ចេះវិធីទាំងអស់នេះ ធានាថាអ្នកមិនចង់យកលុយដែលគេជំពាក់ ក៏គេឲ្យដែរ
Connect with us

គួរដឹង

ចេះវិធីទាំងអស់នេះ ធានាថាអ្នកមិនចង់យកលុយដែលគេជំពាក់ ក៏គេឲ្យដែរ

ក្នុងសម័យបច្ចុប្បន្ន ការខ្ចីប្រាក់ពីមនុស្សដែលយើងស្គាល់ ឬខ្ចីប្រាក់ពីអ្នកចងការប្រាក់ក៏ដោយ គឺជារឿងធម្មតាទៅហើយ។ ប៉ុន្តែនៅពេលដែលអ្នកឲ្យគេខ្ចី វាហាក់បីដូចជាងាយស្រួលណាស់ ប៉ុន្តែវាមានការលំបាកណាស់នៅពេលដែលគេត្រូវសងប្រាក់មកឲ្យយើងវិញ បើទោះបីជាយើងមានលិខិតស្នាមត្រឹមត្រូវយ៉ាងណាក៏ដោយ។

វិធីសាស្រ្តខាងក្រោមនេះ គឺជាវិធីដែលអ្នកអាចពិចារណាប្រើប្រាស់ ដើម្បីទទួលបានប្រាក់ដែលអ្នកឲ្យគេខ្ចីមកវិញ ដោយមិនមានការប្រទាំងប្រទើសគ្នា៖

១. ប្រើប្រាស់បណ្តាញសង្គម

វាមានភាពងាយស្រួលណាស់ក្នុងពេលបច្ចុប្បន្ន សម្រាប់ធ្វើការទំនាក់ទំនងក្នុងបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក។ មនុស្សមួយចំនួន ថែមទាំងប្រើប្រាស់បណ្តាញសង្គមនេះ ដើម្បីបញ្ជូនសារដោយប្រយោលទៅកាន់មនុស្សមួយចំនួន ដែលអ្នកចង់ប្រាប់ទៅ ប៉ុន្តែមិនអាចប្រាប់ទៅដោយផ្ទាល់បាន។ ដូច្នេះ អ្នកអាចបង្ហោះរូបភាព កាបូបទទេស្អាត ដោយការនិយាយបញ្ជិតបញ្ជៀងទាក់ទងនឹងរឿងទឹកប្រាក់ជាដើម។ ការធ្វើបែបនេះ អាចធ្វើឲ្យអ្នកដែលខ្ចីប្រាក់អ្នក ដឹងខ្លួនផងដែរ។

២. និយាយប្រាប់ដោយប្រយោល

ការនិយាយដោយប្រយោល ពេលខ្លះ មានឥទ្ធិពលខ្លាំងជាងការនិយាយប្រាប់ដោយផ្ទាល់ផង។ នៅពេលដែលអ្នកជួបគ្នា អ្នកអាចនិយាយបង្ហើរ ពាក្យសម្តីតម្អូញតម្អែរពីការមិនមានប្រាក់ដើម្បីចំណាយក្នុងជីវិតជាដើម។

៣. និទានរឿងខ្ចីប្រាក់

នៅក្នុងប្រវត្តិសាស្រ្តចិន មានព្រះមហាក្សត្រមួយអង្គ ដែលមិនខ្វល់ពីរាជកិច្ចទេ ហើយទុកកិច្ចការទាំងនោះចោល។ ព្រះអង្គទ្រង់សព្វព្រះទ័យទតល្ខោន និងការកម្សាន្តផ្សេងៗ។ មន្រ្តីមួយចំនួន ព្យាយាមនិយាយរិះគន់ព្រះអង្គតាមត្រង់ ដែលធ្វើឲ្យព្រះអង្គខ្ញល់យ៉ាងខ្លាំង។ មន្រ្តីមួយរូប មានបំណងចង់ពន្យល់ឲ្យព្រះអង្គងាកមកគិតពីរាជកិច្ចវិញ ប៉ុន្តែមិនហ៊ាននិយាយតាមត្រង់ ដោយសារតែភ័យខ្លាចព្រះមហាក្សត្រដាក់ទោស។ ដូច្នេះ មន្ត្រីរូបនោះ បានឲ្យក្រុមល្ខោន ដែលព្រះអង្គចូលចិត្តមើល លេងរឿងទាក់ទងនឹងព្រះមហាក្សត្រគ្រប់គ្រងផែនដី ដែលមិនខ្វល់ពីរាជកិច្ច។ ក្រោយពីព្រះអង្គទតហើយ ទ្រង់ក៏បានងាកមកបំពេញកិច្ចការងារនោះវិញ។

រឿងនេះបានបញ្ជាក់ដែរថា ពេលខ្លះ អ្នកមិនចាំបាច់និយាយតាមត្រង់ទេ ប៉ុន្តែអ្នកអាចលើកយកប្រធានបទមួយ មកនិយាយលេងជាមួយអ្នកខ្ចីប្រាក់អ្នក។ ការធ្វើបែបនេះ នឹងធ្វើឲ្យគេដឹងខ្លួន ដោយខ្លួនឯង ហើយវាក៏ជាការទុកមុខមាត់ដល់អ្នកដែលខ្ចីប្រាក់នោះដែរ៕

ពីនេះពីនោះ2 hours ago

គូស្នេហ៍ដំបូងបំផុត ! តស៊ូព្យាយាម ឡើងដល់ភ្នំខ្នងផ្សារថត Pre-Wedding ដូច​ស្ថិតនៅទីឋានសួគ៌ដ៏ស្រស់បំព្រងបំផុត

ពីនេះពីនោះ3 hours ago

ទីបំផុត អ្នកនិពន្ធ​បទ “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” បានចេញមុខ​សុំទោស​ជា​សាធារណៈហើយ ដោយលើក​ហេតុផល​ថា​…(​មានវីដេអូ​)

ពីនេះពីនោះ17 hours ago

សណ្ឋាគារលំដាប់ផ្កាយ៥មួយស្រោបដោយមាសសុទ្ធ មុនគេលើលោកនៅវៀតណាម

ពីនេះពីនោះ19 hours ago

គ្រាន់តែឡើងមកដល់ភ្នំខ្នងផ្សារភ្លាម តារាចម្រៀងលោក ខេមរៈ សេរីមន្ត ត្រូវព្រះសង្ឃសរសើរថាតារាគំរូល្អ

ពីនេះពីនោះ19 hours ago

តារាចម្រៀងរ៉េប Kanye West ប្រកាសថាខ្លួននឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនាឆ្នាំ ២០២០ នេះ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK