែងរកប្រភេទទំនិញដែលខ្លួនចង់បាន។

៥. ផ្នត់គំនិតឈ្នះ

ចំពោះបុគ្គលិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនAmazon គេបានបង្ហាញគោលជំហរ និងផ្នត់គំនិតថា ត្រូវតែឈ្នះទៅកាន់សមរភូមិជំនួញ។ ឆន្ទៈមួយនេះហើយ ដែលធ្វើឲ្យក្រុមហ៊ុនមួយនេះ បានទទួលជោគជ័យរហូតមកដល់សព្វថ្ងៃ៕

មតិយោបល់

ថ្មីៗ2 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ2 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ2 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ1 week ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK