២៤ម៉ោងដូចគ្នាក្នុង១ថ្ងៃ តែហេតុអ្វីអ្នកខ្លះសម្រេចកិច្ចការ រកលុយបានច្រើនម្ល៉េះ ហើយអ្នកខ្លះបានតិចតួច?
Connect with us

បែបផែនជីវិត

២៤ម៉ោងដូចគ្នាក្នុង១ថ្ងៃ តែហេតុអ្វីអ្នកខ្លះសម្រេចកិច្ចការ រកលុយបានច្រើនម្ល៉េះ ហើយអ្នកខ្លះបានតិចតួច?

អ្នកមិនអាចបញ្ឈប់ពេលវេលាដែលកំពុងដើរ រឺ​ក៏ផ្លាស់ប្តូរវាបាននោះទេ។ មានមនុស្សខ្លះរង់ចាំពេលវេលា តែពេលវេលាមិនដែលរង់ចាំនរណាម្នាក់នោះទេ។ អ្នកអាចបញ្ឈប់នាឡិការមិនឲ្យដើរបាន ប៉ុន្តែ​អ្នកមិនអាចបញ្ឈប់វេលាមិនអោយដើរទៅមុខបានទេ។

ពេលវេលានឹងរសាត់ចេញពីអ្នកពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីអ្នកមិនចង់បាត់បង់វាក៏ដោយ។ ប្រសិនបើអ្នកប្រើវាដោយឥតប្រយោជន៍ អ្នកនឹងមានការសោកស្តាយនៅថ្ងៃអនាគតមិនខាន។ តើអ្នកមានធ្លាប់សួរខ្លួនឯងទេ ថាតើអ្នកប្រើពេលវេលារបស់អ្នកបានត្រឹមត្រូវហើយឬនៅ?

មនុស្សម្នាក់ៗមានពេល២៤ម៉ោងស្មើៗគ្នាក្នុងមួយថ្ងៃ ហើយមានមនុស្សមួយចំនួនប្រើវាដោយខ្ជះខ្ចាយសម្រាប់ជីវិត។ ប៉ុន្តែសម្រាប់អ្នកដែលយល់ដឹងថា ពេលវេលាមានតម្លៃសម្រាប់ពួកគេ គេតែងតែប្រើពេលវេលាដោយមានប្រយោជន៍ដោយប្រឹងប្រែងធ្វើការងារ ប្រកបមុខរបរ និង​អភិវឌ្ឍន៍សមត្ថភាព។

គ្មាននរណាម្នាក់អាចសន្មត់បានថា គេមានពេលវេលាប៉ុន្មានសម្រាប់ជីវិតរបស់​ពួកគេ​ទេ ​ព្រោះជីវិតរបស់មនុស្សម្នាក់ៗមិនទៀងទាត់នោះទេ។​មនុស្សយើងអាចដឹងថ្ងៃកើត តែមិនអាចកំណត់នូវថ្ងៃស្លាប់បានទេ។ អ្នកគួរតែប្រើវាអោយមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ និង​ គួរយល់ដឹងពីពេលវេលាថា វាពិតជាមានតម្លៃណាស់សម្រាប់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់អ្នក។ ពេលវេលាដែលរសាត់ទៅហើយ គឺមិនវិលត្រឡប់មកវិញទេ៕ (khmerload)

មតិយោបល់

Trending

Copyright © 2019 ANARCHAK