សូមគាំទ្រ! ក្រសួងវប្បធម៌ នឹងហៅអ្នកចម្រៀងទាំងអស់ទៅអប់រំ ករណីកាឡៃចម្រៀងមរតកដើម
Connect with us

គួរដឹង

សូមគាំទ្រ! ក្រសួងវប្បធម៌ នឹងហៅអ្នកចម្រៀងទាំងអស់ទៅអប់រំ ករណីកាឡៃចម្រៀងមរតកដើម

​ភ្នំពេញ​៖ ក្រោយ​ហៅ​ផលិតកម្ម​ធំៗ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​ហៅ​អ្នកចម្រៀង​ទាំងអស់ ទៅ​អប់រំ​ណែនាំ​ពី​ច្បាប់​កម្មសិទ្ធិបញ្ញា និង​សិទ្ធិ​ប្រហាក់ប្រហែល​។ ទោះបី​មិនទាន់​កំណត់​ថ្ងៃជា​ក់លាក់ ប៉ុន្តែ​លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល បាន​បញ្ជាក់ថា ក្រសួង​កំពុងតែ​ប្រជុំពិភាក្សា​ពី​រឿងនេះ​។​

លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋានសិទ្ធិអ្នក​និពន្ធ និង​សិទ្ធិប្រហាក់ប្រហែល

នាពេល​ថ្មីៗ​នេះ បទ​ចម្រៀង​មរតក​ដើម​ដែលមាន​ចំណងជើង​ថា “​ព្រោះតែ​អូន​” ដែល​ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ត្រូវបាន​អ្នកចម្រៀង​សម័យ​បច្ចុប្បន្ន​ជាច្រើនរូប យកទៅ​ច្រៀង​ឡើង​វី​ញ ទាំងស្រី​និង​ប្រុស ដោយ​មិនបាន​សុំច្បាប់​អនុញ្ញាត​។

​ចម្រៀង “​ព្រោះតែ​អូន​” ត្រូវបាន​អ្នកចម្រៀង​ស្រី​២​រូប យកទៅ​ច្រៀង​ឡើងវិញ ដោយ​ដាក់​ចំណងជើង​ថា “​ព្រោះតែ​បង​” ដោយ​ខ្លឹមសារ​ទំនុកច្រៀង​ទាំងមូល​រក្សាទុក​ដដែល ដោយ​ដូរ​តែ​ពាក្យ​បង​ទៅ​អូន​តែប៉ុណ្ណោះ​។ តាមច្បាប់​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ត្រង់ចំណុច​នេះ ខុសច្បាប់​សីលធម៌​របស់​អ្នកនិពន្ធ បន្ថែម​ពីលើ​កំហុស​មិនបាន​សុំច្បាប់​អនុញ្ញាត​។ ក្រៅ​ពីបទ​ខាងលើ នៅមាន​ច្រើន​ករណី​ទៀត ដែល​អ្នកចម្រៀង​បច្ចុប្បន្ន បាន​យក​បទ​ចម្រៀង​មរតក​ដើម​ទៅ​ច្រៀង​ឡើងវិញ ឬ​កាឡៃ​ទំនុកច្រៀង និង​បទ​ភ្លេង ក្នុង​បំណង​ធ្វើ​អាជីវកម្ម ដោយ​មិនបាន​សុំច្បាប់​អនុញ្ញាត​។​ 

​លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា បទ “​ព្រោះតែ​អូន​” ដែល​ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។  

«​ពេលនេះ យើង​កំពុង​ប្រជុំពិភាក្សា ថា​តើ​នឹងត្រូវ​ធ្វើយ៉ាងណា​ចំពោះ​ពួកគាត់​? ទោះជា​យ៉ាងណា ក្រសួង​មាន​គម្រោង​អញ្ជើញ​អ្នកចម្រៀង នៅ​សម័យ​ឌីជីថល​ទាំងអស់ មក​អប់រំ​ណែនាំ​ជា​បន្តបន្ទាប់ ពី​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ស៊ឹម សត្តា​។  

​លោក ស៊ឹម សត្តា បាន​ពន្យល់​លក្ខណៈ​ផ្លូវច្បាប់ ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​ថា ការគ្រប់គ្រង​សិទ្ធិ​បេតិកភណ្ឌ អាច​ផ្ទេរ​ទៅឱ្យ​ទាយាទ​របស់​អ្នកនិពន្ធ​បាន ដោយ​មូលហេតុ​មណ​ភាព​របស់​អ្នកនិពន្ធ ដែល​យោងតាម​បទបញ្ញត្តិ​នៃ​មរតកសាសន៍​។ ប៉ុន្តែ​ក្នុងករណី​មិនមាន​អ្នកទទួល​មរតកសាសន៍ ឬ​មិនមាន​មរតកសាសន៍ គឺ​រដ្ឋ​ដែល​តំណាង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អ្នកគ្រប់គ្រង​លើ​សិទ្ធិ​ទាំងនោះ​។  

​ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល បន្ថែមទៀតថា​បើទោះបី​មិនមាន​បណ្ដាំមរតក​ក៏ពិតមែន ប៉ុន្តែ​បើ​សាច់ញាតិ​មាន​ភស្ដុតាង​គ្រប់គ្រាន់ នោះ​ក្រសួង​នឹង​ផ្ទេរសិទ្ធិ​កាន់កាប់​បទ​ចម្រៀង​ទាំងនោះ ឱ្យទៅ​សាច់ញាតិ​នោះ​។​ 

​ជារួម បើសិនជា​បទ​ចម្រៀង​ណាមួយ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នោះ​បុគ្គល​ដែល​យក​បទ​ចម្រៀង​ទាំងនោះ​ទៅ​ច្រៀង ច​ម្ដែ​ង  ផលិត ឬ​ថត​ឡើងវិញ ត្រូវ​ទៅសុំ​ច្បាប់​ពី​ក្រសួង​។ ប៉ុន្តែ​បើ​បទ​ចម្រៀង​ទាំងនោះ មាន​ម្ចាស់​កម្មសិទ្ធិ នោះ​បុគ្គល​ដែល​យក​បទ​ចម្រៀង​ទាំងនោះ​ទៅ​ច្រៀង ច​ម្ដែ​ង  ផលិត ឬ​ថត​ឡើងវិញ ត្រូវសុំ​សិទ្ធិ​ពី​ម្ចាស់​បទ ឬ​មានការ​ព្រមព្រៀង​ពី​ម្ចាស់​បទ​។​ 

​តែ​ទោះជា​យ៉ាងណាក៏ដោយ បើ​ការយក​បទ​ចម្រៀង​ម្ចាស់​ដើម​ទៅ​ច្រៀង​ឡើងវិញ ដោយ​មិន​ដើម្បី​ស្វែងរក​ប្រាក់កម្រៃ ឬ​ធ្វើ​ពាណិជ្ជកម្ម មិន​កែ​អ្វី​ទាំងអស់​(​បទ​ភ្លេង ទំនុកច្រៀង​) ឬ​ដាក់ថា ចម្រៀង​មរតក​ដើម​នោះ គេ​អាចធ្វើ​ទៅបាន​ដោយ​មិន​ខុសច្បាប់​ទេ ប៉ុន្តែ​អាស្រ័យ​លើ​ការសម្រេច​យល់ព្រម​ពី​ម្ចាស់​សិទ្ធិ​ដែរ​។​ 

​សូមបញ្ជាក់ថា កន្លងមក​ក្រសួង​បាន​ផ្ទេរសិទ្ធិ កាន់កាប់​បទ​ចម្រៀង​ចំនួន​១៣០​បទ ឱ្យទៅ​លោក ស៊ីន សេដ្ឋ​កុល ដែល​ត្រូវជា​ចៅប្រុស​របស់លោក​ស៊ីន ស៊ី​សាមុត​។ ចម្រៀង​ចំនួន ៥៥​បទ ឱ្យទៅ​ភរិយា​កវី គ​ង្គ ប៊ុន​ឈឿន គឺ​អ្នកស្រី គាត គឹម​លន​។ ចម្រៀង ១​បទ ឱ្យទៅ​អ្នកស្រី រស់ សាមឿន ដែល​ត្រូវជា​បងស្រី​របស់​អ្នកស្រី រស់ សេរី​សុទ្ធា​។ ចម្រៀង ៣០​បទ ឱ្យទៅ​លោក ឯល ប៊ុន​ណា និង​៦៥​បទ ឱ្យទៅ​ភរិយា​កវី ស្វាយ សំ​អឿ គឺ​អ្នកស្រី ដុំ សំ​អូន (​ឈ្មោះ​ដើម ដុំ សុ​ផានី​)​។

លោក ស៊ឹម សត្តា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បន្ថែមថា បច្ចុប្បន្ន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​ប្រឹងប្រែង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា ក្នុងការ​បញ្ឈប់​រាល់​ប​ទ​ល្មើស ដែល​ទាក់ទង​នឹង​វិស័យ​សិល្បៈ​កម្ពុជា​៕

ប្រភព៖ thmeythmey.com  

ពីនេះពីនោះ16 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ19 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ22 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ23 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ1 day ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK