កម្ពុជាទាក់ទាញគម្រោងវិនិយោគជប៉ុនបាន ១៤៣គម្រោង ប្រើទុនវិនិយោគប្រមាណ ៣ពាន់លានដុល្លារ
Connect with us

ថ្មីៗ

កម្ពុជាទាក់ទាញគម្រោងវិនិយោគជប៉ុនបាន ១៤៣គម្រោង ប្រើទុនវិនិយោគប្រមាណ ៣ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ គម្រោងវិនិយោគ  ជប៉ុននៅកម្ពុជាសរុប១៤៣គម្រោង ក្នុងទុនវិនិយោគ២.៧៨៥លានដុល្លារអាមេរិក ត្រូវបានអនុម័តជាស្ថាពរ។

ឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងវិនិយោគជប៉ុននៅកម្ពុជានេះ ភាគច្រើនក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌដូចជា ការផលិតបរិក្ខារអេឡិចត្រូនិកនិងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្តជាដើម។ ថ្លែងក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការចម្រុះកម្ពុជាជប៉ុន នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម បានចាត់ទុកសកម្មភាពនៃគម្រោងវិនិយោគទាំងនេះថា បានផ្ដល់ឱកាសដល់កម្ពុជាធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា និងចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។      នេះបើយោងតាម ក្រសួងព័ត៌មាន។

ជាមួយគ្នានេះផងដែរ លោក​ ​ប៉ាន​ ​សូរ​ស័ក្ដិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​បានថ្លែងនៅក្នុង​ ​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​ស្នាក់​ការ​កណ្តាល​ក្រុមហ៊ុន​តូ​យ៉ូ​តា​ ​(​ខេម​បូ​ឌា​)​ ​កាលពី​ថ្ងៃទី​ ​១៧​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ កន្លងមកនេះ បាន​ឱ្យ​ដឹង​ ​គម្រោង​ទាំង​នោះ​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី​ ​និង​អេឡិចត្រូនិក​ ​គ្រឿង​បង្គុំ​រថយន្ត​ ​និង​សម្ភារៈ​បរិក្ខារ​បច្ចេក​ទេ​សក​សិ​ឧស្សាហកម្ម​ ​ការកែច្នៃ​​​ទេសចរណ៍ ផ្សារ​ទំនើប​ ​សណ្ឋាគារ​ មន្ទីរពេទ្យ ​និងម្ហូបអាហារ។ ហើយលោកបានប្រាប់ក្រុ​មអ្នកវិនិយោ​គជប៉ុនថា ការរវិនិយោ​គនៅក្នុង​ប្រទេសកម្ពុ​ជា គឺមិនមែន​បម្រើតែទីផ្សា​រកម្ពុជាប៉ុណ្ណោះ​ទេ គឺបម្រើដ​ល់ទីផ្សារអាស៊ី អឺរ៉ុប អាមេរិក និងទីផ្សារដទៃទៀត។ នេះក៏ព្រោះ​កម្ពុជានឹង​ធ្វើសមាហរណក​ម្មទៅកាន់​ទីផ្សារទាំ​ងអស់នេះតាមរយៈកិច្ចព្រម​ព្រៀងពាណិជ្ជ​កម្មពហុភាគី និ​ងទ្វេភាគីនៅពេល​អនាគត​។​ លោក​បានបន្តបញ្ជាក់​ទៀត​ថា​ ​លើស​ពីនោះ​ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ​ជាមួយ​អង្គការ​ ​JETRO​ ​ក្នុង​គោលបំណង​បង្កើត​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​រវាង​ភាគី​​ទាំងពីរ​កម្ពុជា​-​ជប៉ុន​សំដៅ​៖​ ​១​. ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​ ​និង​ជប៉ុន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ ​និង​ ​២​.​ ​លើកកម្ពស់​បរិយាកាស​វិនិយោគ​ ​ដើម្បី​លើកទឹកចិត្ត​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ឲ្យ​ធ្វើអាជីវកម្ម​នៅ​កម្ពុជា​។​

បន្ថែមពីនេះទៅទៀត លោកតា​កាហាឈី​ ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានអះ​អា​ងឱ្យដឹងថា សមាគមជប៉ុន-ក​ម្ពុជានឹងបន្តផ្សព្វផ្សា​យពីកម្ពុជាទៅកាន់​សមា​ជិករប​ស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យយល់​រឹតតែច្បា​ស់អំពីកម្ពុជា និង ទាក់ទា​ញសហគ្រាសធុ​នតូច និង មធ្យមជប៉ុនដែលមា​នបច្ចេ​កវិទ្យាខ្ពស់មកវិ​និយោគ និងផ្ទេរចំ​ណេះដឹងមក​កម្ពុជា។

សរុបជារួមមក ជប៉ុន គឺជាប្រទេ​សវិនិយោគធំមួ​យនៅក្នុ​ងចំណោមប្រទេស​វិនិយោគសំ​ខាន់ៗនៅកម្ពុជា។ ចំណែ​កប្រទេ​សដែលវិនិយោគធំបំផុតនៅកម្ពុជាវិញ គឺប្រទេសចិន។ គម្រោង​វិនិយោគ​មក​ពី​ប្រទេស​ចិន​ស្មើ​នឹង​៣៥​ភាគរយ នៃ​គម្រោង​វិនិយោគ​មក​ពី​បរទេស​សរុប​ចាប់​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ ២០១៩​នេះ។ ក្នុង​នោះទឹក​ប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន​មាន​ចំនួន​៧,៩ពាន់​លាន​ដុល្លារ​អាមេរិកនៅក្នុងគម្រោង​វិនិយោគ​បរទេស​សរុប​ចំនួន​២២​ពាន់​លាន​ដុល្លារ​សម្រាប់​កម្ពុជា។ នេះបើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (CDC)៕

ប្រភព៖ www.business-cambodia.com  

មតិយោបល់

ថ្មីៗ2 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ2 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ2 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ1 week ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK