“តម្លៃរបស់អ្នកទោះបីពេលខ្លះមនុស្សក្នុងលោកមិនដឹង ប៉ុន្តែអ្នកជាអ្នកដឹងច្បាស់ជាងគេ”
Connect with us

បែបផែនជីវិត

“តម្លៃរបស់អ្នកទោះបីពេលខ្លះមនុស្សក្នុងលោកមិនដឹង ប៉ុន្តែអ្នកជាអ្នកដឹងច្បាស់ជាងគេ”

មនុស្សម្នាក់ៗមានតម្លៃរបស់ខ្លួន ដូចនេះមនុស្សត្រូវរក្សាតម្លៃរបស់អ្នកបានល្អ។ គុណតម្លៃរបស់មនុស្សភ្ជាប់ជាមួយសីលធម៌ គុណធម៌ ក្ដីស្រលាញ់ ការចេះជួយគ្នា ភាពស្មោះត្រង់ និងភក្ដីភាព។ ប៉ុន្តែដោយសារការកុហកបោកប្រាស់ធ្វើឲ្យខ្លួនបាត់បង់សីលធម៌ក្នុងខ្លួន ដើម្បីតែប្រយោជន៍ជាធំ។

លោក អ៊ីម៉ាណញូអ៊ែល ខាន់ បានប្រសាសន៍ថា៖ «ពាក្យកុហកធ្វើឲ្យអ្នកបាត់បង់តម្លៃជាមនុស្ស»។ ការកុហកបោកប្រាស់ធ្វើឲ្យមនុស្សបាត់តម្លៃជាមនុស្សរបស់ខ្លួន។ កុហកម្ដងមិនអី បោកប្រាស់ម្ដងមិនអីទេ ពុតត្បុតម្ដងមិនអីទេ។ ប៉ុន្តែយូរៗទៅអ្នករាល់គ្នាស្គាល់ក្រឡាបីសាចរបស់ខ្លួន។ 

តម្លៃខ្លួនចាប់ផ្ដើធ្លាក់ចុះ នៅពេលអ្នកដទៃដឹងថាខ្លួនជាមនុស្សបែបហ្នឹង គេចាប់ផ្ដើមខ្ពើមរអើមបើទោះបីមិនបង្ហាញផ្ទាល់ចំពោះមុខក៏ដោយ។ មនុស្សកែងប្រវញ្ញអ្នកដទៃ ដើម្បីប្រយោជន៍ខ្លួន ភាពលោកភលន់របស់ខ្លួន។ តម្លៃរបស់អ្នកទោះបីជាមិនពេលខ្លះមនុស្សក្នុងលោកមិនដឹង ប៉ុន្តែអ្នកជាអ្នកដឹងច្បាស់ជាងគេ។ 

លោក អាល់ប៊ឺត អាញស្ដាញ បានមានប្រសាសន៍ថា៖ «កុំព្យាយាមធ្វើជាមនុស្សជោគជ័យ ចូរធ្វើជាមនុស្សដែលមានតម្លៃ។» តើភាពជោគជ័យមានប្រយោជន៍អ្វី បើអ្នកប្រព្រឹត្តអំពើអាក្រក់? ជោគជ័យមានប្រយោជន៍អ្វី បើអ្នកជាមនុស្សចូលចិត្តនិយាយដើមគេ? ជោគជ័យមានប្រយោជន៍អ្វី បើអ្នកជាមនុស្សចូលចិត្តកែងប្រវ័ញ្ច? ជោគជ័យបានការអ្វី បើអ្នកចូលចិត្តនិយាយអុចអាលអ្នកដទៃ។ ជោគជ័យជារឿងឥតប្រយោជន៍ បើអ្នកជាមនុស្សអត្មានិយម ជាមនុស្សគ្មានការគិតពិចារណា។​ ជោគជ័យធ្វើអ្វីបើអ្នកជាមនុស្សកុហកបោកប្រាស់ ពុតត្បុត កញ្ច្រោងបីសាច៕

អត្ថបទដោយ៖ លង់ វណ្ណៈ

ប្រភព www.bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK