ក្នុងការងារក្តី ការសិក្សាក្តី ជំនាញនេះសំខាន់ណាស់ តែមិនសូវមានគេនិយាយ
Connect with us

គួរដឹង

ក្នុងការងារក្តី ការសិក្សាក្តី ជំនាញនេះសំខាន់ណាស់ តែមិនសូវមានគេនិយាយ

មនុស្សជាច្រើន ច្រើនផ្តល់តម្លៃដល់ចំណេះដឹងបច្ចេកទេស និងចំណេះដឹងទន់ ជាដើម ដូចជាការចេះធ្វើការជាមួយមនុស្សជាដើម។ អ្នកដែលមានចំណេះដឹង និងជំនាញទន់ច្រើន ត្រូវបានគេឲ្យតម្លៃខ្ពស់ និងចូលចិត្តឲ្យធ្វើការងារនៅក្នុងស្ថាប័ន ដោយសារតែអ្នកទាំងនោះ ចេះចុះសម្រុងនៅកន្លែងធ្វើការ។

ទោះបីជាយ៉ាងណាក៏ដោយ ចំណេះ និងជំនាញ៣ ដែលមនុស្សត្រូវតែមាន ដើម្បីទទួលបានជោគជ័យ គឺជំនាញបច្ចេកទេស ដែលជាសមត្ថភាព ឬចំណេះដឹងដែលយើងរៀនពីសាលា ជំនាញទន់ ដែលជាសមត្ថភាពក្នុងការធ្វើការជាមួយមនុស្ស ដូចជាជំនាញទំនាក់ទំនងជាដើម និងជំនាញចុងក្រោយដែលសំខាន់ដែរនោះ គឺជំនាញទស្សនទាន ដែលជាសមត្ថភាពក្នុងការធ្វើការជាមួយគោលគំនិត។

ជាធម្មតា នៅពេលដែលមនុស្សចូលរួមក្នុងស្ថាប័នណាមួយធ្វើការងារ ពួកគេមិនសូវជាប្រើប្រាស់ជំនាញបច្ចេកទេសប៉ុន្មានទេ ដោយសារតែរបត់នៃកន្លែងការងារ បង្រៀនពួកគេនូវអ្វីដែលថ្មី និងសមស្របតាមស្ថានភាពពិភពលោក។ ចំណែកជំនាញទន់វិញ មនុស្សនឹងរៀនចេះ នៅពេលដែលពួកគេចូលប្រឡូកច្រើននៅក្នុងសង្គម និងជួបជាមួយមនុស្សច្រើន។ ប៉ុន្តែជំនាញមួយទៀត ដែលតែងតែប្រើប្រាស់មិនថាអ្នកស្ថិតនៅក្នុងឋានៈណានោះទេ គឺជំនាញទស្សនទាន។ តើអ្វីទៅជាជំនាញទស្សនទាន?

ជំនាញទស្សនទាន គឺជាជំនាញ ឬសមត្ថភាព ដែលអ្នកអាចមើលអ្វីមួយ ឬស្ថាប័នអ្វីមួយក្នុងរូបភាពធំ និងជាលក្ខណៈប្រព័ន្ធ ហើយការផ្លាស់ប្តូរអ្វីមួយប៉ះពាល់ដល់ផ្នែកផ្សេងៗនៃស្ថាប័ននោះ។ និយាយជារួម គឺជំនាញនេះ គឺជាការយល់ដឹងពីទំនាក់ទំនងជារួមនៃតួអង្គ ទាំងនៅក្នុងស្ថាប័ន និងក្រៅស្ថាប័ន។ ឧទាហរណ៍ អ្នកធ្វើការនៅក្នុងក្រុមហ៊ុនអចលនទ្រព្យមួយ ដែលមានឈ្មោះល្បី និងជោគជ័យយ៉ាងខ្លាំង។ ដោយសារតែផ្ទុះជំងឺកូរ៉ូណាវីរុស ជនជាតិចិនប្រឈមនឹងបញ្ហាជាច្រើន ដែលធ្វើឲ្យគម្រោងក្នុងការសាងសង់ផ្សេងៗ​ ត្រូវបានផ្អាក។ ប្រសិនបើអ្នកមានជំនាញទស្សនទាននេះ អ្នកនឹងអាចសិក្សាពីស្ថានភាពនេះ និងផលប៉ះពាល់ដល់វិស័យអចលនទ្រព្យ ដែលអ្នកកំពុងធ្វើការនោះ ហើយអ្នកអាចផ្តល់ជាគំនិតទស្សនៈ ជារួម ដើម្បីដោះស្រាយបញ្ហានេះ។

សំនួរសួរថា តើត្រូវធ្វើយ៉ាងណាដើម្បីអភិវឌ្ឍជំនាញទស្សនទាននេះ? ខាងក្រោមនេះ គឺជាវិធីក្នុងការអភិវឌ្ឍទស្សនទាន៖

១.​ សង្កេត

អ្វីទាំងអស់កើតចេញពីការសង្កេត។ ចំណេះទាំងប៉ុន្មាន ដែលយើងរៀននៅក្នុងសៀវភៅ សុទ្ធតែកើតចេញពីការសង្កេត ដូចជាការស្វែងយល់ពីតារាសាស្រ្តជាដើម។ ដូច្នេះ ដើម្បីមានទស្សនទាន អ្នកត្រូវរៀនសង្កេតមើលស្ថានភាព សង្កេតមើលការសម្រេចចិត្តរបស់ក្រុមហ៊ុន និងវិភាគពីសកម្មភាពផ្សេងៗ ថាតើវាមានផលប៉ះពាល់អ្វីខ្លះដល់ក្រុមហ៊ុន។

២. កំណត់ពីបញ្ហា

នៅពេលដែលអ្នកសង្កេតឃើញស្ថានការអ្វីមួយ អ្នកត្រូវកំណត់ឲ្យដឹងថាតើបញ្ហានោះ គឺជាអ្វី ហើយវាមានប្រភពមកពីណា។ ការកំណត់ដឹងពីបញ្ហាបែបនេះ អ្នកនឹងដឹងថាបញ្ហានោះ ប៉ះពាល់ដល់ក្រុមហ៊ុនរបស់អ្នក និងអ្នកក្នុងកម្រិតប៉ុណ្ណា?

៣. ផ្តល់ដំណោះស្រាយ

ក្រោយពេលដែលអ្នកសង្កេត និងដឹងពីបញ្ហាហើយ អ្នកអាចផ្តល់ដំណោះស្រាយតាមរយៈចំណេះ និងការសង្កេតរបស់អ្នក។ អ្នកអាចផ្តល់ដំណោះស្រាយឲ្យស្របទៅនឹងស្ថានការ និងបញ្ហាដែលកើតមាន៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK