មិនធម្មតាទេ! មូលហេតុទាំងនេះហើយ ធ្វើឲ្យក្រុមហ៊ុនកូកាឈរជើងជាង១៣០ឆ្នាំ
Connect with us

គួរដឹង

មិនធម្មតាទេ! មូលហេតុទាំងនេះហើយ ធ្វើឲ្យក្រុមហ៊ុនកូកាឈរជើងជាង១៣០ឆ្នាំ

ប្រសិនបើគេនិយាយដល់ក្រុមហ៊ុនលំដាប់អន្តរជាតិនីមួយៗ គេនឹងមិនភ្លេចនិយាយពីក្រុមហ៊ុនកូកាកូឡាទេ។ ផលិតផលកូកាកូឡា ត្រូវបានគេទទួលស្គាល់ថាមានរសជាតិឆ្ងាញ់ និងមានតែមួយគ្មានពីរ។ អតិថិជន ហាក់ដូចជាជក់ចិត្តនឹងគុណភាព និងរសជាតិមួយនោះ ដែលធ្វើឲ្យពួកគេមិនអាចបំភ្លេចបាននៅពេលដែលពួកគេស្រេកទឹក ឬទទួលទានអាហារផ្សេងៗ ដូចជាស៊ុបជាដើម។

ប៉ុន្តែបើទោះបីជាក្រុមហ៊ុននេះទទួលបានជោគជ័យយ៉ាងណាក៏ដោយ គេនៅតែមិនដឹងពីមូលហេតុដែលធ្វើឲ្យក្រុមហ៊ុននេះទទួលបានជោគជ័យ។ បង្កើតឡើងនៅឆ្នាំ១៨៨៦ ក្រុមហ៊ុនកូកា បានឈរជើងជាក្រុមហ៊ុនធំមួយអស់រយៈពេល១៣៤ឆ្នាំ បើគិតមកត្រឹមឆ្នាំ២០២០នេះ។ ហើយខាងក្រោមនេះ គឺជាមូលហេតុ ដែលធ្វើឲ្យក្រុមហ៊ុននេះ អាចដើរឈានមុខគេបាន៖

១. និមិត្តសញ្ញា

និមិត្តសញ្ញា ឬឡូហ្គូ គឺជាសញ្ញាសម្គាល់ម៉ាកផលិតផល ឬសេវាកម្មនៃក្រុមហ៊ុនមួយ។ សម្រាប់ក្រុមហ៊ុនកូកាកូឡា គេបានជ្រើសរើសយកនិមិត្តសញ្ញា ដែលងាយចំណាំ និងមិនមានអ្វីស្មុគស្មាញច្រើន។ ការធ្វើបែបនេះ ងាយស្រួលសម្រាប់អតិថិជនក្នុងការចងចាំនិមិត្តសញ្ញានេះ។

២. រចនាសំបក

សម្រាប់ដប ឬកំប៉ុង ក្រុមហ៊ុនកូកាកូឡា មិនឈប់រចនាម៉ូដថ្មីៗទេ។ យើងឃើញមានម៉ូដដប ឬកំប៉ុងថ្មីៗជានិច្ច ដែលងាយស្រួលសម្រាប់អតិថិជនក្នុងការកាន់។ អតិថិជនខ្លះ ត្រូវបានទាក់ទាញដោយរូបរាងរបស់សំបកកូកាកូឡាផងដែរ។

៣. ការរក្សារសជាតិដើម

រសជាតិដើមមានសារសំខាន់ណាស់សម្រាប់ក្រុមហ៊ុនកូកាកូឡា។ ដូច្នេះ ក្រុមហ៊ុនកូកាកូឡា ផ្តល់សារសំខាន់ណាស់ដល់បច្ចេកទេសក្នុងការរក្សាទុកផលិតផល ដើម្បីរក្សារសជាតិ។ មិនតែប៉ុណ្ណោះ នៅពេលដែលផលិតផលត្រូវបានចែកចាយមកដល់ដៃរបស់អ្នកចែកចាយបន្ត ក្រុមហ៊ុនកូកាកូឡា ក៏ទាមទារឲ្យមានការរក្សាទុកឲ្យបានត្រឹមត្រូវផងដែរ ដូចជាការរក្សាទុកឲ្យនៅក្រោមសីតុណ្ហភាព៤០អង្សា។

៤. តម្លៃ

ក្រុមហ៊ុនកូកាកូឡា រក្សាតម្លៃផលិតផលខ្លួនឲ្យនៅដដែល អស់រយៈពេល៧៣ឆ្នាំមកហើយ។ ដូច្នេះ អតិថិជននៅក្នុងឋានៈជីវភាពបែបណាក៏អាចជាវកូកាកូឡាដើម្បីទទួលទានបានដែរ។

៥. ម៉ាឃីតធីង

ក្នុងការធ្វើការផ្សព្វផ្សាយ ក្រុមហ៊ុន ត្រូវដឹងឲ្យច្បាស់ថា តើខ្លួនចង់ឲ្យគេដឹងពីអ្វី? សម្រាប់ក្រុមហ៊ុនកូកាកូឡា អ្វីដែលគេចង់ឲ្យអតិថិជនដឹង គឺភេសជ្ជៈរបស់ខ្លួនអាចរួមចំណែកធ្វើឲ្យការទទួលទានអាហារឆ្ងាញ់ពិសាបាន ហើយក្រុមហ៊ុនចង់ឲ្យអតិថិជន នឹកដល់កូកាកូឡាមុនគេ នៅពេលដែលពួកគេញ៉ាំអាហារម្តងៗ។ ជារៀងរាល់ថ្ងៃក្រុមហ៊ុនកូកាកូឡា ផលិតភេសជ្ជៈចំនួន១.៩ពាន់លានដប និងមានការចែកចាយទៅកាន់ជាង២០០ប្រទេសនៅលើពិភពលោក៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK