ភ្ញៀវទេសចរនៅលើកប៉ាល់ Westerdam ហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញប្រកបដោយក្តីរីករាយនិងការដឹងគុណ
Connect with us

ថ្មីៗ

ភ្ញៀវទេសចរនៅលើកប៉ាល់ Westerdam ហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញប្រកបដោយក្តីរីករាយនិងការដឹងគុណ

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អមដំណើរដោយអភិបាលរង លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ព្រមទាំងអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត បានធ្វើដំណើរទៅកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីទទួលស្វាគមន៍ និងជូនដំណើរក្រុមភ្ញៀវទេសចរទាំង ១៤១នាក់ នៅលើកប៉ាល់ Westerdam ដែលជាក្រុមជើងទី២។​ សូមបញ្ជាក់ថា ក្រុមភ្ញៀវទេសចរនៅលើនាវា Westerdam ចំនួន១១៩នាក់ ជាក្រុមជើងទី១ បានធ្វើដំណើរតាមយន្ដហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ នៅវេលាថ្ងៃត្រង់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៩៖២០នាទីព្រឹកមិញ ហើយនៅរសៀលថ្ងៃដដែលនេះ ក្រុមទី២ ដែលមានជាង ១០០នាក់ផងដែរនោះ ក៏បានធ្វើដំណើរចេញពីខេត្តព្រះសីហនុ និងបន្ដចាកចេញតាមព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីកំណើតរបស់ពួកគេវិញ។

បើតាមអាជ្ញាធរខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅថ្ងៃនេះអ្នកដំណើរដែលជិះលើនាវា WESTERDAM ចំនួន៤១៧នាក់ ចាកចេញពីប្រទេសកម្ពុជា តាមជើងយន្តហោះទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។ អ្នកដំណើរទាំង ៤១៧នាក់នេះ ត្រូវបានចែកចេញជា៣ជើងយន្តហោះ ដែលពីរជើងហោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបបន្តហោះទៅកាន់ប្រទេសសង្ហបុរី រួចបន្តតាម ជើងហោះហើរ ទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន។ ចំណែកជើងហោះហើរមួយជើងទៀត គឺត្រូវហោះពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសរបស់ពួកគាត់តែម្តង។

សូមជម្រាបថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ ប៉ុន្តែនៅទីបំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានអនុញ្ញាតឲ្យនាវាអាមេរិកមួយនេះ ចូលចតកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ។

យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ៕

ប្រភព៖ Freshnews

ដកស្រង់ដោយ៖ khmerpress.news

ថ្មីៗ5 mins ago

សូមប្រយ័ត្ន!!! ​ចិន ​ព្រមាន​ពី​ការ​ផ្ទុះ​ជំងឺ​អាសន្ន​រោគ BLACK DEATH ​ដែល​ធ្លាប់​សម្លាប់​មនុស្ស​រាប់​លាន​នាក់​

ថ្មីៗ16 mins ago

សូមជ្រាប! ចាប់ពីថ្ងៃទី០៨-១៤ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ សូមប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់

ពីនេះពីនោះ4 hours ago

ទោះលែងលះគ្នាច្រើនឆ្នាំតែ ចនច័ន្ទ លក្ខិណា នៅតែពោលពាក្យបែបនេះទៅកាន់អតីតស្វាមី

ពីនេះពីនោះ5 hours ago

អាណិត ខាត់ សុឃីម ណាស់ឪពុកស្លាប់មិនទាន់បានប៉ុន្មានផង ពេលនេះម្ដាយក៏ធ្លាក់ខ្លួនឈឺទៀត

ពីនេះពីនោះ9 hours ago

គូស្នេហ៍ដំបូងបំផុត ! តស៊ូព្យាយាម ឡើងដល់ភ្នំខ្នងផ្សារថត Pre-Wedding ដូច​ស្ថិតនៅទីឋានសួគ៌ដ៏ស្រស់បំព្រងបំផុត

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK