សាលារាជធានីជូនអ្នកដំណើរជិត២០០នាក់ពីកប៉ាល់ Westerdam ដើរកម្សាន្ត​
Connect with us

ថ្មីៗ

សាលារាជធានីជូនអ្នកដំណើរជិត២០០នាក់ពីកប៉ាល់ Westerdam ដើរកម្សាន្ត​

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ សម្រេចរៀបចំរថយន្តជូនអ្នកដំណើរជិត២០០នាក់មកពីកប៉ាល់ Westerdam ដើរកម្សាន្តក្នុងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ឱ្យដឹងថា សាលារាជធានីភ្នំពេញ នឹងរៀបចំរថយន្តដើម្បីជូនក្រុមអ្នកទេសចរពីនាវានោះដើរលេងជុំវិញក្រុងភ្នំពេញ។​ លោក​បន្តថា ដំណើរកម្សាន្តនោះនឹងធ្វើឡើងមួយល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយ​ចាប់​ផ្តើមចេញដំណើរពីសណ្ឋាគារសុខាភ្នំពេញ។

លោក ម៉េត មាសភក្តី៖ «យើងរៀបចំឡានក្រុង១០ឡាន ដើម្បីដឹកពួកគាត់ជិត២០០នាក់។ គឺដឹកពួកគាត់ពីសុខាហូតែល ដើម្បីដើរមើលរាជធានីភ្នំពេញ មើលពីការរីកចម្រើនរបស់ស្រុកទេសយើង។ ការ​រៀបចំនេះតាមការចង្អុលបង្ហាញពីឯកឧត្តមអភិបាល និងតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ឱ្យដឹងថា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ គិតត្រឹមថ្ងៃនេះ នៅមាន​អ្នកដំណើរនៅសល់ ២៣៣នាក់ និងអ្នកបម្រើការលើនាវា នៅសល់ ៧៤៧នាក់​កំពុងស្ថិតនៅលើនាវា Ms Westerdam ចតនៅកំពង់ផែខេត្តព្រះសីហនុ។

នាវា MS Westerdam ដែលផ្ទុកទៅដោយអ្នកដំណើរ ១ ៤៥៥នាក់ និងបុគ្គលិកបម្រើការលើនាវា ៨០២នាក់ ត្រូវបានកម្ពុជាអនុញ្ញាតចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ។ នាវាមួយនេះ បានចំណាយពេល ២សប្ដាហ៍នៅលើផ្ទៃសមុទ្រ បន្ទាប់ពីវាត្រូវបានបដិសេធមិនឱ្យចូលចតពីសំណាក់ប្រទេស និងដែនដីកោះចំនួន៥ មានជប៉ុន តៃវ៉ាន់ កោះហ្គាំ ហ្វីលីពីន និងថៃ។ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ប្រទេសម៉ាឡេស៊ីរក​ឃើញ​ថា ស្ត្រីជនជាតិអាមេរិកកាំងម្នាក់ជាអ្នកដំណើរពីនាវា Ms Westerdam  អាយុ៨៣ឆ្នាំ បានឆ្លងមេរោគកូរ៉ូណាថ្មី បន្ទាប់ពីធ្វើតេស្តរកមេរោគនេះ២ដងរួចមក៕

ប្រភព៖ vodkhmer.news  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK