រវាងការងារមានសម្ពាធ និងការងារគ្មានសម្ពាធ មនុស្សគួរធ្វើមួយណាទើបល្អ?
Connect with us

គួរដឹង

រវាងការងារមានសម្ពាធ និងការងារគ្មានសម្ពាធ មនុស្សគួរធ្វើមួយណាទើបល្អ?

សម្រាប់មនុស្សមួយចំនួនធំ ការទទួលបានការងារ ដែលមិនសូវមានសម្ពាធ ជាមួយនឹងប្រាក់កម្រៃខ្ពស់ គឺជាសេចក្តីប្រាថ្នាដ៏ខ្ពស់មួយ។ ពួកគេប្រាថ្នាចង់ធ្វើការងារ ដែលមិនសូវមានសម្ពាធច្រើន ប៉ុន្តែទទួលបានប្រាក់ខែច្រើន។ រីឯចំពោះការងារដែលមានសម្ពាធខ្លាំង ពួកគេហាក់ដូចជាមិនចង់ធ្វើនោះទេ ដោយសារតែវាផ្តល់នូវភាពហត់នឿយខ្លាំង។ តើមនុស្សគួរតែធ្វើការងារមួយណាទើបល្អ?

ជាទូទៅ ការងារដែលមានសម្ពាធ ពិតជាពិបាកធ្វើណាស់ ហើយមនុស្ស ដែលមិនមានឆន្ទៈខ្ពស់ប្រាកដជាមិនអាចធ្វើបាននោះទេ។ សម្ពាធការងារ អាចកើតមាននៅត្រង់បរិយាកាសការងារ ទំហំការងារ ភាពលំបាកនៃការងារ និងលក្ខខណ្ឌការងារ ដូចជាម៉ោងការងារជាដើម។ មនុស្សមួយចំនួនធំ ជួបបញ្ហាជាមួយនឹងបរិយាកាសការងារ ដោយសារតែមានអ្នករួមការងារ តែងតែបង្កើតឲ្យមានបញ្ហាជាដើម ដែលធ្វើឲ្យរាំងស្ទះដល់ការងារ។

យើងធ្លាប់លឺពាក្យដែលគេនិយាយជាច្រើនមកហើយដូចជា៖ “ខ្ញុំមិនចូលចិត្តបរិយាកាសការងារនេះទេ ដោយសារតែមិត្តរួមការងារខ្ញុំបង្កជាបញ្ហាគ្រប់ពេល” ឬ “ទំហំការងារធំ ហើយការងារច្រើនទៀត ខ្ញុំមិនមានពេលសម្រាកគ្រប់គ្រាន់ទេ” ឬ “គេឲ្យធ្វើការ៨ម៉ោង ប៉ុន្តែកន្លែងការងារខ្ញុំឲ្យធ្វើការថែមម៉ោងរហូត” ជាដើម។ ពាក្យរអ៊ូទាំងនេះ តែងស្ថិតនៅជិតត្រចៀកយើងជានិច្ច។

នៅក្នុងសង្គមជាក់ស្តែង គ្មានអ្វីដែលងាយស្រួលនោះទេ ហើយអ្វីៗ ដែលយើងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ ក៏កើតឡើងដោយលំបាកដែរ។ មិនតែប៉ុណ្ណោះ ការណ៍ដែលយើងប្រាថ្នាចង់បានការងារដែលងាយនោះ គឺជាការឃុំឃាំងសក្តានុពលរបស់ខ្លួនឯងនោះទេ។ សក្តានុពលយើងនឹងត្រូវបាត់បង់ ដោយសារតែភាពងាយស្រួលនោះឯង ឬយើងអាចនិយាយម្យ៉ាងទៀតបានថា ការងារដែលមានសម្ពាធ គឺជាចបជីក ដែលអាចគាស់រំលើងសក្តានុពលក្នុងខ្លួនរបស់យើងបាន។

លោកបណ្ឌិត គីមហ៊ាង បានលើកឡើងត្រង់ចំណុចនេះផងដែរថា ការរងសម្ពាធ គឺជាការបើកឲ្យយើងប្រើប្រាស់ថាមពលក្នុងខ្លួនយើងឲ្យអស់ដើម្បីឈានទៅរកភាពជោគជ័យ។ គាត់សង្កត់ធ្ងន់ថា យើងអាចសម្រេចការងារធំៗបាន ឬ កែប្រែខ្លួនពីភាពក្រីក្រ ទៅជាភាពមានបាន ក៏ដោយសារតែការងារដែលមានសម្ពាធនេះដែរ។ សាកស្រមៃមើលថា ប្រសិនបើយើងអាចរស់បានសុខស្រួល នៅក្នុងភាពក្រីក្រនោះ ថាតើយើងអាចក្លាយខ្លួនទៅជាអ្នកមានបានយ៉ាងដូចម្តេច?

ដូច្នេះ សម្រាប់យុវជនជំនាន់ក្រោយ អ្នកមិនគួរខ្លាចការងារមានសម្ពាធទេ ហើយការងារដែលមានសម្ពាធនេះហើយ ជាកត្តាធ្វើឲ្យអ្នកឈានទៅរកភាពជោគជ័យដោយសក្តានុពលដ៏ខ្លាំង ដែលនៅក្នុងខ្លួន៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK