កាន់តែល្អប្រសើរ​! ពលរដ្ឋ​មក​កម្សាន្ត​ឆ្នេរសមុទ្រ​ចង់​ក្រាលកន្ទេល និង​តង់​បាន​ដោយ​សេរី​គ្មាន​អស់​លុយ តែ​ត្រូវទុកដាក់​វេច​ខ្ចប់​សំរាម​អោយ​បាន​ស្អាត
Connect with us

ថ្មីៗ

កាន់តែល្អប្រសើរ​! ពលរដ្ឋ​មក​កម្សាន្ត​ឆ្នេរសមុទ្រ​ចង់​ក្រាលកន្ទេល និង​តង់​បាន​ដោយ​សេរី​គ្មាន​អស់​លុយ តែ​ត្រូវទុកដាក់​វេច​ខ្ចប់​សំរាម​អោយ​បាន​ស្អាត

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ លោក​គួ​ច ចំរើន បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មក​លេង​ឆ្នេរ​កំពង់សោម អាច​ក្រាលកន្ទេល ឬ​តង់​តាម​ឆ្នេរសមុទ្រ​បាន​ដោយ​សេរី ដោយ​មិន​អស់​លុយ ។ លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១១ កុម្ភៈ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ដ​តាម​ឆ្នេរសមុទ្រ​ចង់​ក្រាលកន្ទេល ក្រាល​តង់ អង្គុយ​លេង​បាន​ដោយ​សេរី មិន​គិត​សេវា​ឡើយ តែ​ត្រូវ ទុកដាក់​វេច​ខ្ចប់​សំរាម​អោយ​បាន​ស្អាត​»​។

នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី រដ្ឋបាល​ក្រុងព្រះសីហនុ នា​ថ្ងៃ​ទី​១១ ខែកុម្ភៈ​នេះ​លោក គួ​ច ចំរើន បាន​បញ្ជាក់​ថា ឆ្នេរសមុទ្រ គឺជា​ឆ្នេរ​សាធារណៈ ហើយ​បងប្អូន​ដែល​មក​លេ​កម្សាន្ដ អាច​ក្រាលកន្ទេល អង្គុយ​លេង ញាំ​អាហារ​បាន ដោយ​គ្មាន​បង់​សេវា​ឡើយ ហើយ​មិន​អនុញ្ញាត​អោយ​មានការ​វាតទី ធ្វើ​ជា​កម្ម​សិទ្ធ​របស់​បុគ្គល​ណាមួយ​ឡើយ តែ​អាច​ដាក់​ជា​កន្ទេល ។

សម្រាប់​អោយ​បងប្អូន​មក​ពី​ឆ្ងាយ​អាច​ជួល​អង្គុយ ដោយ​ត្រូវ​គិត​សេវា​សមរម្យ កន្ទេល​១​តម្លៃ ២,០០០ ឬ ៣,០០០​រៀល ជាដើម​ក៏​ជា​ការ​ចូលរួម​អោយ​អ្នក​មក​លេង​ទុកដាក់​សំរាម​នៅ​មួយ​កន្លែង និង​វេច​ខ្ចប់​សម្អាត​បាន​ល្អ ៕

ប្រភព៖ ហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ

កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ដកស្រង់ដោយ៖ kohsantepheapdaily.com.kh

ថ្មីៗ2 weeks ago

សូមត្រៀម!!! ប្រទេសថៃជូនដំណឹងមកកម្ពុជា អាចនឹងបើកទឹកទម្លាក់មក ហើយបើថៃទម្លាក់ទឹក ខេត្តបន្ទាយមានជ័យ នឹងទទួលរងផលប៉ះពាល់បន្ថែម

គួរដឹង4 weeks ago

គតិអប់រំ៖ សុភាសិត​ដ៏មាន​តម្លៃ​ ៧ ​ឃ្លា​របស់​ជនជាតិ​កូរ៉េ​

ពីនេះពីនោះ2 weeks ago

ចិត្តបុណ្យណាស់! ឧកញ៉ា ឌួង ឆាយ បរិច្ចាគ១០ម៉ឺនដុល្លារ ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ថ្មីៗ2 weeks ago

ត្រៀម!!! ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក FBI នឹងបើកការិយាល័យនៅកម្ពុជា ដើម្បីជួយតាមដានស៊ើបអង្កេតករណីប្រភេទនេះ

ពីនេះពីនោះ2 weeks ago

គ្រោះធម្មជាតិ ! នារីរបាំបុរាណ ស្រស់ស្អាតម្នាក់នេះ ត្រូវបា ត់ ប ង់ ជី វិ ត ព្រោះរលំផ្ទះសង្កត់

Trending

Copyright © 2019 ANARCHAK