អតីតប្រធានាធិបតីអូបាម៉ាចែករំលែកគោលការណ៍ជីវិត ៤ចំណុចដ៏មានតម្លៃដែលលោកប្រកាន់ខ្ជាប់!
Connect with us

បែបផែនជីវិត

អតីតប្រធានាធិបតីអូបាម៉ាចែករំលែកគោលការណ៍ជីវិត ៤ចំណុចដ៏មានតម្លៃដែលលោកប្រកាន់ខ្ជាប់!

លោកបារ៉ាក់ អូបាម៉ា ជាប្រធានាធិបតីទី៤៤ និងត្រូវបានគេស្គាល់ថាជាប្រធានាធិបតីស្បែកខ្មៅដំបូងគេបង្អស់ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលបានកាន់ដំណែងរយៈពេល ២អាណត្តិក្នុងចន្លោះឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៧។ លោកបានក្លាយជាមេដឹកនាំមួយរូបដែលធ្វើឱ្យមនុស្សជាច្រើនជុំវិញពិភពលោកមានការកោតសរសើរពីការវិវិត្តន៍ខ្លួនពីជនសាមញ្ញម្នាក់រហូតក្លាយជាបុគ្គលដ៏ល្បីល្បាញមួយរូបនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ ខាងក្រោមនេះគឺជាគោលការណ៍ដឹកនាំជីវិតដ៏មានតម្លៃទាំង៤របស់លោក៖

១. ត្រូវជឿលើក្ដីស្រមៃខ្លួនឯងជានិច្ច៖ កាលពីមុនមនុស្សស្ទើរតែទាំងអស់មិនដែលមានជំនឿថា ជនជាតិស្បែកខ្មៅអាចក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបាននោះទេ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក៏លោកនៅតែខិតខំតស៊ូ និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជានិច្ចរហូតដល់លោកអាចសម្រេចនូវក្ដីស្រមៃរបស់ខ្លួន និងបានកែប្រែប្រវត្តិសាស្ត្រថ្មីរបស់សហរដ្ឋអាមេរិកដោយមានប្រធានាធិបតីជាជនជាតិស្បែកខ្មៅដំបូងគេបង្អស់។

២. ត្រូវកំណត់តម្លៃពិតរបស់ខ្លួនឯង៖ អ្នកគឺជាអ្នក ហើយអ្នកក៏មានតម្លៃផ្ទាល់ខ្លួនផងដែរ។ ដូច្នេះសូមកុំឱ្យនរណាម្នាក់មកកំណត់តម្លៃរបស់អ្នកថាជាមនុស្សបែបណាមួយឱ្យសោះ។ លោកធ្លាប់ត្រូវបានមនុស្សជាច្រើនបាននាំគ្នារើសអើង និងកំណត់តម្លៃឱ្យលោកថាជាមនុស្សបែបណាមួយ ប៉ុន្តែលោកមិនដែលខ្វល់ជាមួយនឹងពាក្យសម្ដីទាំងអស់នោះទេ ព្រោះលោកស្គាល់ពីតម្លៃពិតរបស់ខ្លួនឯង។ 

៣. ទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួនឯង៖ លោកបារ៉ាក់ អូបាម៉ាក៏ធ្លាប់ធ្វើការសម្រេចចិត្តត្រូវ ហើយខ្លះទៀតក៏ខុសនោះដែរ ប៉ុន្តែលោកមិនដែលស្ដីបន្ទោសទៅកាន់មនុស្សជុំវិញខ្លួន ឬស្ថានភាពដ៏អាក្រក់នៅជុំវិញខ្លួននោះទេ។ កុំធ្វើជាជនទន់ខ្សោយ ឬជាជនរងគ្រោះរបស់កាលៈទេសៈដ៏អាក្រក់ណាមួយឱ្យសោះ។ ត្រូវខិតខំបន្តដើរទៅមុខព្រោះរឿងដែលល្អប្រសើរកំពុងតែរង់ចាំអ្នកនាពេលអនាគត។ 

៤. រក្សាគុណតម្លៃជាមនុស្ស៖ បើទោះបីជាលោកជាមនុស្សដែលល្បីល្បាញខ្លាំងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែលោកត្រូវបានមនុស្សជាច្រើនគោរពនិងកោតសរសើរលោកថាជាមនុស្សដ៏គួរឱ្យគោរពស្រលាញ់បំផុត ព្រោះលោកជាមេដឹកនាំដ៏សាមញ្ញដែលគេតែងតែសង្កេតឃើញលោកឧស្សាហ៍ចាប់ដៃជាមួយសន្តិសុខ ញ៉ាំអាហារតាមដងផ្លូវសាមញ្ញៗផងដែរ។​ នេះគឺជាការបង្ហាញនូវគុណតម្លៃជាមនុស្សដែលនៅតែគោរពឱ្យតម្លៃដល់មនុស្សដែលមានឋានៈតូចទាបជាងខ្លួន និងរស់នៅដោយភាពសាមញ្ញ។​ (businesscambodia)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK