ឈប់បារម្ហ! ៥ វិធីបំបាត់មុនក្បាលធំៗដោយខ្លួនឯង ដែលណែនាំដោយវេជ្ជបណ្ឌិត
Connect with us

គួរដឹង

ឈប់បារម្ហ! ៥ វិធីបំបាត់មុនក្បាលធំៗដោយខ្លួនឯង ដែលណែនាំដោយវេជ្ជបណ្ឌិត

មុន​ក្បាល​ដំ​រី​ខុស​ពី​មុន​តូច​ៗ​ធម្មតា​ បើ​ទុក​យូរ​វា​នឹង​បំផ្លាញ​កោសិកា​ស្បែក​មុខ​ពី​ខាង​ក្នុង​ដោយសារ​វា​មាន​បាក់​តេរី​​ដែល​បណ្ដាល​ឲ្យ​ឆាប់​ឡើង​ក្រហម ​ហើយ​​ពេល​បាត់​ទៅ​វិញ​បន្សល់​​ប្រហោង​ធំ​​លើ​មុខ​គួរ​ឲ្យ​ខ្លាច។ លើស​ពី​នេះ ​វា​​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ដោយ​សារ​មាន​ខ្ទុះ ​ហើយ​​មិន​​បាត់​​ងាយ​ៗ​។

​យ៉ាង​ណា​ក៏​ដោយ ​លោក​វេជ្ជបណ្ឌិត Jirawan Opapornsawat ​អ្នក​ជំនាញ​ផ្នែក​សម្រស់​បាន​រក​ឃើញ​ថា​បើ​ចាប់​ផ្ដើម​ថែរក្សា​ស្បែក​មុខ​តាំង​ពី​ដំបូង​នៅ​ពេល​កត់​សម្គាល់​ឃើញ​មាន​មុន​ក្បាល​ដំរី​ហើយ​រមាស់​តិច​ៗ​លើ​មុខ ​នោះ​​វា​នឹង​អាច​កាត់​បន្ថយ​បញ្ហា​មុន​​បាន​ខ្លះ​។ ​នេះ​ជា​វិធី​ដែល​ល្អ​បំផុត​ដើម្បី​ការ​ពារ ដោយ​​ត្រូវ​គ្រប់​គ្រង​ការ​លាង​សម្អាត​មុខ​ឲ្យ​បាន​ជា​ប្រចាំ ព្រម​ទាំង​លាប​ផលិត​ផល​ថែរក្សា​ស្បែក​មុខ​ដែល​លាយ​ចម្រាញ់​ចេញ​ពី​ប្រេង​សណ្ដែក​ព្រោះ​វា​ជួយ​មិន​ឲ្យ​ស្ងួត​ខ្លាំង ដោយ​គួរ​បន្ត​ប្រើ​ពេញ​មួយ​ខែ​។ ​មួយ​ទៀត ​ចៀស​វាង​​ផលិត​ផល​​​ដែល​មាន​ជាតិ​អាស៊ី​ត​ខ្លាំង ដែល​បង្ក​ផល​ប៉ះ​ពាល់​ដល់​ស្បែក​ឲ្យ​ចុះ​ខ្សោយ និង​កើត​មុន​ជា​បន្ត​បន្ទាប់។​

​ករណី​​​មិន​បាន​ថែ​មុខ​នៅ​ពេល​កើត​មុន​ដំបូង​ៗ បណ្ដោយ​រហូត​​ឡើង​ជា​​រលាក​និង​ហើម គឺ​ត្រូវ​ប្រើ​ផលិត​ផល​បំបាត់​មុន ​ឬ​ថ្នាំ​តែ​ម្ដង រហូត​ពេល​ខ្លះ​ត្រូវ​ឆ្លង​កាត់​ការ​វះ​កាត់​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ឆាប់​រហ័ស។

​​ដើម្បី​កម្ចាត់​មុន​ក្បាល​ដំរី ​គេ​អាច​ប្រើ​តិច​និក​សាមញ្ញ​ ៥​យ៉ាង ​​ដែល​ធានា​ថា​​ស្បែក​មុខ​របស់​អ្នក​នឹង​នៅ​ឆ្ងាយ​ពី​រោគ​មុន​រហូត។

១. ​លាង​សម្អាត​មុខ​៖ ​លាង​ភាព​​កខ្វក់ កាក​សំណល់​ពី​គ្រឿង​សម្អាង ​ដោយ​ជ្រើស​រើស​ប្រភេទ​ហ្វូម​​​ដែល​មាន​កម្រិត PH ​ទាប។

២. បិទ​ម៉ាស៖ ​មួយ​សប្ដាហ៍​អនុវត្ត​២​ដង ​ដើម្បី​ចិញ្ចឹម​ស្បែក​មុខ​ក៏​ដូច​ជា​ស្រូប​យក​វីតាមីន​ពី​ម៉ាស​កុំ​ឲ្យ​ស្បែក​ស្ងួត ​និង​រន្ធ​ញើស​រីក​ធំ។ ​ជ្រើស​រើស​​រូប​មន្ត​ម៉ាស​ដែល​ស័ក្ដិសម​សម្រាប់​ស្បែក​កើត​មុន​។

៣. លាប​​ផលិត​ផល​ការពារ​​ស្បែក​មុខ​មុន​លាប​គ្រឿង​សម្អាង៖ ​​ជ្រើស​រើស​ប្រភេទ​ផលិតផល​បាញ់​មុខ​ដែល​គ្មាន​សារជាតិ​រោល​និង​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស ព្រោះ​​មិន​ធ្វើ​ឲ្យ​រលាក​ស្បែក​ ​ឆាប់​ស្ងួត ​តែ​ជួយ​បន្ថែម​ភាព​រលោង​និង​សម​ស្រប​សម្រាប់​​អ្នក​មាន​បញ្ហា​មុន។ ​ជួយ​បន្ថែម​ភាព​ស្រស់​ស្រាយ​ដល់​មុខ ដែល​គួរ​លាប​តែ​ពេល​​ព្រឹក​និង​ថ្ងៃ​បាន​ហើយ​។

៤. ​ជ្រើស​រើស​តែ​ប្រភេទ​គ្រីម​មាន​សំណើម​ដែល​​ត្រូវ​នឹង​ស្បែក​មុខ៖ ​សម្រាប់​អ្នក​មាន​បញ្ហា​មុន ​លោក​វេជ្ជ​បណ្ឌិត​ណែ​នាំ​ឲ្យ​ប្រើ​ផលិត​ផល​ដែល​មាន​គ្រឿង​ផ្សំ​ជួយ​ការពារ​​​និង​ផ្ចិត​រន្ធ​ញើស។

៥. ​ចៀស​វាង​​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​ផ្ទាល់ ​​រួម​ទាំង​ទឹក​ក្ដៅ​ ៖ ​ផ្អាក​ហូប​អាហារ​ប្រើ​ខ្លាញ់​ច្រើន​មួយ​រយៈ ​ដោយ​ងាក​មក​ញ៉ាំ​អាហារ​សរសៃ​វិញ។ ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ កុំ​ឧស្សាហ៍​យក​ដៃ​ប៉ះ​មុខ នៅ​ពេល​មាន​ញើស​តោង​ជាប់​មុខ​គួរ​ប្រញាប់​ជូត​ចេញ​ដោយ​ថ្នម​ៗ​។

​ទោះ​សព្វ​ថ្ងៃ​មាន​វិធី​សាស្ត្រ​ព្យាបាល​តាម​វិទ្យាសាស្ត្រ​ទំនើប​ក៏​ដោយ ​ក៏​​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​លាង​សម្អាត​ផ្ទៃ​មុខ​នៅ​តែ​ចាំ​បាច់។ ​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ស្បែក​មុខ ដោយ​ប្រើ​គ្រីម​ឬ​ហ្វូម​មាន​សារជាតិ​កាត់​ខ្លាំង មិន​ធ្វើ​ឲ្យ​ស្បែក​មុខ​ស្ងួត​ធ្ងន់​ធ្ងរ។ ​ចង់​ព្យាបាល​ឲ្យ​លឿន​​ពេក ​នឹង​ធ្វើ​ឲ្យ​មុខ​​កាន់​តែ​ខូច​ទៅ​វិញ​ទេ ​ហើយ​ថែម​ទាំង​បន្ត​ឲ្យ​កើត​មុន​​ថែម​ទៀត។ ​គួរ​ជ្រើស​ផលិត​ផល​​​ដែល​ត្រូវ​តែ​សម្រាប់​ស្បែក​កើត​មុន ​​ដែល​គ្មាន BHA ​​ដែល​ផ្ដល់​សុវត្ថិភាព​និង​មាន​ការ​ត្រួត​ពិនិត្យ​ម៉ត់​ចត់​ពី​អ្នក​ឯក​ទេស៕​​​

ប្រភព៖ praew 

ប្រែ​សម្រួល៖ លឹម សុនា

ដកស្រង់ដោយ៖ kanha.sabay.com.kh

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK