បង្កើនការប្រុងប្រយ័ត្ន! ថ្មីៗនេះមន្ដ្រីសៀងហៃបញ្ជាក់ថា វីរុសកូរ៉ូណាអាចឆ្លងតាមរលកខ្យល់
Connect with us

គួរដឹង

បង្កើនការប្រុងប្រយ័ត្ន! ថ្មីៗនេះមន្ដ្រីសៀងហៃបញ្ជាក់ថា វីរុសកូរ៉ូណាអាចឆ្លងតាមរលកខ្យល់

មន្រ្តីក្រុងសៀងហៃបាននិយាយកាលពីថ្ងៃសៅរ៍ថា ផ្លូវចម្លងវីរុសប្រល័យលោកកូរ៉ូណារួមមាន ការចម្លងដោយផ្ទាល់ដោយមានទំនាក់ទំនងជាមួយអ្នកជំងឺ និងការចម្លងតាមឧបករណ៍បាញ់ថ្នាំ Aerosol ។ វាមានន័យថា មេរោគនេះអាចរសាត់តាមខ្យល់អាកាសបានយូរ ហើយអាចបង្កការឆ្លងប្រសិនបើដកដង្ហើមចូល។

អនុប្រធានការិយាល័យកិច្ចការស៊ីវិលសៀងហៃបានពន្យល់បន្ថែមថា ការចម្លងតាម Aerosol សម្ដៅទៅលើការលាយបញ្ចូលគ្នានៃវីរុសជាមួយដំណក់ទឹកនៅលើអាកាស រួចបង្កើតជាមេរោគដែលបណ្តាលអោយមានការឆ្លងបន្ទាប់ពីដកដង្ហើមចូល ។

លោកមានប្រសាសន៍បន្តថា “ដូចនេះយើងសុំអំពាវនាវឱ្យសាធារណជនបង្កើនការយល់ដឹងរបស់ពួកគេ អំពីការការពារនិងគ្រប់គ្រងជំងឺនេះកាន់តែខ្លាំងឡើង ដោយសម្អាតតុអាហារ ទ្វារ បង្អួច និងចានបង្គន់ជាដើម”។

រដ្ឋាភិបាលចិនកំពុងទទូចដល់ប្រជាជនឱ្យលុបចោលរាល់សកម្មភាពសង្គមនានានិងចៀសវាងការប្រមូលផ្តុំមនុស្សច្រើននៅទីសារណៈឬឯកជន។

ការរកឃើញនៃជំងឺដែលបង្កដោយរលកខ្យល់ មានន័យថាវីរុសកូរ៉ូណាឥឡូវនេះមានការចម្លងតាមបែប៣យ៉ាង ១. គឺការចម្លងដោយផ្ទាល់កើតឡើងនៅពេលមនុស្សម្នាក់ដកដង្ហើមនៅជិតមនុស្សដែលឆ្លងមេរោគហើយបានក្អក និងណ្តាស់។ ២. ការបញ្ជូនតាមរយៈទំនាក់ទំនង គឺនៅពេលដែលមនុស្សម្នាក់ប៉ះជាតិកខ្វក់ដែលមានមេរោគ ហើយបន្ទាប់មកឆ្លងដោយប៉ះមាត់ ភ្នែក ឬច្រមុះខ្លួនឯង។ ៣. ឆ្លងតាម aerosols។

ជំងឺរលាកផ្លូវដង្ហើមដែលមកពីមេរោគ Coronavirus បានផ្ទុះឡើងនៅទីក្រុង Wuhan ក្នុងខេត្ត Hubei ប្រទេសចិនកាលពីចុងខែធ្នូ។ អ្នកផ្ទុកជំងឺនេះមានអាការក្តៅខ្លួន ក្អក និងពិបាកដកដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរវាអាចបណ្តាលឱ្យរលាកសួត និងជំងឺប៉ះពាល់សរីរាង្គផ្សេងទៀត។ វីរុសនេះបានសម្លាប់មនុស្សជាង ៩០០ នាក់ និងឆ្លងដល់មនុស្សជាង ៤ម៉ឺននាក់ នៅទូទាំងពិភពលោក៕

ប្រភព៖ China Daily

ប្រែសម្រួល៖ សន្យា

ដកស្រង់ដោយ៖ kampucheathmey.com 

មតិយោបល់

Trending

Copyright © 2019 ANARCHAK