មិនធម្មតាទេ! ហ្វ្រេនឆាយនេះ នឹងលែងមានអ្នកគិតលុយទៀតហើយ
Connect with us

គួរដឹង

មិនធម្មតាទេ! ហ្វ្រេនឆាយនេះ នឹងលែងមានអ្នកគិតលុយទៀតហើយ

ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ អាជីវកម្មជាច្រើនក៏កាន់តែអភិវឌ្ឍខ្លួនឲ្យទាន់សម័យកាលនេះដែរ។ អាជីវកម្មមួយចំនួន បានព្យាយាមដាក់បញ្ចូលប្រព័ន្ធបច្ចេកវិទ្យា ចូលទៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីធ្វើឲ្យអាជីវកម្មនោះ ដំណើរការបានស្រួលជាងមុន។

ទោះបីជាយ៉ាងណាមួយក៏ដោយ ហ្វ្រេនឆាយ 7-eleven គឺជាយីហោដ៏ល្បីមួយ នៅលើពិភពលោក ដែលមានវត្តមាននៅចំនួន១៧ប្រទេស។ ក្នុងពេលបច្ចុប្បន្ន ហាងនេះ មានអ្នកឈរចាំគិតលុយ ឲ្យអតិថិជន ដែលជៀវរបស់របរផ្សេងៗ។ ប៉ុន្តែ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ ហាងនេះ មានទស្សនវិស័យក្នុងការកែប្រែប្រព័ន្ធដំណើរការលក់ផងដែរ។

បច្ចុប្បន្ននេះ គេបានសាកល្បងធ្វើតេស្តប្រព័ន្ធថ្មីនេះ ដោយបំពាក់ទៅដោយបច្ចេកវិទ្យាសុទ្ធសាធ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។​ ទំហំនៃហាងដែលនឹងសាងសង់ គឺត្រឹមតែ៦៥មែត្រការ៉េប៉ុណ្ណោះ ហើយមុននឹងអតិថិជនទិញរបស់របរបាន ពួកគេត្រូវដោនឡូត កម្មវិធីទូរស័ព្ទ ដែលមានភ្ជាប់ជាមួយនឹងCredit Card។ មិនតែប៉ុណ្ណោះ វិស្វករ នឹងធ្វើការកែទម្រង់ហាងឲ្យមានលក្ខណៈទំនើបជាងសព្វដងផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការធ្វើតេស្ត ហើយបើការធ្វើតេស្តនេះ បានទទួលជោគជ័យ នោះគេនឹងអាចរំពឹងថា ប្រព័ន្ធនេះ នឹងមានការអនុវត្តទៅគ្រប់ហាងរបស់7-elevenទាំងអស់ផងដែរនៅក្នុងពេលអនាគត៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK