ទីបំផុត អាថ៍កំបាំងពិតនៃការស្លាប់របស់លោក លី ស៊ាវឡុង ត្រូវបានបង្ហាញ!
Connect with us

គួរដឹង

ទីបំផុត អាថ៍កំបាំងពិតនៃការស្លាប់របស់លោក លី ស៊ាវឡុង ត្រូវបានបង្ហាញ!

លោក លី ស៊ាវឡុង (Bruce Lee) ជាសិល្បករក្បាច់គុន Kung Fu និងគុណនាគដ៏ល្បីក្នុងប្រទេសចិន។ នៅក្នុងរឿងទាំងអស់មាន ៣រឿងរបស់គាត់សម្ដែងបានបញ្ជូលទៅក្នុងរឿងល្បីៗដែល ត្រូវបានគេស្គាល់ទូទាំងពិភពលោកទៅលើ សមត្ថភាពសម្ដែងនិងភាពរហ័សរហួន របស់គាត់។ ឈុតមួយនៃការសម្ដែងក្នុងការប្រយុទ្ធ ជាមួយនឹងលោក Chuck Norris ត្រូវបានគេទទួលស្គាល់ពី សមត្ថភាពរបស់គាត់និងល្បីល្បាញជាងគេបំផុត។

គាត់ជាតារាសម្ដែងដែលមានទេពកោសល្យប្រយុទ្ធយ៉ាងល្អឥតខ្ចោះទៅលើការប្រើកណ្ដាប់ដៃវាយគ្នាជាមួយគូរប្រយុទ្ធ។ លើសពីនេះទៀតគាត់គឺជាសិល្បករដែលមានការវិវត្តល្បឿននៃការប្រយុទ្ធលឿនជាងគេដែលមិនគួរឱ្យជឿហើយគ្មានគូរប្រកួតណាអាចប្រកួតប្រជែងឈ្នះគាត់លើការសម្តែងបែបនេះឡើយគាត់បានធ្វើឱ្យមានការផ្លាស់ប្តូររបៀបនៃការសម្ដែងសិល្បៈក្បាច់គុណមួយចំនួនតាំងពីពេលនោះមក។

ប៉ុន្តែតើអ្នកបានដឹងទេថាហេតុអ្វីបានជាគាត់បាត់បង់ជីវិតលឿនបែបនេះ?ខណៈពេលដែលគាត់កំពុងតែមានឈ្មោះល្បីល្បាញយ៉ាងរលូនបែបនេះ ស្រាប់តែមានមួយបានកើតឡើងដែល មិនគួរឲ្យជឿគឺតារាក្បាច់គុn Kung Fu ដ៏អស្ចារ្យបំផុតរបស់ពិភពលោក ត្រូវបានគេរកឃើញថាលោកបានស្លាប់ក្នុងអាថ៌កំបាំងមួយតាំងពីអាយុ 32 ឆ្នាំ។

ដោយមានពាក្យចចាមអារ៉ាម ជាច្រើនបាននិយាយថាលោក លី ស៊ាវឡុង ត្រូវបានគេសម្លាប់ ដោយអង្គការចិនសម្ងាត់ឈ្មោះ Triad ប៉ុន្តែមិនដឹងពីមូលហេតុ។ ផ្ទុយទៅវិញមូលហេតុពិតប្រាកដនៃការបាត់បង់ជីវិតរបស់គាត់ក៏ត្រូវបានលាតត្រដាង។

រឿងដែលមិនគួរឲ្យជឿថែមទៀតនោះនៅថ្ងៃដែលលោកស្លាប់គឺជាថ្ងៃដែលលោកលី ស៊ាវឡុង បានជួបនឹងអ្នកផលិតដើម្បីចុះហត្ថលេខាលើខ្សែភាពយន្តរឿង “Death of Death” ។ នៅពេលដែលកិច្ចប្រជុំបានបញ្ចប់គាត់មានអារម្មណ៍ឈឺក្បាលខ្លាំង ហើយមិត្តភក្តិរបស់គាត់ឈ្មោះ ប៊េទី ធីធេងភី បានឱ្យថ្នាំបំបាត់ការឈឺចាប់ដែលជាថ្នាំផ្សំពីរប្រភេទគឺថ្នាំ Aspirin និង Meprobamate។

ក្រោយមកនៅល្ងាចគាត់ត្រូវមានណាត់ញុំាអាហារពេលល្ងាចជាមួយតារាសម្តែង George Lazenby (រឿង James Bond) ដើម្បីផលិតខ្សែភាពយន្តមួយ។ ប៉ុន្តែគាត់មិនបានក្រោកឡើងទៅញុំាអាហារល្ងាចនោះទេ បន្ទាប់មកគ្រូពេទ្យប្រចាំកាយម្នាក់របស់គាត់ក៏បានទូរស័ព្ទទៅមន្ទីរពេទ្យឲ្យយកគាត់ទៅមន្ទីរពេទ្យ Queen Elizabeth។

របាយការណ៍ពិនិត្យរាងកាយរបស់គាត់បានបញ្ជាក់ថាថ្នាំ Aspirin និង Meprobamate មានប្រតិកម្ម អាលែកហ្ស៊ី ហើយធ្វើឲ្យទំហំនៃជំងឺខួរក្បាលរបស់គាត់បានកើនឡើង 13% ហើយគាត់ក៏បានបាត់បង់ជីវិតទៅ។វាជារឿងដ៏គួរឲ្យសោកស្ដាយមួយដែលពិភពលោកបានបាត់បង់អ្នកមានស្នាដៃទៅយ៉ាងឆាប់រហ័សបែបនេះ។

មតិយោបល់

Trending

Copyright © 2019 ANARCHAK