ការផ្តោតលើចំណុចខ្សោយ និងអភិវឌ្ឍន៍លើចំណុចខ្លាំង? តើមួយណាល្អជាង?
Connect with us

គួរដឹង

ការផ្តោតលើចំណុចខ្សោយ និងអភិវឌ្ឍន៍លើចំណុចខ្លាំង? តើមួយណាល្អជាង?

មនុស្សគ្រប់រូប មានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។ អ្នកខ្លះ ព្យាយាមចំណាយពេលវេលាយ៉ាងច្រើន អភិវឌ្ឍបន្ថែមលើចំណុចខ្លាំងរបស់ខ្លួន ដែលធ្វើឲ្យចំណុចខ្លាំងនោះ កាន់តែខ្លាំងថែមមួយកម្រិតទៀត។ ចំណែកមនុស្សមួយចំនួនទៀត ព្យាយាមពង្រឹងលើចំណុចខ្សោយរបស់ខ្លួនទៀតផង ដោយគេសង្ឃឹមថា នឹងអាចកែប្រែចំណុចខ្សោយរបស់ខ្លួនឲ្យក្លាយជាចំណុចខ្លាំងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ តើយើងគួរពង្រឹងលើចំណុចខ្សោយរបស់ខ្លួន ឬចំណុចខ្លាំងរបស់ខ្លួន?

ជាការពិត ការអភិវឌ្ឍលើចំណុចខ្សោយអាចត្រូវការពេលវេលាយូរ ដោយសារតែវាទាមទារឲ្យមានឆន្ទៈខ្ពស់ ក្នុងការកែប្រែចំណុចខ្សោយរបស់យើង។ យើងអាចនឹងស្អប់ ឬមិនចូលចិត្តអ្វីដែលយើងធ្វើ ដូច្នេះ ប្រសិនបើយើងព្យាយាមអភិវឌ្ឍលើចំណុចខ្សោយរបស់ខ្លួន យើងអាចត្រូវប្រយុទ្ធជាមួយការប្រឆាំងរបស់ចិត្ត និងអារម្មណ៍របស់ខ្លួន។

បញ្ហានេះ គឺជាបញ្ហាធំដែលអ្នកពង្រឹងចំណុចខ្សោយ ព្យាយាមកែប្រែចំណុចខ្សោយទៅជាចំណុចខ្លាំង។ ឧទាហរណ៍ យើងមិនចូលចិត្តអានសៀវភៅ ប៉ុន្តែយើងចង់ធ្វើឲ្យខ្លួនឯងចូលចិត្តអានសៀវភៅ ដោយបង្កើតទម្លាប់អានសៀវភៅជាប្រចាំ។ សម្រាប់អ្នកដែលមិនចូលចិត្តអានសៀវភៅ អ្នកប្រាកដជាត្រូវប្រឆាំងជាមួយនឹងភាពមិនចូលចិត្តខ្លាំង ប្រសិនបើអ្នកចង់កែប្រែចំណុចខ្សោយរបស់ខ្លួន។ មូលហេតុនេះហើយ អ្នកត្រូវចំណាយពេលវេលាច្រើន ដើម្បីទទួលបានជោគជ័យ។

ចំពោះការអភីវឌ្ឍលើចំណុចខ្លាំងវិញ វាមិនចំណាយពេលវេលាច្រើន ក្នុងការពង្រឹងនោះទេ ដោយសារវាជាធម្មជាតិរបស់យើង ដែលធ្វើឲ្យយើងមានភាពខ្លាំងលើរឿងនោះដោយស្វ័យប្រវត្តិ។ ប្រសិនបើយើងអភិវឌ្ឍភាពខ្លាំងនោះបន្ថែម យើងនឹងកាន់តែជំនាញខ្លាំងលើចំណុចនោះ។ ឧទាហរណ៍ យើងជាអ្នកពូកែនិយាយ។ ដូច្នេះ ប្រសិនបើយើងធ្វើជាអ្នកលក់ យើងទាមទារឲ្យមានជំនាញពូកែនិយាយ។ បើយើងចំណាយពេលបន្ថែមបន្តិចទៀត យើងនឹងអាចពង្រឹងចំណុចខ្លាំងកាន់តែខ្លាំងជាងមុន ហើយយើងនឹងទទួលបានភាពជោគជ័យច្រើន។

សម្រាប់អ្នកទទួលជោគជ័យជាច្រើន ពួកគេចំណាយពេលវេលាច្រើន អភិវឌ្ឍលើចំណុចខ្លាំងរបស់ខ្លួន។ ប៉ុន្តែនេះ មិនមែនមានន័យថាយើងមិនខ្វល់ពីចំណុចខ្សោយរបស់ខ្លួននោះទេ។ យើងគួរផ្តោតលើចំណុចខ្លាំងរបស់ខ្លួន ស្របពេលនោះ យើងក៏ត្រូវកែប្រែចំណុចខ្សោយរបស់ខ្លួនម្តងបន្តិចៗដែរ៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK