ស្រស់ស្អាត​ណាស់! សោភ័ណភាពគំរូ​ប្លង់​រង្វង់​មូល​ក្ដាន់​២ ​ដែល​នឹង​សាងសង់​ឆាប់​ៗ​នេះ​
Connect with us

ថ្មីៗ

ស្រស់ស្អាត​ណាស់! សោភ័ណភាពគំរូ​ប្លង់​រង្វង់​មូល​ក្ដាន់​២ ​ដែល​នឹង​សាងសង់​ឆាប់​ៗ​នេះ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​កែ​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​ត្រង់​ចំណុច​ប្រសព្វ​ក្តាន់ពីរ​រវាង​មហាវិថី​ស៊ីធីសេនធ័រ (ផ្លូវ​ R6) និង​មហា​វិថី​សាធារណរដ្ឋ​ឆេក ក្នុងនោះ​នឹង​ធ្វើការ​កែសម្រួល​ផ្ទៃសួនច្បារ​ក្តាន់ពីរ​មួយ​ផ្នែក​ទៅជា​រង្វង់មូលក្តាន់ពីរ និង​ស្ថាបនា​ផ្លូវជុំវិញ​រង្វង់មូលនេះ ដោយ​រក្សា​រូបសំណាក​ក្តាន់ពីរ ឱ្យ​នៅ​ដដែល។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០។

រដ្ឋបាល​រាជធានី ក៏ស្ថាបនា​ពង្រីក​កំណាត់​​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ចិញ្ចើម​ខាងជើង ចាប់ពី​ស្ថានីយ​ប្រេង​ឥន្ធនៈតូតាល់ ដល់​ផ្លូវកែងមហា​វិថីស៊ីធី​សេនធ័រ​ចូល​ទីក្រុងរណប​ភ្នំពេញ ស៊ីធី សែនធ័រ (អតីតតំបន់​អភិវឌ្ឍ​បឹងកក់) និង​ដាក់​លូ​ទំហំ​ ១ម៉ែត្រ ដើម្បី​រំដោះ​ទឹកចេញពី​ដងមហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​សហព័ន្ធ​រុស្ស៊ី។

ការងារខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋបាលរាជធានី​ភ្នំពេញ បាន​ពិនិត្យ​ឃើញ​ពីការកកស្ទះចរាចរណ៍ខ្លាំង​នៅលើ​កំណាត់​មហាវិថី​សហព័ន្ធរុស្ស៊ី ចាប់​ពី​ចំណុច​ប្រសព្វ​ក្តាន់ពីរ រហូតដល់​ស្តុបបេកាសេ៕

ផ្តល់សិទ្ធិដោយ៖ angkorpost.net

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK