ងាយៗ! មិនបាច់ត្រូវការមានហាង ឬផលិតផលអ្វី ក៏អាចធ្វើអាជីវកម្មបានដែរ
Connect with us

គួរដឹង

ងាយៗ! មិនបាច់ត្រូវការមានហាង ឬផលិតផលអ្វី ក៏អាចធ្វើអាជីវកម្មបានដែរ

យុវជនជំនាន់ក្រោយ ហាក់ដូចជាផ្តល់ការចាប់អារម្មណ៍ខ្ពស់ ដល់ការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ប្រភេទនៃអាជីវកម្មបច្ចុប្បន្ន មានដូចជាអាជីវកម្មអនឡាញ និងអាជីវកម្មហ្វ្រេនឆាយជាដើម។ ប៉ុន្តែអាជីវកម្មបច្ចេកវិទ្យា កំពុងតែមានការចាប់អារម្មណ៍ផងដែរ ក្នុងពេលបច្ចុប្បន្ន ដោយសារតែតម្រូវការនៃសេវាកម្មបច្ចេកវិទ្យាទាំងនោះកំពុងតែមានការកើនឡើង។

ខាងក្រោមនេះ គឺជាអាជីវកម្មបច្ចេកវិទ្យា ដែលកំពុងតែមានតម្រូវការកើនឡើងនៅក្នុងទីផ្សារប្រទេសកម្ពុជា៖

១. Digital Content

ការផ្គត់ផ្គង់ Content មានតម្រូវការជាច្រើន ពីម្ចាស់អាជីវកម្មផ្សេងៗជាច្រើន ដើម្បីជម្រុញឲ្យអាជីវកម្មរបស់ខ្លួនទទួលបានការចាប់អារម្មណ៍។ ម្ចាស់អាជីវកម្មខ្លះ ទាមទារឲ្យមានគុណភាពនៃContent នោះផងដែរ។ ដូច្នេះ បើអ្នកមានជំនាញកាត់តវីឌីអូ និងបង្កើតវីឌីអូ អ្នកអាចធ្វើជាអ្នកផ្តល់សេវាកម្ម Digital Content។

២. ការរចនាវេបសាយ

អាជីវកម្មជាច្រើន ត្រូវការវេបសាយផ្ទាល់ខ្លួន ដើម្បីដំណើរការអាជីវកម្ម ឬដើម្បីផ្តល់ពត៌មានដល់អតិថិជនរបស់ខ្លួន។ ដូច្នេះ តម្រូវការក្នុងការបង្កើត ឬរចនាវេបសាយ បានក្លាយជាចំណុចមួយសម្រាប់អ្នកដែលមានជំនាញខាងបង្កើត និងរចនាវេបសាយក្នុងការរកប្រាក់។ ប៉ុន្តែ ប្រសិនបើអ្នកមានបំណងចង់ប្រកបមុខរបរនេះ អ្នកត្រូវរៀនជំនាញបង្កើត និងរចនាវេបសាយ។

៣. ទីផ្សារឌីជីថល

ការធ្វើយុទ្ធសាស្រ្តទីផ្សារឌីជីថល គឺជាយុទ្ធសាស្រ្តមួយដែលមានប្រជាប្រិយភាព និងមានប្រសិទ្ធិភាពបំផុតក្នុងសម័យបច្ចុប្បន្ន។ បើទោះបីជាយើងដឹងថា ទីផ្សារឌីជីថលនេះ​មានប្រសិទ្ធិភាពក៏ដោយ អ្នកដែលមានជំនាញខាងទីផ្សារឌីជីថលនៅមានចំនួនតិចតួចនៅឡើយ។ ដូច្នេះ អ្នកដែលចង់ប្រកបមុខរបរនេះ ត្រូវមានជំនាញទីផ្សារឌីជីថលនេះ។

៤. ការថតរូប

ការថតរូបក៏ក្លាយជាសេវកម្មមួយដ៏ពេញនិយមដែរ ក្នុងពេលបច្ចុប្បន្ន។ តម្រូវថតរូប ក៏មានការកើនឡើង ហើយតម្លៃថតរូប ដែលមានគុណភាពល្អ ក៏មានតម្លៃថ្លៃនៅក្នុងទីផ្សារកម្ពុជាផងដែរ។ ប្រសិនបើអ្នកមានបំណងចង់បង្កើតមុខរបរនេះ អ្វីដែលអ្នកត្រូវការគឺ រូបថតដ៏ស្អាត។

៥. ការរចនាក្រាហ្វិច

ការរចនាក្រាហ្វិច ក៏កំពុងតែមានតម្រូវការយ៉ាងច្រើន ហើយវាកំពុងតែក្លាយជាតម្រូវការមួយយ៉ាងខ្ពស់សម្រាប់ម្ចាស់អាជីវកម្ម។ ដូច្នេះ ប្រសិនបើអ្នកមានជំនាញរចនាក្រាហ្វិច អ្នកអាចធ្វើជាអ្នកផ្តល់សេវាកម្មរចនាក្រាហ្វិចនេះ៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK