តើអ្នកគួរបង្កើតមុខរបរស្របតាមចំណូលចិត្ត ឬស្របតាមតម្រូវការទីផ្សារ?
Connect with us

គួរដឹង

តើអ្នកគួរបង្កើតមុខរបរស្របតាមចំណូលចិត្ត ឬស្របតាមតម្រូវការទីផ្សារ?

មនុស្សជាច្រើន បង្កើតមុខរបរទៅតាមតម្រូវការទីផ្សារ ដោយសារតែគេមើលឃើញថាផលចំណេញពីតម្រូវការទីផ្សារ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀត គេព្យាយាមបង្កើតមុខរបរទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដោយសារតែគេគិតថា នៅពេលដែលគេស្រលាញ់អ្វីដែលខ្លួនឯងធ្វើ គេនឹងអាចទទួលបានជោគជ័យ។ តើការបង្កើតមុខរបរទៅតាមចំណូលចិត្ត និងការបង្កើតមុខរបរទៅតាមតម្រូវការទីផ្សារ មួយណាល្អជាង?

នៅក្នុងពិភពជំនួញ​ មនុស្សភាគច្រើន តែងតម្រូវតាមតម្រូវការរបស់ទីផ្សារ។ ជាការពិត បើអ្នកមិនធ្វើតាមតម្រូវការទីផ្សារ ហើយដើរផ្ទុយទៅនឹងតម្រូវការរបស់ទីផ្សារ អ្នកមានហានិភ័យខ្ពស់ក្នុងការទទួលបានបរាជ័យ។ ឧទាហរណ៍ មិនសូវមានមនុស្សច្រើនប៉ុន្មានទេ ដែលចូលចិត្តអានសៀវភៅ នៅក្នុងសហគមន៍របស់អ្នក ប៉ុន្តែពួកគេភាគច្រើនសម្លៀកបំពាក់ថ្មីៗ។ ប្រសិនបើអ្នកមិនតម្រូវតាមការចូលចិត្តរបស់អតិថិជន ហើយបែរជានាំចូលសៀវភៅថ្មីៗមកលក់នៅក្នុងសហគមន៍របស់អ្នក អ្នកប្រាកដជាបរាជ័យជាក់ជាពុំខាន។

ប៉ុន្តែក៏មានអ្នកជោគជ័យជាច្រើន ដែលកើតចេញពីការប្រកបមុខរបរស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដូចជាហាង Bluemercury ដែលជាហាងលក់រាយនូវគ្រឿងសំអាងល្អ ដែលបង្កើតឡើងនៅឆ្នាំ១៩៩៩។ អ្នកបង្កើតហាងនេះដំបូង គឺផ្អែកតាមចំណង់ចំណូលចិត្តខ្លួន ប៉ុន្តែស្របពេលដែលតម្រូវការទីផ្សារកើនឡើង ហាងមួយនេះ ក៏មានឈ្មោះល្បីទៅតាមនោះដែរ។ ដូច្នេះ ប្រសិនបើអ្នកបើកអាជីវកម្មមួយ ដែលផ្អែកតាមចំណូលចិត្តរបស់ខ្លួន អ្នកត្រូវសម្លឹងមើលភាពដែលអាចទៅរួចនៃការប្រែប្រួលតម្រូវការទីផ្សារ។

ជាការពិត ការបង្កើតអាជីវកម្មស្របតាមចំណូលចិត្តរបស់យើង ក៏ជាកត្តាមួយជម្រុញទៅរកភាពជោគជ័យដែរ។ ប៉ុន្តែ អ្នកត្រូវប្រាកដថាមានគម្រោងសម្រាប់អនាគតអាជិវកម្មរបស់អ្នក។ ប្រសិនបើនៅលើកោះមួយដែលមនុស្សដែលរស់នៅលើនោះ មិនមានទម្លាប់ពាក់ស្បែកជើង ហើយអ្នករកស៊ីអាចព្យាយាមទាញតម្រូវការទីផ្សារឲ្យងាកមកស្របតាមអ្វីដែលខ្លួនកំពុងតែធ្វើនោះ ក៏ជាការល្អសម្រាប់អាជីវកម្មអ្នកដែរ។ ប៉ុន្តែការធ្វើបែបនេះបាន ទាមទារឲ្យមានគម្រោងត្រឹមត្រូវ និងច្បាស់លាស់ និងរយៈពេលយូរបន្តិច៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK