គួរដឹង! តើអ្នកស្គាល់គម្រោងផ្លូវសូត្ររបស់ចិនកម្រិតណា?
Connect with us

គួរដឹង

គួរដឹង! តើអ្នកស្គាល់គម្រោងផ្លូវសូត្ររបស់ចិនកម្រិតណា?

នៅឆ្នាំ ២០១៣ នៅឯប្រទេស កាហ្សាកស្ថាន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងសន្ទរកថាដែលចារទុកជាប្រវត្តិសាស្ត្រអំពីគម្រោងផ្លូវសូត្រថ្មីដែលមានលទ្ធភាពតភ្ជាប់ពាណិជ្ជកម្មពីប្រទេសចិនទៅកាន់ពិភពលោក។ គម្រោងនោះមានឈ្មោះថា “ក្រវ៉ាត់មួយ ផ្លូវមួយ” ជាភាសាអង់គ្លេស “One Belt One Road” និងភាសាចិន “一带一路” ឬត្រូវបានគេស្គាល់ថាជា BRI (Belt and Road Initiative)។ យុទ្ធសាស្ត្រអភិវឌ្ឍនេះមានគោលដៅចម្បងក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសដែលជាសមាជិក BRI ទាំងផ្លូវថ្នល់ ផ្លូវដែក និងកំពង់ផែ។ សរុបមកទល់នឹងពេលនេះ មានយ៉ាងហោចណាស់ ៦៤ប្រទេស រងឥទ្ធិពលពីការអភិវឌ្ឍនេះដោយការវិនិយោគយ៉ាងសន្ធឹកសន្ធាប់ពីប្រទេសចិន។

សម្រាប់ក្រុមអ្នកគាំទ្រចំពោះគម្រោងផ្លូវសូត្រនេះយល់ថា គម្រោងអភិវឌ្ឍនេះពិតជាល្អ ព្រោះវាអាចនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ផ្លូវជាតិ ស្ពាន និងផ្លូវដែក។ វាជាគម្រោងឈ្នះ-ឈ្នះ ព្រោះគម្រោងនេះនឹងនាំការវិនិយោគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីចិន បង្កើតការងារជូនប្រជាជន។ អ្វីដែលសំខាន់នោះគឺ វាធ្វើឲ្យដំណើរការនាំទំនិញចេញចូលមានភាពរហ័សជាងមុនដោយសារលក្ខខណ្ឌដឹកជញ្ជូនល្អប្រសើរ ដែលជម្រុញឲ្យទំហំនៃការផលិតទំនិញក្នុងស្រុកមានការកើនឡើងដើម្បីបំពេញតម្រូវការអតិថិជន ដូចដែលយើងដឹងស្រាប់ហើយថា ចិនជាទីផ្សារដ៏ធំមួយជាមួយនឹងចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់។ ក្រៅពីវិស័យដឹកជញ្ជូន ផលចំណេញលើវិស័យផ្សេងទៀតដូចជាទេសចរណ៍ក៏មានច្រើនផងដែរ ត្បិតវាអាចទាក់ទាញទេសចរណ៍ដែលជាជនជាតិចិនមកទស្សនា និងលេងកំសាន្ត។ ផលវិជ្ជមានជាច្រើនដែលយើងអាចមើលឃើញពីគម្រោងនេះដូចជាការចូលមកវិនិយោគយ៉ាងហូរហៀរមកលើក្រុងព្រះសីហនុប្រទេសកម្ពុជា ការដឹកជញ្ជូនធ្យូងថ្មពីម៉ុងគោលទីចិនមានភាពរហ័សជាងមុន ការនាំចេញបន្លែផ្លែឈើពីចិនទៅរុស្ស៊ីមានការកើនឡើង លំហូរនាំចេញនាំចូលរវាងចិននិងថៃមានភាពរលូន ការនាំប្រេងកាតចូលប្រទេសចិនកាត់តាមប៉ាគីស្ថានកាត់បន្ថយពេលនិងការចំណាយ បន្ទេរបច្ចេកវិទ្យាពីសឹង្ហបុរីទៅចិន ការវិនិយោគរបស់ម៉ាឡេស៊ីនៅភាគខាងត្បូងរបស់ចិន។

សម្រាប់ក្រុមអ្នកប្រឆាំងវិញ គេយល់ថាគម្រោងផ្លូវសូត្រនេះនឹងអាចនាំប្រទេសកំពុងអភិវឌ្ឍជាច្រើនជាពិសេសឡាវ និងម៉ុងកូលធ្លាក់ទៅក្នុងអន្ទាក់នៃបំណុលរបស់ប្រទេសចិន។ គេចោទប្រកាន់ពីការរកស៊ីមិនស្មើភាពរបស់ចិនដូចជា ត្បិតគម្រោងធ្វើនៅបរទេសប៉ុន្តែកម្មករភាគច្រើនជាជនជាតិចិន គុណភាពផ្លូវនៅមានកម្រិត ហើយវាប៉ះពាល់ដល់បរិស្ថាននៅរាល់គម្រោងនីមួយៗ។ លើសពីនេះទៅទៀត គម្រោងនេះជម្រុញឲ្យមានលំហូរនៃជនជាតិចិនដែលធ្វើឲ្យអសន្តិសុខ ម្ចាស់ស្រុកមិនពេញចិត្តជាដើម។ ប្រជាជនដែលមានដីធ្លីនៅជិតគម្រោងទទួលបានប្រយោជន៍ដោយដីឡើងថ្លៃ តែអ្នកដែលនៅឆ្ងាយពីគម្រោងមិនទទួលបានប្រយោជនៃអ្វីឡើយដែលធ្វើឲ្យមានវិសមភាពប្រាក់ចំណូល។ ចំពោះប្រជាជនខ្លះទៀតមិនត្រឹមតែមិនទទួលបានផលប្រយោជន៍ប៉ុណ្ណោះទេ តែថែមទាំងខាតប្រយោជន៍ទៀតផង។ ជាក់ស្ដែងក្រុមអ្នកគង្វាលសត្វនៅម៉ុងគោលបារម្ភថា ការអភិវឌ្ឍនេះនឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានហើយធ្វើឲ្យសត្វចៀមរបស់គាត់ត្រូវរងគ្រោះ។ ចំណែកនៅឯកម្ពុជា ម្ចាស់ពាណិជ្ជកម្មហាងអាហារតូចៗនៅក្រុងព្រះសីហនុត្រូវបាត់បង់អតិថិជន ដោយសារជនជាតិចិនចូលចិត្តបរិភោគតែនៅហាងចិនគ្នាឯងតែប៉ុណ្ណោះ។ នៅប្រទេសថៃ ភ្ញៀវទេសចរចិនមានច្រើនពិតមែនតែពួកគេទៅលេងតែរមណីយដ្ឋានដែលវិនិយោគដោយចិនតែប៉ុណ្ណោះ ធ្វើឲ្យលំហូរសាច់ប្រាក់ភាគច្រើនទៅខាងចិនដដែល។ ដោយក្ដីបារម្ភទាំងនេះហើយទើបមានប្រទេសមួយចំនួនមិនទុកចិត្តចិន មានការរារែកនិងមានការសង្ស័យចំពោះគម្រោងផ្លូវសូត្រនេះ។ ជាក់ស្ដែងនៅឯវៀតណាម បាតុកម្មប្រឆាំងនឹងការវិនិយោគរបស់ចិនតែងកើតឡើងជាញឹកញាប់។ នៅឯម៉ាឡេស៊ី នាយករដ្ឋមន្ត្រីដែលឡើងកាន់អំណាចថ្មីបានរុញច្រានគម្រោងអភិវឌ្ឍផ្លូវដែករបស់ចិនដែលមានតម្លៃប្រហែល ២០ពាន់លានដុល្លា។

គួរបញ្ជាក់ផងដែរថា BRI មានច្រកផ្លូវសេដ្ឋកិច្ចសំខាន់ៗ (Economic Corridor) ៦ ដែលតភ្ជាប់ប្រទេសចិនទៅកាន់ពិភពលោក សម្រួលដល់ការដឹកជញ្ជូនទំនិញ និងបង្កើនទំហំពាណិជ្ជកម្ម។

(១) New Eurasian Land Bridge គឺជាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីចិនទៅអឺរ៉ុបកាត់តាមកាហ្សាកស្ថាន រុស្ស៊ី និងប៊ែលឡារុស។

(២) China-Central Asia-West Asia Corridor គឺជាច្រកផ្លូវកាត់តាមប្រទេសអាស៊ីកណ្ដាល (ប្រទេសអតីតសហភាពសូវៀត) ភ្ជាប់ទៅដល់អ៊ីរ៉ង់ និងតួកគីដែលជាប់នឹងសមុទ្រមេឌីទែរ៉ានេ។

(៣) China-Pakistan Corridor មានទាំងផ្លូវ highway និងផ្លូវរថភ្លើងពីស៊ីនជាំងនៃប្រទេសចិន កាត់តាមប៉ាគីស្ថានរហូតដល់កំពុងផែ ក្វាដា។

(៤) China-Myanmar-Bangladesh-India Corridor ជាច្រកផ្លូវពីខេត្តគុនមីងនៃប្រទេសចិន ទៅកាន់កុលកាតានៃឥណ្ឌាដោយឆ្លងកាត់ មេនដាឡេរបស់មីយ៉ាន់ម៉ា និងដាការបស់បង់ក្លាដេស។

(៥) China-Mongolia-Russia Corridor គឺភ្ជាប់ពីភាគខាងជើងនៃប្រទេសចិនកាត់តាមម៉ុងកូលទៅដល់ភាគកណ្ដាលនៃប្រទេសរុស្ស៊ី។

(៦) China-Indochina Peninsula Corridor គឺជាគម្រោងផ្លូវទាំងដី ដែក និងអាកាសសម្រាប់ភ្ជាប់ពីចិនទៅកាន់ប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គទាំងឡាយ៕

ប្រភព CamboFinance

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK