ដែលឆ្ងល់អត់ ហេតុអ្វីបានជាទ្វារបន្ទប់ទឹកសាធារណៈ នៅសល់ប្រឡោះបែបនេះ?
Connect with us

គួរដឹង

ដែលឆ្ងល់អត់ ហេតុអ្វីបានជាទ្វារបន្ទប់ទឹកសាធារណៈ នៅសល់ប្រឡោះបែបនេះ?

គេបានបង់ប្រាក់ដើម្បីប្រើប្រាស់បន្ទប់ទឹកសាធារណៈអស់រយៈពេលជាង២០០០ឆ្នាំមកហើយ។ សព្វថ្ងៃនេះ នៅពេលដែលយើងមានបន្ទប់សាធារណៈដែលឥតគិតថ្លៃ វាក៏មានលក្ខណៈខុសពីបន្ទប់ទឹកធម្មតាដែរ។ វាមិនមានអ្វីទាក់ទងនឹងឯកជនភាពនោះទេ ប៉ុន្តែការខុសប្លែកទាំងនោះ មានចំណុចពិសេសមួយ ដែលធ្វើឲ្យគេចាប់អារម្មណ៍ នោះគឺ ទ្វារបន្ទប់ទឹកមិនមានបាត។ អ្នកប្រាកដជាភ្ញាក់ផ្អើល ទាក់ទងនឹងហេតុផលដែលគេមិនធ្វើទ្វារឲ្យដល់បាតនេះ។

ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលគេមិនធ្វើទ្វារបន្ទប់ទឹកសាធារណៈឲ្យដល់បាត៖​

១. ដោយមានប្រហោងខាងក្រោមទ្វារបន្ទប់ទឹកសាធារណៈ អ្នកអាចដឹងថាមានអ្នកត្រូវការជួយសង្គ្រោះ។ ប្រសិនបើមានមនុស្សដួលសន្លប់ក្នុង​បន្ទប់ទឹក អ្នកនៅខាងក្រៅអាចមើលឃើញ និងជួយសង្គ្រោះបានទាន់ពេល។

២. ជាទូទៅ បន្ទប់ទឹកសាធារណៈ ត្រូវបានប្រើប្រាស់រួមគ្នា។ ដូច្នេះ អ្នកដែលមើលក្រោយ អាចមើលឃើញថាតើបន្ទប់ទឹកនោះ នៅទំនេរ ឬមានមនុស្សកំពុងប្រើប្រាស់។ ដូច្នេះ ប្រសិនបើអ្នកដឹងថាបន្ទប់ទឹកកំពុងមានអ្នកប្រើប្រាស់ អ្នកនឹងនៅរងចាំដោយមិនរំខានអ្នកដែលកំពុងប្រើប្រាស់នោះទេ។

៣. បន្ទប់ទឹកជាកន្លែងផ្ទុកដោយមេរោគ និងក្លិនមិនល្អ។ ដូច្នេះ​ ការទុកចន្លោះសម្រាប់ឲ្យខ្យល់ចេញចូល អាចជួយកាត់បន្ថយមេរោគ និងក្លិនមិនល្អ ដែលបន្សល់ទុកដោយអ្នកប្រើប្រាស់មុន។

៤. វាក៏អាចទាក់ទងនឹងតម្លៃនៃទ្វារផងដែរ។ ជាទូទៅ ទ្វារ ដែលធ្វើដល់បាត មានតម្លៃថ្លៃជាទ្វារដែលធ្វើមិនដល់បាត។ ដូច្នេះ វាអាចជួយសន្សំថវិកាផងក្នុងការសាងសង់ផងដែរ។

៥. ទ្វារដែលធ្វើមិនដល់បាតដូច្នេះ អាចបញ្ជៀសការធ្វើសកម្មភាព ដែលបង្កការខូចខាតដល់បន្ទប់ទឹក។

៦. ប្រសិនបើទ្វារ ដែលធ្វើដល់បាត អ្នកពិបាកក្នុងការចាកចេញណាស់នៅពេលដែលវាជាប់គន្លឹះ។ ប៉ុន្តែទ្វារដែលមិនធ្វើដល់បាត អ្នកនៅតែមានសង្ឃឹមអាចចាកចេញបានប្រសិនបើវាជាប់គន្លឹះ។

៧. អ្នកអាចសុំក្រដាសពីអ្នកនៅខាងក្រៅ ប្រសិនបើអ្នកមិនមានក្រដាសប្រើប្រាស់។ អ្នកនៅខាងក្រៅអាចបោះក្រដាសឲ្យអ្នកតាមចន្លោះខាងក្រោមបាន។

៨. អ្នកដែលកំពុងប្រើប្រាស់បន្ទប់ទឹក អាចមើលឃើញថាមានមនុស្សនៅខាងក្រៅកំពុងតែទន្ទឹងរងចាំប្រើប្រាស់បន្ទប់ទឹក។ ដូច្នេះ វាអាចធ្វើឲ្យអ្នកពន្លឿនការប្រើប្រាស់បន្ទប់ទឹករបស់អ្នក ដើម្បីឲ្យអ្នកបន្ទាប់បានប្រើប្រាស់។

៩. ការធ្វើទ្វារ ដែលមិនដល់បាតដូច្នេះ ងាយស្រួលសម្រាប់អ្នកសម្អាតផងដែរ ដោយគ្រាន់តែរុញប្រដាប់ជូតនៅខាងក្រោមទ្វារនោះជាការស្រេច។

១០. ប្រសិនបើមានការបែកទុយោទឹកក្នុងបន្ទប់ទឹក ទឹកអាចហូរចេញក្រៅប្រសិនបើទ្វារនោះមិនធ្វើដល់បាត។ ចំណែកទ្វារដែលធ្វើបិទជិតដល់បាត ទឹកនឹងកើនឡើងនៅក្នុងបន្ទប់ទឹក៕

ប្រភព៖ Bright Side

មតិយោបល់

Trending

Copyright © 2019 ANARCHAK