លោកឧកញ៉ា ម៉ុងឬទ្ធី៖ នាមជាឧកញ៉ារបស់ខ្ញុំ ប្រើ សម្រាប់ជួយអ្នកក្រ មិនមែនបឺតជញ្ជក់ឈាមអ្នកក្រ - ANARCHAK
Connect with us

បែបផែនជីវិត

លោកឧកញ៉ា ម៉ុងឬទ្ធី៖ នាមជាឧកញ៉ារបស់ខ្ញុំ ប្រើ សម្រាប់ជួយអ្នកក្រ មិនមែនបឺតជញ្ជក់ឈាមអ្នកក្រ

លោកឧកញ៉ា ម៉ុង ឬទ្ធី ជាសមាជិក​ព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ហ៊ុន​ម៉ុង​ឬទ្ធី​គ្រុបដែលផ្តោតលើវិស័យកសិកម្ម, កសិឧស្សាហកម្ម និងកែច្នៃ រួមបញ្ចូលទាំង ការនាំចេញផលិតផល, សំណង់ (ការសាងសង់ផ្លូវ, ស្ពាន, សាលារៀនមន្ទីរពេទ្យ និងសំណង់សាធារណៈ) និងរោងចក្រផលិតបេតុង។

កាលដែលមាននាមជាឧកញ៉ា លោកបានដំណាលថា ” នាមជាឧកញ៉ា ដែលព្រះមហាក្សត្រ បានប្រទានឲ្យ គឺដើម្បីឲ្យទៅជួយប្រជារាស្ត្រ ប្រជាជន ជាពិសេស ជួយជនក្រីក្រ មិនមែនយកនាមឧកញ៉ា ទៅធ្វើបាបអ្នកក្រឡើយ។”

លោកបានមានប្រសាសន៍សង្កត់ធ្ងន់ថា” ប្រជារដ្ឋខ្មែរ មួយចំនួន នៅតែមានការភណ្ឌ័ច្រឡំ ថា នៅពេលបានងារជាឧកញ៉ា មានសិទ្ធអំណាច ក្នុងការទៅធ្វើបាបប្រជាជន វៃទាត់ធាក់អ្នកដទៃ ឧកញ៉ា ក៏ជាប់ទោសដូចគ្នាដែរ ។ តែតាមការពិត នាមជាឧកញ៉ា គឺត្រូវបានព្រះមហាក្សត្រ ប្រទានមក ដើម្បីទៅសង្គ្រោះ អ្នកក្រ ព្រមទាំងជួយជាតិ ប៉ុណ្ណោះ។”

“ខ្ញុំកើតមកមិនមែនឧកញ៉ា នោះទេ កើតមក ជាកូនកសិករ ក្រីក្រ មានបងប្អូន១២នាក់ហើយឡូលនំលក់តាំងពីតូច តស៊ូរហូត​មកដល់ថ្ងៃនេះ មិនមែនអ្នកឧកញ៉ា កើតមក ជាកូនអ្នកមានស្រាប់នោះទេ គ្រប់យ៉ាងកើតចេញពីការខិតខំប្រឹងប្រែង តស៊ូ ។”

យ៉ាងណា លោកបានបញ្ជាក់ថា លោកមានជំនឿថា ភាពមានបានរបស់លោក កើតចេញពីការធ្វើបុណ្យ ការចែករំលែក។ ហើយបើសួរថា តើលោកមានប៉ុណ្ណឹងហើយ តើនៅខំប្រឹងធ្វើអីទៀត បើលោកមិនខិតខំ តើមនុស្សដែលរស់ដោយសារលោក ចំនួន ២៦០០០នាក់ នឹងទៅជាយ៉ាងណា? ទាំងនេះដែលលោកខិតខំ ធ្វើមិនចេះនឿយហត់ ព្រោះមានងារជាឧកញ៉ា ដែលព្រះមហាក្សត្រប្រទានមកដើម្បីជួយប្រជាជនក្រីក្រ។

គួររំលឹកបន្តិច ពីសម្តីមាសដែលអ្នកចាប់ផ្តើមអាជីវកម្មគួររៀនសូត្រតាម៖

១) “បើខ្ញុំមិនធ្លាប់ធ្វើស៊ីឈ្នួលគេ ហើយបើខ្ញុំមិនធ្លាប់គេធ្វើបាប ខ្ញុំក៏អត់មានថ្ងៃនេះដែរ“

២) “ជ្រើសរើសដៃគូជីវិត ស្របតាមការងារដែលយើងកំពុងធ្វើ

៣) “រក្សាខ្លួន កុំឲ្យភ្លេចធាតុដើម

៤) “ខ្លាចខាត ទើបខំធ្វើ ព្រោះតែខ្លាចក្រ ទើបខំធ្វើ

៥) “បើជំនួញណាដែលយើងចំណេញ តែគេឈឺចាប់ បើអាចចៀសវាងរួច មិនគួររកស៊ីទេ

៦) “មានទស្សនវិស័យវែងឆ្ងាយ ដោយគិតមុនគេ ធ្វើមុនគេ និងប្រើប្រាស់ឲ្យអស់ធនធាន

៧) “ហ៊ានសាកល្បង កុំចេះតែស្មាន

៨) “ត្រូវដឹងមុនដោយចេះត្រៀមខ្លួន និងរៀបចំផែនការឲ្យរួចរាល់

៩) “ចូលរួមចំណែកក្នុងការងារជួយសង្គម

១០) “ខ្ញុំមិននាំការងារចូលផ្ទះទេការងារគឺការងារគ្រួសារគឺគ្រួសារ

ប្រភព៖ www.business-camnodia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK