ការពិតចឹងសោះ! អចលនទ្រព្យ និងសំណង់រីកលូតលាស់ដោយសារកត្តាទាំងនេះ
Connect with us

ពីនេះពីនោះ

ការពិតចឹងសោះ! អចលនទ្រព្យ និងសំណង់រីកលូតលាស់ដោយសារកត្តាទាំងនេះ

វិស័យអចលនទ្រព្យកម្ពុជា ត្រូវបានគេសម្គាល់ថាមានកំណើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែវិនិយោគិនជនជាតិចិន។ ដូចគ្នានេះដែរ វិស័យសំណង់ក៏មានការវិវឌ្ឍខ្លាំងដូចគ្នា។ ជាក់ស្តែងសំណង់ខុនដូ អាផាតមិន និងសំណង់ការិយាល័យជាដើម។ គម្រោងអភិវឌ្ឍន៍ទាំងនោះ គឺជាកត្តាដែលជម្រុញឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនរហូតដល់ពេលបច្ចុប្បន្ន។

ខាងក្រោមនេះ គឺជាកត្តាដែលធ្វើឲ្យវិស័យអចលនទ្រព្យ និងសំណង់កម្ពុជាឲ្យមានស្ថេរភាព៖

១. ការវិនិយោគបរទេស

ការវិនិយោគពីបរទេស នៅតែបន្តមាន បើទោះបីជាប្រទេសកម្ពុជា ជួបប្រទះការព្រមានផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធមួយភាគក៏ដោយ។ វិនិយោគិនពីបរទេស បានមើលឃើញថាកម្ពុជា មានស្ថេរភាពនយោបាយ និងជាចំណុចកណ្តាលនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ ដូច្នេះ ការវិនិយោគនៅក្នុងប្រទេសកម្ពុជា អាចទាញយកផលចំណេញច្រើនសម្រាប់វិស័យអចលនទ្រព្យ និងសំណង់របស់កម្ពុជាទៀតផង។

២. ហេដ្ឋារចនាសម្ព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជាព្យាយាមសិក្សាលើគម្រោងផ្លូវថ្នល់ជាច្រើន ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចមួយទៅមួយទៀត ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចទាំងក្នុង និងក្រៅស្រុក។ ជាក់ស្តែង ក្រសួងសាធារណការនិងដឹកជញ្ជូន បាននឹងកំពុងសិក្សាលើគម្រោងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិត ដែលជាច្រកព្រំដែនអន្តរជាតិមួយដ៏ធំ។ ដូច្នេះ​គោលនយោបាយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជួយជម្រុញឲ្យវិនិយោគិនកាន់តែមានជំនឿទុកចិត្តខ្លាំង។

៣. ធនធានមនុស្ស

ជាការពិត កម្ពុជា មានកម្លាំងពលកម្មច្រើន ដែលជួយដល់កម្លាំងសេដ្ឋកិច្ច។​ ការវិនិយោគពីបរទេស គឺជាឳកាសល្អសម្រាប់ធនធានមនុស្សកម្ពុជា។ យើងមានធនធានមនុស្សជំនាញ ដែលស្របទៅនឹងតម្រូវការទីផ្សារ៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK