ត្រូវដឹង! សូមនៅ​ឆ្ងាយ​ពី​អ្នកជំងឺ​ជាង ២ម៉ែត្រ មន្ត្រីសុខាភិបាលជប៉ុនម្នាក់ទៀត​នៅតែឆ្លងវីរុស covid-19 នៅលើនាវាទេសចរណ៍
Connect with us

ថ្មីៗ

ត្រូវដឹង! សូមនៅ​ឆ្ងាយ​ពី​អ្នកជំងឺ​ជាង ២ម៉ែត្រ មន្ត្រីសុខាភិបាលជប៉ុនម្នាក់ទៀត​នៅតែឆ្លងវីរុស covid-19 នៅលើនាវាទេសចរណ៍

ក្រសួងសុខាភិបាលជប៉ុននិយាយថា មន្រ្តីរបស់ខ្លួនម្នាក់ទៀតដែលជាអ្នកធ្វើការនៅលើនាវាទេសចរណ៍ Diamonds Princess ត្រូវបានបញ្ជាក់ថាមានវីរុស Covid-19 ខណៈនាវាកំពុងចតនៅកំពង់ផែ Yokohama ជិតទីក្រុងតូក្យូ ។

មន្ត្រីរូបនោះត្រូវបានដឹងថា មានអាយុជាង ៥០ ឆ្នាំ ដែលជាអ្នកប្រមូលព័ត៌មានលើនាវា Diamonds Princess ពីករណីឆ្លងវីរុសដើម្បីបញ្ជូនទៅក្រសួង នៅចន្លោះពីថ្ងៃអង្គារនិងថ្ងៃសៅរ៍។

ក្រសួងនិយាយថា កាលពីថ្ងៃអង្គារសប្ដាហ៍មុ​ន មន្ត្រីដែលបានបញ្ជាក់ថាឆ្លងមេរោគរូបនោះ បានកំពុងគ្រប់គ្រងចរាចរណ៍យានយន្តខាងក្រៅនាវា។ ប្រហែល ១០ នាទីក្រោយ មានអ្នកដំណើរឆ្លងមេរោគម្នាក់បានចេញពីកប៉ាល់ ប៉ុន្តែគាត់និងអ្នកជំងឺបានរក្សាគន្លាតចម្ងាយពីគ្នាយ៉ាងតិច ២ ម៉ែត្រ។ ក្រសួងបញ្ជាក់បន្ថែមថា គាត់មិនបានទាក់ទង ឬប៉ះពាល់ជាមួយនាវិកនិងអ្នកដំណើរនៅពេលលើនាវានោះទេ។

មន្ត្រីនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុសកាលពីថ្ងៃអាទិត្យម្សិលមិញ គឺ២ថ្ងៃបន្ទាប់ពីមានអាការៈក្តៅខ្លួន។ ក្រសួងនិយាយថា គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីព្រឹកមិញនេះ។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីមន្រ្តីម្នាក់របស់ខ្លួនថាបានឆ្លងមេរោគ Covid-19  និងបានដាក់មន្ត្រីរូបនោះនៅដាច់ដោយឡែកពីគេ៕

 ប្រែសម្រួល៖ សន្យា

ប្រភព៖ kampucheathmey.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK