គួរវិនិយោគលើផ្ទះជួល ឬគួរបង្កើតមុខរបរ? មួយណាល្អជាង?
Connect with us

គួរដឹង

គួរវិនិយោគលើផ្ទះជួល ឬគួរបង្កើតមុខរបរ? មួយណាល្អជាង?

ក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រជាពលរដ្ឋតែងព្យាយាមសម្លឹងមើលឳកាសក្នុងការប្រកបមុខរបរផ្សេងៗ ដើម្បីបង្កើនចំណូលសម្រាប់ជីវភាពរបស់ខ្លួន។ សម្រាប់មនុស្សមួយចំនួន គេគិតថាគួរតែវិនិយោគលើផ្ទះជួល ដោយសារតែគេអាចទទួលបានប្រាក់ចំណូលជាប្រចាំខែ។ រីឯមនុស្សមួយចំនួនទៀត គេគិតថាគួរបង្កើតជាមុខរបរអ្វីមួយវិញ ដោយសារតែវាអាចមានផលចំណេញច្រើនជាដើម។ ត្រង់ចំណុចនេះ តើយុវជនជំនាន់ក្រោយគួរចាប់ផ្តើមពីផ្លូវណាមួយ ដើម្បីទទួលបានជោគជ័យក្នុងការកសាងជីវិតដ៏មានស្ថេរភាព?

សម្រាប់ការវិនិយោគលើផ្ទះជួល វាអាចមានស្ថេរភាពច្រើន ដោយសារតែទីផ្សារបច្ចុប្បន្ន តម្រូវការផ្ទះជួលកំពុងមានការកើនឡើង។ និស្សិតមកបន្តការសិក្សានៅក្នុងទីក្រុងភ្នំពេញ តែងស្វែងរកផ្ទះជួលដើម្បីស្នាក់អាស្រ័យ។ អ្នកដែលធ្វើការងារនៅទីក្រុងផ្សេងៗ ក៏ត្រូវការកន្លែងស្នាក់នៅផងដែរ។ ដូច្នេះស្របពេលដែលទីផ្សារនៃតម្រូវការផ្ទះជួលកំពុងមានការកើនឡើងយ៉ាងដូច្នេះ ការវិនិយោគលើផ្ទះជួល ក៏ផ្តល់ផលប្រយោជន៍ដ៏មានស្ថេរភាពដល់អ្នកផងដែរ។

សម្រាប់ការបង្កើតជាមុខរបរវិញ វាអាចផ្តល់ផលចំណេញដល់អ្នកយ៉ាងច្រើន ប្រសិនបើអ្នកទទួលបានការគាំទ្រខ្លាំងពីអតិថិជន។ ប្រាក់ចំណេញក្នុងមួយខែរបស់អ្នកអាចលោតហួសពីប្រាក់ចំណូលផ្ទះជួលទៀតផង។ ប៉ុន្តែហានិភ័យនៅត្រង់ថា ប្រសិនបើអ្នកបរាជ័យក្នុងដំណើរការអាជីវកម្មរបស់អ្នកវិញ អ្នកនឹងបាត់បង់លំនឹងហិរញ្ញវត្ថុមិនខានឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ការវិនិយោគសុទ្ធតែមានហានិភ័យមិនថាការវិនិយោគលើផ្ទះជួល ឬការបង្កើតមុខរបរនោះទេ។ ប៉ុន្តែប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពមួយ ដែលទាមទារឲ្យមានលំនឹងហិរញ្ញវត្ថុ អ្នកគួរតែវិនិយោគលើផ្ទះជួលសិន មុននឹងឈានទៅដល់ការបង្កើតមុខរបរផ្សេងៗ ដោយសារតែការវិនិយោគលើផ្ទះជួល មានហានិភ័យតិច និងផ្តល់ប្រាក់ចំណូលប្រចាំខែដល់អ្នក៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK