​អ្នក​វិភាគ​ និង​សហ​ជីព​៖ កម្ពុជា​អាច​នឹង​ខាត​លុយ​១០០​លាន​ដុល្លារ​/ឆ្នាំ និង​ការងារ​កម្មករ​ខ្ទង់​ម៉ឺន​នាក់​ពី​ការ​ដក​ EBA​
Connect with us

ថ្មីៗ

​អ្នក​វិភាគ​ និង​សហ​ជីព​៖ កម្ពុជា​អាច​នឹង​ខាត​លុយ​១០០​លាន​ដុល្លារ​/ឆ្នាំ និង​ការងារ​កម្មករ​ខ្ទង់​ម៉ឺន​នាក់​ពី​ការ​ដក​ EBA​

អឺរ៉ុបបានសម្រេចជាផ្លូវការដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជាលើ​ទំនិញចំនួន​៤០​ប្រភេទ ក្នុងនោះនឹងយកពន្ធលើផលិត​ផលសម្លៀក​បំពាក់ខ្លះ ឯផលិតផ​លធ្វើដំណើរវិញ​យកពន្ធទាំ​ងអស់។ គិតជាទឹកប្រាក់ ផលិ​តផលទាំងអស់នេះ មានតម្លៃ​នាំចេញដល់​ទៅជា​ង១ពាន់លានដុ​ល្លារអាមេរិក។​ អ្នកវិភាគសេដ្ឋកិ​ច្ចនិងមេសហជី​ពនៅកម្ពុជា បានវាយ​តម្លៃជាបឋមថា ការសម្រេ​ចយកពន្ធខ្លះវិ​ញនេះ គឺធ្វើឱ្យកម្ពុជា​ត្រូវបង់ពន្ធនាំចេ​ញទៅអឺ​រ៉ុបប្រមា​ណ១០០លានដុល្លារ/ឆ្នាំ ព្រមទាំង​អាចបាត់បង់ការងា​ររបស់កម្មករក្នុងខ្ទង់​ម៉ឺននាក់ថែ​មទៀត។ 

លោកចាន់ សុផល អ្នកជំនា​ញផ្នែកសេដ្ឋកិច្ច និង ជានា​យក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយបា​នលើកឡើងថា នៅពេ​លនេះ កម្ពុជាត្រូវបង់ពន្ធ​លើទំនិញនាំទៅ​អឺរ៉ុបចំនួន២០% នៃទំនិញ​នាំចេ​ញសរុប ហើយ៨០​%​ ទៀតនៅរួច​ពន្ធដដែល។ លោ​កបានវាយតម្លៃជា​បឋមថា ពន្ធលើទំនិ​ញ២០%នេះមាន​កម្រិតប្រហែ​ល១០០លា​នដុល្លារក្នុង១ឆ្នាំ។ សម្រាប់លោ​កចាន់ សុផល បរិមាណនេះមិន​ច្រើនពេកទេ បើគិតក្នុ​ងបរិបទ​សេដ្ឋកិច្ចកម្ពុជា​បច្ចុប្បន្ន ពោល គឺវាត្រូវជា១,១% នៃការនាំ​ចេញសម្លៀក​បំពាក់និងស្បែ​កជើងសរុប​ ១,២% នៃការចំ​ណា​យថវិកា​ជាតិ និងត្រូវជា ០,៣៥% នៃផលិ​តផលសរុបក្នុ​ងស្រុក (GDP) ដែលនេះ​វាមិនធ្វើឱ្យសេ​ដ្ឋកិច្ចកម្ពុជាថ​មថយខ្លាំង ឬក៏ដួ​លរលំនោះ​ឡើយ​។

ចំណែក លោក​អាត់ ធន់ ដែលជាប្រធាន​សហ​ភាព​ការងារ​កម្ពុជាវិញក៏​យល់ឃើញថា កម្ពុជានឹ​ងខាត​លុយ១០០​លានដុល្លារក្នុ​ងការបង់ពន្ធ​នាំចូលទំនិញទៅ​កាន់សហភាព​អឺរ៉ុបផងដែរ។ បន្ថែមពី​លើការខា​តបង់ថវិកា លោកអាត់ ធន់ ក៏មើលឃើញថា វានឹងប៉ះពា​ល់ដល់ការងា​ររបស់កម្ម​ករខ្មែរចូល​ខ្ទង់ម៉ឺននាក់ តែលោកមិនហ៊ានកំណ​ត់ឱ្យជាក់លា​ក់ថាចំនួនប៉ុ​ន្មាននោះទេ។ តាម​លោកអាត់ ធន់ បច្ចុប្បន្ន កម្ពុជា​មានកម្មករ កម្មការិនីជាង៨​០ម៉ឺននាក់ដែល​កំពុងបម្រើការងា​រនៅក្នុងរោង​ចក្រជាង១ពាន់​២រយរោ​ងចក្រ ក្នុងនោះរោង​ចក្រផលិតសម្លៀកបំ​ពាក់នាំចេញទៅ​ទីផ្សារ​សហភាពអឺរ៉ុប​មានប្រមាណ៦​០០រោងចក្រ​។

ចំពោះ​ការវាយតម្លៃទាំ​ងនេះ ក្រសួងពាណិ​ជ្ជកម្មកម្ពុជាមិនទាន់បញ្ជាក់ឱ្យដឹងយ៉ា​ងណានៅឡើ​យទេ។ លោកសៀង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិ​ជ្ជកម្មបានអះអា​ងប្រាប់វិទ្យុបារាំង​អន្តរជាតិ​នៅព្រឹកថ្ងៃព្រហ​ស្បតិ៍នេះថា ក្រសួងពា​ណិជ្ជកម្មកំពុ​ងរង់ចាំទទួល​ឯកសារផ្លូវការ​នៃការដកប្រព័ន្ធ​អនុគ្រោះពន្ធEBAពីសហភាព​អឺរ៉ុបជាមុនសិន ទើបវា​យតម្លៃការខាត​បង់តាម​ក្រោយ​។

កាលពីថ្ងៃទី១២ កុម្ភៈ គណៈកម្មការ​អឺរ៉ុបបានសម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជាលើផលិតផលខ្លះក្នុងវិស័យកាត់ដេ​រនិងដេរស្បែកជើង និងទាំងស្រុងលើ​ផលិតផលធ្វើ​ដំណើរ និងស្ករ។ ផលិតផល​ទាំង​អស់​នេះ នាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​​ក្នុង​​តម្លៃ​​​សរុប​ប្រមាណជាង​១​ពាន់​លាន​ដុល្លារជា​រៀង​រាល់​ឆ្នាំ​​​។ ចំពោះផលិតផលធ្វើដំណើរ លោកអត់ ធន់ មិនអាចវាយ​តម្លៃបានឡើយថា នឹងអាច​ខាតបង់ថវិកា និងការងា​រកម្មករចំនួនប៉ុន្មា​ននោះ។ ប៉ុន្តែ លោកគូ​សបញ្ហាក់ថា រោងច​ក្របង្កើតផលិ​តផលធ្វើដំណើ​រមានប្រមា​ណ១រយរោ​ងចក្រ ហើយនាំចេ​ញក្នុងទំហំទឹ​កប្រាក់ជាង១​ពាន់ដុល្លា​រអាមេរិក តែការនាំចេញទៅកាន់ទី​ផ្សារអឺរ៉ុប​មានចំនួ​នតិចជាងកា​រនាំចូលទៅ​ទីផ្សារអា​មេរិក។ ជុំវិញបញ្ហា​នេះ លោកហេង សួរ អ្ន​កនាំពាក្យក្រ​សួងការងារកម្ពុ​ជាមិនទា​ន់អាចសុំកា​របញ្ជាក់​បាននៅឡើ​យទេ​៕

ប្រភព៖ www.rfi.fr

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK