កំណត់ត្រាថ្មីទៀតហើយ! ទ្វីបទឹកកកអង់តាក់ទិចកើនសីតុណ្ហភាពដល់លើស​២០អង្សាសេជាលើកដំបូង
Connect with us

គួរដឹង

កំណត់ត្រាថ្មីទៀតហើយ! ទ្វីបទឹកកកអង់តាក់ទិចកើនសីតុណ្ហភាពដល់លើស​២០អង្សាសេជាលើកដំបូង

(ប្រេស៊ីល)៖ ក្រុមអ្នកវិទ្យាសាស្ត្រក្នុងទ្វីបអង់តាក់ទិច បានចុះបញ្ជីសីតុណ្ហភាពថ្មីមួយរហូតដល់ទៅ ២០.៧៥អង្សាសេ ដែលនេះគឺកម្រិតលើស ២០អង្សាសេជាលើកដំបូង នៅលើទ្វីបទឹកកកយក្សមួយនេះ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងពីការរលាយផ្ទាំងទឹកកក និងការកើនឡើងនៃកម្ដៅផែនដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ខាឡូស ស្កាអ៊ីហ្វើ (Carlos Schaefer) ជាអ្នកវិទ្យាសាស្ត្រប្រេស៊ីលម្នាក់ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងមិនដែលបានឃើញសីតុណ្ហភាពក្ដៅបែបនេះទេ នៅលើទ្វីបអង់តាក់ទិច»។ លោកបន្ថែមថា ការរកឃើញនេះធ្វើឡើងនៅឯស្ថានីយនៅលើកោះមួយ​ស្ថិតនៅភាគខាងជើងចុងបំផុត នៃទ្វីបមួយនេះកាលពីថ្ងៃទី៩ ខែកុម្ភៈ ប៉ុន្តែនេះមិនមែនបង្ហាញពីនិន្នាការ ប្រម្រែបម្រួលអាកាសធាតុនោះទេ ព្រោះវាគ្រាន់តែជាការផ្តោតតែទៅលើ​សីតុណ្ហភាពតែមួយគត់ និងមិនមែនជាផ្នែកមួយទិន្នន័យរយៈពេលវែងឡើយ។

គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ កម្ដៅនៅលើទ្វីបអង់តាក់ទិចមានសីតុណ្ហភាព ១៧.២អង់ង្សាសេ ខណៈឆ្នាំ២០១៩ កន្លងទៅត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា ជាឆ្នាំដ៏ក្ដៅបំផុតមួយមិនធ្លាប់ចាប់តាំងពីឆ្នាំ២០១៦ មក ខណៈនៅឆ្នាំ២០២០ នេះ សីតុណ្ហភាពកំពុងបន្តស្ថិតនៅក្នុងនិន្នាការនេះដដែល៕

ប្រភព៖ www.cambo-space.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK