កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
Connect with us

គួរដឹង

កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”

អ្នកទេសចរណ៍ ដែលបានឡើងទៅដល់កំពូលភ្នំបូកគោកាលពីប៉ុន្មានឆ្នាំមុន ធ្លាប់ឃើញព្រះរាជដំណាក់ព្រះបាទសម្ដេចព្រះមុនីវង្ស រងការបំផ្លិចបំផ្លាញ និងទុកចោលឲ្យនៅឯកោគួរសង្វេគ។ ឥលូវព្រះរាជដំណាក់នេះ មានការជួសជុលកែលម្អ រំលេចសោភ័ណភាពគួរឲ្យទាក់ទាញ ប៉ុន្តែក៏មានហ្វេសប៊ុកមួយ សម្តែងការសោកស្តាយដែលមិនគួរអតីតព្រះរាជនិវេសនដ្ឋានក្លាយជារបស់ឯកជន។

យោងតាមទំព័រហ្វេសប៊ុក Royal du Cambodge បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ព្រះរាជដំណាក់ព្រះបាទស៊ីសុវត្ថិ មុនីវង្ស លើភ្នំបូកគោ ទីឋានសោយទិវង្គត ត្រូវបានជួសជុលរួចរាល់ និងត្រូវបានជួលឱ្យឯកជនហើយ។ ហ្វេសប៊ុកនោះសរសេរបញ្ជាក់ថា «ទោះបីជាទីតាំង និងអគារផ្សេងៗ ត្រូវបានជួលទៅឱ្យឯកជនក្តី ខ្ញុំថា រាជការគួរតែប្រគល់អគារដោយឡែកមួយនេះ ជូនទៅខាងរាជវាំងវិញ ឬយ៉ាងហោចណាស់កែប្រែអគារនេះ ជាសារមន្ទីរដើម្បីរំឭកដល់គ្រាមួយនៃប្រវត្តិសាស្ត្រ ដ៏រុងរឿងនៃអគារនេះ ដែលធ្លាប់ជារម្យស្ថាន នៃស្តេចផែនដីខ្មែរ ដើម្បីទុកជាកេរដំណែល រំឭកទៅដល់ព្រះមហាករុណាទិគុណរបស់ព្រះអង្គ និងដើម្បីជាចំណេះដឹង កាសិក្សាស្រាវជ្រាវផ្សេងៗ របស់មនុស្សខ្មែរជំនាន់ក្រោយ។

ទំព័រហ្វេសប៊ុកដដែលបានសរសេរជាអាទិ៍ថា ភ្នំបូកគោនាទឹកដីខេត្តកំពត មានប្រវត្តិដិតដាមជាមួយព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ មុនីវង្ស ឬហ្លួងខត្តិយកោដ្ឋ ព្រះរាជអយ្យកោទួត (ជីតាទួត) នៃព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន គឺព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។

ភ្នំបូកគោ ជាឋានសួគ៌មួយរបស់កម្ពុជា ជាទីដែលព្រះបាទមុនីវង្ស បានត្រាស់បង្គាប់ឲ្យសាងសង់ព្រះរាជដំណាក់ ខណៈកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំង។

នៅឆ្នាំ១៩៣៩ សង្គ្រាមលោកលើកទីពីរបានផ្ទុះឡើង ប្រទេសសៀមដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានគាំទ្រពីប្រទេសជប៉ុនបានគាបសង្កត់បារាំង ដណ្ដើមយកខេត្តបាត់ដំបង និងទឹកដីឋិតនៅចន្លោះជួរភ្នំដងរែក និងខ្សែស្របទី១៥។ ដោយឈឺព្រះទ័យនឹងការរំលោភទឹកដីពីសំណាក់សៀម ព្រះរាជសុខភាពរបស់ព្រះករុណាព្រះមុនីវង្ស ក៏ទ្រុឌទ្រោមជាលំដាប់ ព្រះអង្គបានយាងមកគង់ប្រថាប់ក្នុងព្រះរាជដំណាក់ភ្នំបូកគោ រហូតសោយព្រះទិវង្គតនៅរាត្រីថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤១ ក្នុងព្រះជន្មាយុ៦៦វស្សា បន្ទាប់ពីសោយរាជ្យបាន១៤ឆ្នាំ។

គួរបញ្ជាក់ថា ភ្នំបូកគោឋិតនៅក្នុងជួរភ្នំកំចាយជាប់មាត់សមុទ្រ ពីមុននៅក្នុងភូមិសាស្ត្រឃុំកោះតូច ស្រុកកំពត ខេត្តកំពត បានក្លាយជាទីក្រុងសម្រាប់លំហែកាយរបស់អ្នកទេសចរ ជាពិសេសពួកអឺរ៉ុបចូលចិត្តបំផុត ព្រោះមានសីតុណ្ហភាពត្រជាក់គ្រប់រដូវកាល។ នៅឆ្នាំ១៩២៥ សម័យលោក ហ្វ្រង់ស្វ័រ បូដ្វាំង ជារេស៊ីដង់ស៊ុនប៉េរីយើរនៅកម្ពុជាបានចាត់ឲ្យកសាងផ្លូវឡើងភ្នំនេះ ដោយបត់បែនក្រវិកក្រវៀនកាត់ជួរភ្នំ ឆ្លងជ្រោះតាំងពីជើងភ្នំរហូតដល់ខ្ពង់រាបកំពូលភ្នំ មានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ។ ដោយឡែក ព្រះរាជដំណាក់ ដែលកសាងក្នុងសម័យអាណានិគមបារាំង មានឈ្មោះជាភាសាបារាំងថា RESIDENCE DE S-M MONIVONG ដែលប្រែថា ព្រះរាជដំណាក់ព្រះករុណា មុនីវង្ស។ ទន្ទឹមនោះព្រះអង្គបានកសាង”វត្តសំពៅប្រាំ” ឧទ្ទិសចំពោះព្រះពុទ្ធសាសនាផងដែរ។

#ព្រះរាជដំណាក់ #ភ្នំបូកគោ #ខេត្តកំពត
អត្ថបទ៖ ដកស្រង់ពី Angkorthom Magazine ៦២៨
រូបថត៖ Google

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK