“ដឹកដៃយុវជនឲ្យប្រឹងរៀន ប្រៀបបីដូចជារមៀលដុំថ្មឡើងភ្នំ តែបើពង្វក់ពួកគាត់ឲ្យសប្បាយដូចទម្លាក់ដុំថ្មចុះពីភ្នំចូលជ្រោះដ៏សែនជ្រៅ”
Connect with us

បែបផែនជីវិត

“ដឹកដៃយុវជនឲ្យប្រឹងរៀន ប្រៀបបីដូចជារមៀលដុំថ្មឡើងភ្នំ តែបើពង្វក់ពួកគាត់ឲ្យសប្បាយដូចទម្លាក់ដុំថ្មចុះពីភ្នំចូលជ្រោះដ៏សែនជ្រៅ”

ដឹកដៃយុវជនឲ្យប្រឹងរៀន ប្រៀបបីដូចជារមៀលដុំថ្មឡើងភ្នំ តែបើពង្វក់ពួកគាត់ឲ្យសប្បាយដូចទម្លាក់ដុំថ្មចុះពីភ្នំចូលជ្រោះដ៏សែនជ្រៅ ។

ភាពអវិជ្ជាងងឹតទាំងកណ្តាលថ្ងៃ អវិជ្ជានាំមកនូវភាពអាត្មានិយម និងអពមង្គលនៅក្នុងសង្គមគ្រួសារ និងប្រទេសជាតិ ។ ប្រទេសឯណានីមួយ ដែលសម្បូរទៅដោយភាពក្រីក្រ អំពើហិង្សា ការជិះជាន់ បោកបញ្ឆោត និងអំពើពុករលួយ ប្រទេសនោះ គឺសម្បូរទៅដោយជនអវិជ្ជា ព្រោះតែអវិជ្ជាសាបព្រោះអំពើអសីលធម៌ក្នុងសង្គមជាតិយ៉ាងធ្ងន់ធ្ងរ​ ។

បើចង់ស្ដារប្រទេសមួយ គេគប្បីចាប់ផ្តើមនិយាយគ្នា ពីសីលធម៌ គុណធម៌ និងមនសិការ ។ ព្រោះបើទោះបីជាមនុស្សនោះ រៀនសូត្របានដល់កម្រិតណាក៏ដោយ បើគេគ្មានគុណធម៌ និងមនសិការ ការប្រឹងប្រែងរៀនសូត្ររបស់គេ ក៏គង់នឹងគ្មានប្រយោជន៍អ្វីដល់សង្គមជាតិដែរ ។ បណ្ឌិតសាបព្រោះគុណធម៌ សាបព្រោះនូវទស្សនទាន និងគោលគំនិតសម្រាប់ប្រជាជាតិទាំងមូល ដោយមិនភ័យខ្លាចនៅគ្រោះកាច ឬសេចក្តីស្លាប់ដែលកើតឡើងនៅខាងមុខ ។ ព្រោះគេយល់ថា ថេរវេលានៃការរស់ គឺជាពេលដែលត្រូវផ្តល់ពុទ្ធិដល់មនុស្សគ្រប់គ្នា សេចក្តីស្លាប់មិនមែនជាពេលអស់ដង្ហើម ឬរលាយរូបកាយនោះទេ សេចក្តីស្លាប់ដ៏ពិតប្រាកដ គឺរស់នៅក្នុងរូបភាពភ័យមិនហ៊ាននិយាយ ឬបញ្ចេញមតិយោបល់ អ្វីមួយដែលគេយល់ឃើញថាមិនត្រឹមត្រូវ ។

សេរីភាពរបស់ស្មេរ គឺការសរសេរអ្វីដែលកើតចេញពីការត្រិះរិះពិចារណា ដើម្បីគាំពារដល់សិទ្ធិ និងសេរីភាពរបស់បណ្តាជនទាំងឡាយ ដែលគ្មានសំឡេង ឬសំឡេងត្រូវបានគេបិទបាំង ។ ផ្ទាំងទស្សនីយភាពសំនេរនៃសង្គមអយុត្តិធម៌ គឺពិពណ៌ពីការឈឺចាប់ខ្លោចផ្សា និងភាពឃោឃៅដែលរងពីការរំលោភបំពានដោយរដ្ឋអំណាច និងអ្នកមានយសស័ក្កិ ។

ជាចុងបញ្ចប់ បើយុវជននាំគ្នាសប្បាយខ្វះការពិចារណា ប្រៀបបីដូចជាសត្វមមាចប្រលែងភ្លើងដែលសេចក្តីស្លាប់ក៏នឹងខិតមកដល់ក្នុងពេលដ៏ខ្លី ។ សេចក្តីស្លាប់ក្នុងន័យនេះ គឺសិទ្ធិសេរីភាពជាសកល ដែលមនុស្សត្រូវមាន ដើម្បីការពារសេចក្តីថ្លៃថ្នូរ ការរស់រាន និងការប្រើសិទ្ធិស្ថិតក្រោមក្រឹត្យក្រមនៃប្រទេសនីតិរដ្ឋ ។

ដោយក្តីកង្វល់

អត្ថបទដោយក្រុមការងារ៖ eBook Cambodia

ប្រភព៖ Ebook Cambodia

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK