កុំចេះតែតាមគ្នារកស៊ីអនឡាញ! មកមើលចំណុចទាំងនេះសិន មុនចាប់ផ្តើម
Connect with us

គួរដឹង

កុំចេះតែតាមគ្នារកស៊ីអនឡាញ! មកមើលចំណុចទាំងនេះសិន មុនចាប់ផ្តើម

បច្ចុប្បន្ននេះ ការរកស៊ីតាមអនឡាញកំពុងតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា។ ផលិតផលជាច្រើន មានសម្លៀកបំពាក់ ឡេលាបស្បែក និងរបស់របរផ្សេងៗ ដែលជាតម្រូវរបស់មនុស្សបច្ចុប្បន្ន។ ប៉ុន្តែមានបញ្ហាចោទជាច្រើន បានកើតឡើង ដូចជាបញ្ហាទំនិញក្លែងក្លាយ និងទំនិញខុសច្បាប់។

ទោះបីជាយ៉ាងណាក៏ដោយ ការលក់អនឡាញនៅតែត្រូវបានគេរកចំណូលបានយ៉ាងច្រើន។ ប៉ុន្តែមុនពេលដែលអ្នកសម្រេចចិត្តលក់អនឡាញ សូមពិនិត្យមើលចំណុចខាងក្រោមនេះឲ្យបានច្បាស់លាស់សិន បើមិនចង់ខាតបង់៖

១. ភាពស្របច្បាប់

ជាការពិតណាស់ ការលក់អនឡាញ ត្រូវមានការនាំយកទំនិញបន្តពីក្រុមហ៊ុនដែលផលិត។ យើងត្រូវប្រាកដថា ក្រុមហ៊ុន ដែលបោះទំនិញមកឲ្យយើងនោះ គឺជាក្រុមហ៊ុនស្របច្បាប់ និងមានការចុះបញ្ជីត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា។ ការបណ្តាក់ទុន ដើម្បីលក់អនឡាញ ចែកចាយទំនិញ ពីក្រុមហ៊ុនដែលមិនបានចុះបញ្ជីត្រឹមត្រូវជាការប្រថុយប្រថានខ្លាំង និងអាចនាំឲ្យអ្នកខាតបង់នៅពេលក្រោយផងដែរ។

២. គុណភាពស្តង់ដា

គុណភាពទំនិញ ក៏ជាអ្វីដែលអ្នកត្រូវគិតពិចារណាដែរ។ ក្រៅពីភាពស្របច្បាប់ ដែលបានមកពីការចុះបញ្ជីហើយ អ្នកត្រូវគិតគូរពីគុណភាពនៃទំនិញ និងស្តង់ដានៃក្រុមហ៊ុននោះ។ អ្នកត្រូវតែប្រាកដថា ក្រសួងសុខាភិបាល ទទួលស្គាល់ស្តង់ដានៃទំនិញនោះ។​

៣. ទីផ្សារ

អ្នកត្រូវសិក្សាពីតម្រូវការទីផ្សារច្បាស់លាស់ ថាតើអតិថិជនត្រូវបានអ្វី? ដូច្នេះ អ្នកដឹងពីគុណភាពនៃទំនិញរបស់អ្នក។ ប៉ុន្តែប្រសិនបើទំនិញដែលអ្នកយកមកចែកចាយបន្ត មិនគ្រប់គ្រាន់ក្នុងការបំពេញទីផ្សារ អ្នកអាចកែច្នៃដើម្បីបំពេញតម្រូវការទីផ្សាររបស់អ្នក។

៤. អភិវឌ្ឍបច្ចេកទេស

ប្រព័ន្ធបណ្តាញសង្គម ដូចជាហ្វេសប៊ុក, Instagram, Line និង YouTube កំពុងតែមានភាពល្បីល្បាញនៅក្នុងកម្ពុជា។ ដូច្នេះ អ្នកគួរធ្វើការផ្សព្វផ្សាយដោយប្រើបណ្តាញសង្គមដែលមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK