ដឹងទេ? វិស័យមូលប័ត្រកំពុងរកអ្នកជោគជ័យ! ស្គាល់វិធីទាំងនេះដើម្បីជោគជ័យ
Connect with us

គួរដឹង

ដឹងទេ? វិស័យមូលប័ត្រកំពុងរកអ្នកជោគជ័យ! ស្គាល់វិធីទាំងនេះដើម្បីជោគជ័យ

បើទោះបីជាផ្សារមូលប័ត្រនៅប្រទេសកម្ពុជាកំពុងតែ មានការវិវឌ្ឍទៅមុខយ៉ាងណាក្តី ចំនួនអ្នកដែលជោគជ័យនៅផ្សារមូលប័ត្រកម្ពុជា ក៏នៅតែមានចំនួនតិចដដែល។ ជាការពិតណាស់ អ្នកដែលទទួលបានជោគជ័យ ដែលយើងធ្លាប់លឺ សុទ្ធតែកើតចេញដំបូងពីការមិនមានជំនាញអ្វីសោះចំពោះវិស័យនេះ។ ដូច្នេះ ជាការល្អណាស់ ដែលផ្សារមូលប័ត្រនៅប្រទេសកម្ពុជាមិនទាន់មានអ្នកជោគជ័យច្រើនប៉ុន្មាន ដោយសារតែអ្នកសុទ្ធតែមានឳកាសទទួលបានជោគជ័យនៅក្នុងផ្សារមូលប័ត្រនេះ ឲ្យតែអ្នកអនុវត្តវិធីសាស្រ្តនៅខាងក្រោមនេះ៖

១. ព្យាយាមសិក្សាបន្ថែម

មនុស្សយើងកើតមក មិនមានភ្ជាប់មកជាមួយនឹងចំណេះ ឬជំនាញអ្វីពិសេសទេ។ ដូច្នេះ នៅមុនពេលដែលយើងធ្វើអ្វី វាជាការសំខាន់ណាស់ ប្រសិនបើយើងសិក្សាឲ្យបានច្រើន ពីវិស័យដែលយើងចង់ធ្វើនោះ។ ដូចគ្នានេះដែរ ប្រសិនបើយើងចង់វិនិយោគលើវិស័យមូលប័ត្រ អ្នកត្រូវដឹងពីវិស័យនេះឲ្យបានកាន់តែច្រើនកាន់តែល្អ។ ការដឹង និងចេះពីវិស័យនេះ អាចធ្វើបានតាមរយៈការសង្កេត ការអានសៀវភៅ និងការចូលរួមវគ្គខ្លីជាដើម។ ក្នុងសម័យបច្ចុប្បន្ន ប្រសិនបើអ្នកក្តាប់ទិន្នន័យបានកាន់តែច្រើន អ្នកក៏កាន់តែឈានឆ្ពោះទៅកាន់ភាពជោគជ័យ។

២. សន្សំប្រាក់ ប្រកបដោយផែនការច្បាស់លាស់

ការវិនិយោគទុន គឺជាផែនការ។ ប្រសិនបើអ្នកវិនិយោគដោយមិនមានផែនការ អ្នកមុខជាបាត់បង់ប្រាក់ដែលអ្នកកំពុងតែមានជាពុំខានឡើយ។ ឧទាហរណ៍ អ្នកអាចមានសំណាងឈ្នះរង្វាន់ធំ ដែលមានទឹកប្រាក់១លានដុល្លារ។ ប៉ុន្តែ ប្រសិនបើអ្នកគ្មានផែនការក្នុងការទុកដាក់ និងប្រើប្រាស់ប្រាក់នោះទេ អ្នកនឹងបាត់បង់ប្រាក់នោះទៅវិញ ឬអាចនឹងបាត់បង់លើសដើមទៀតផង។ ដូច្នេះ អ្នកត្រូវមានផែនការក្នុងការប្រើប្រាស់ប្រាក់ ដែលបានមកពីការសន្សំ ឬការរកបានក៏ដោយ។ អ្នកអាចសន្សំប្រាក់បើកមុខរបររកស៊ី ដើម្បីផ្តល់ចំណូលដល់អ្នកឲ្យបានស្ថិតស្ថេរ ហើយបន្ទាប់មកអ្នកអាចប្រើប្រាស់ចំណូលដែលបាននោះ មកវិនិយោគលើមូលប័ត្រដើម្បីបង្កើតប្រាក់ចំណូលបន្ថែម។ នេះ គឺជាឧទាហរណ៍ក្នុងការប្រើប្រាស់ប្រាក់។

៣. ចាប់ផ្តើមពីជំហានទីមួយ

 

មុននឹងអ្នកឡើងទៅដល់កាំជណ្តើរចុងក្រោយបំផុត អ្នកត្រូវចាប់ផ្តើមពីជំហាន ឬកាំទីមួយ។ វាមានហានិភ័យខ្លាំងណាស់ប្រសិនបើអ្នកចាប់ផ្តើមពីកាំទី៥ ដោយសារតែអ្នកមិនមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីទប់ខ្លួននោះទេ។ ក្នុងការវិនិយោគ ក៏ដូចគ្នាដែរ។ អ្នកត្រូវតែចាប់ផ្តើមពីជំហានដ៏តូច ឬការវិនិយោគពីតូចទៅមុន។​

៤. វិភាគពីហានិភ័យ

រាល់ការវិនិយោគ វាសុទ្ធតែមានបង្កប់ដោយហានិភ័យ។ ប៉ុន្តែអ្វីដែលសំខាន់នៅត្រង់ថា តើអ្នកអាចគ្រប់គ្រងហានិភ័យនោះបានដែរឬទេ? អ្នកត្រូវតែមានជំនាញក្នុងការវិភាគពីហានិភ័យ ដែលអាចកើតមានទាំងក្នុងពេលអនាគតដ៏ខ្លីខាងមុខ និងអនាគតដ៏វែងខាងមុខក្តិ៕

ពីនេះពីនោះ4 weeks ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ4 weeks ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ4 weeks ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ4 weeks ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ4 weeks ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK