មិនធម្មតាមែន! កត្តាទាំងនេះហើយដែលធ្វើឲ្យអេស៊ីលីដាចាកចេញពីលេខបាតតារាង!
Connect with us

គួរដឹង

មិនធម្មតាមែន! កត្តាទាំងនេះហើយដែលធ្វើឲ្យអេស៊ីលីដាចាកចេញពីលេខបាតតារាង!

ធនាគារជាច្រើន កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅក្នុងទីផ្សារដើម្បីដណ្តើមចំណាត់ថ្នាក់ក្នុងប្រទេស។ សម្រាប់ធនាគារអេស៊ីលីដា ប្រជាពលរដ្ឋកម្ពុជា មិនមាននរណាម្នាក់មិនស្គាល់កេរ្តិ៍ស័ព្ទនៃធនាគារនេះទេ។ ប៉ុន្តែមិនមានមនុស្សច្រើនប៉ុន្មានទេ ដែលបានដឹងថា ធនាគារនេះ ធ្លាប់ជាធនាគារបាតតារាង ដែលជាប់លេខ១៣ ក្នុងចំណោមធនាគារទាំង១៣នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០០០។ បើយោងតាមបណ្ឌិត អ៊ីន ចាន់នី ដែលជានាយកប្រតិបត្តិរបស់ធនាគារ ក្នុងរយៈពេលត្រឹមតែ១០ឆ្នាំ ធនាគារនេះ បានក្លាយជាធនាគារល្បីល្បាញក្នុងប្រទេសកម្ពុជា ដោយសារតែកត្តាទាំងនេះ ៖

១. បច្ចេកវិទ្យា

ការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន គឺជាកត្តាមួយដ៏សំខាន់នៃភាពជោគជ័យរបស់អេស៊ីលីដា។ ធនាគារនេះ ព្យាយាមផ្សារភ្ជាប់ទំនាក់ទំនង ជាមួយដៃគូ និងអតិថិជន ដោយការបង្កើនគុណភាពបច្ចេកវិទ្យា។ ជាក់ស្តែង ធនាគារនេះ ជាធនាគារដំបូងគេ ដែលអនុញ្ញាតឲ្យអតិថិជនដកប្រាក់ ឬដាក់ប្រាក់នៅគ្រប់សាខាទាំងអស់។

២. យុទ្ធសាស្រ្តទីផ្សារ

នៅក្នុងដំណាក់កាលដំបូង អេស៊ីលីដា ប្រែខ្លួនពីអង្គការមួយ មកជាធនាគារ ដែលធ្វើឲ្យអតិថិជនជាច្រើនបាត់បង់ជំនឿទុកចិត្តលើធនាគារនេះ។ ប៉ុន្តែធនាគារនេះ នៅតែមិនបោះបង់ការពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ ដែលធ្វើឲ្យអតិថិជនយល់ពីសេវាកម្មរបស់ធនាគារនេះ ដែលជាហេតុធ្វើឲ្យបាត់បង់ការភន្តច្រឡំ។

៣. ធនធានមនុស្ស

នៅក្នុងការដំណើរការអាជីវកម្មអ្វីមួយ ធនធានមនុស្ស គឺជាកត្តាដំបូងដែលយើងត្រូវគិតពិចារណា។ អេស៊ីលីដា មិនសូវមានធនធានមនុស្សប៉ុន្មានទេ ដូច្នេះ គេត្រូវចំណាយពេលវេលាបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជម្រុញស្ថាប័នឲ្យមានការរីកចម្រើន៕​

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK