ទេសចរណ៍
ស្ពាននេះអច្ឆរិយមែន! អាយុ១ពាន់ឆ្នាំហើយ នៅតែអាចទ្រទម្ងន់ឡានម៉ូតូបាន

នៅក្នុងខេត្តសៀមរាប មានសំណង់អច្ឆរិយជាច្រើន ដែលបន្សល់ទុកដោយដូនតាខ្មែរសម័យអង្គរ។ សំណង់ទាំងនោះ មានដូចជា ប្រាង្គប្រាសាទ ស្ពាន អាងស្តុកទឹក ផ្លូវបុរាណជាដើម ដែលសុទ្ធតែមានការគិតគូរយ៉ាងល្អិតល្អន់ដោយស្ថាបត្យករសម័យនោះ។
នៅក្នុងចំណោមសំណង់ទាំងនោះ ស្ពានមួយដែលបង្ហាញខ្លួនយ៉ាងសង្ហា ប្រកបដោយភាពរឹងមាំ មានអាយុជាង១ពាន់ឆ្នាំមកហើយ។ ស្ពាននោះ គឺស្ពានកំពង់ក្តី ដែលភ្ញៀវទេសចរណ៍ តែងចុះមកទស្សនាពីភាពអស្ចារ្យ និងភាពរឹងមាំនៃស្អានមួយនោះ ហើយពួកគេតែងកោតសរសើរមិនដាច់ពីមាត់នូវភាពរឹងមាំនៃស្ពានមួយនេះ។ ប្រជាពលរដ្ឋនៅតំបន់នោះ ធ្លាប់បានលើកឡើងផងដែរថា មិនត្រឹមត្រូវឡាន និងម៉ូតូទេ ដែលធ្លាប់បើកកាត់ស្ពាននោះ កាលពីមិនទាន់មានការអភិរក្សត្រឹមត្រូវ សូម្បីតែរថក្រោះក៏ធ្លាប់បរកាត់ស្ពាននោះដែរ ប៉ុន្តែស្ពាននេះ នៅតែអាចទ្រទម្ងន់រថក្រោះបាន។
ស្ពានបុរាណនេះ មានប្រវែង៨៦មែត្រ និងទទឹង១៦មែត្រ ព្រមទាំងកំពស់១០មែត្រ ដែលមានចម្ងាយ៦០គីឡូមែត្រពីទីក្រុងសៀមរាប។ ចម្លាក់រូបនាគនៅតាមបង្កាន់ដៃ បង្ហាញឲ្យឃើញភាពស្រស់ស្អាតនៃស្ពាន ហើយរូបនាគនោះ តំណាងដល់ការស្រលាញ់ និងការថែរក្សាការពារដល់ប្រទេសជាតិ។ បច្ចុប្បន្ន ចម្លាក់នាគត្រូវបានគេគោរពបូជាដើម្បីសុំសេចក្តីសុខសម្រាប់ខ្លួនគេផ្ទាល់៕
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង3 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង