ចំណេះដឹងខ្លះៗផ្នែកច្បាប់! តើការដាក់ពាក្យស្នើសុំ ឬលិខិតអនុញ្ញាតអាជីវកម្មដីឡូតិ៍មាននិតិវិធីដូចម្តេច?
Connect with us

គួរដឹង

ចំណេះដឹងខ្លះៗផ្នែកច្បាប់! តើការដាក់ពាក្យស្នើសុំ ឬលិខិតអនុញ្ញាតអាជីវកម្មដីឡូតិ៍មាននិតិវិធីដូចម្តេច?

ភ្នំពេញៈ អ្នកធ្វើអាជីកម្មដីឡូតិ៍សម្រាប់លក់ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បាននឹងកំពុងមានសន្ទុះរីកចំរើនស្ទើតែគ្រប់ទីកន្លែង និងគួរឱ្យកត់សម្គាល់ ខណៈគម្រោងមួយចំនួន មិនទទួលបានស្របច្បាប់ និងមួយចំនួនទៀតស្របច្បាប់។

ដើម្បីឱ្យគម្រោងដីឡូតិ៍ទទួលបានជោគជ័យ និងមានសុវត្ថិភាពជូនដល់អិតិថិជនរបស់ខ្លួន អ្នកធ្វើអាជីវកម្មដីឡូតិ៍ទាំងអស់ត្រូវស្នើលិខិត និងអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ។

យោងតាមប្រកាសស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា អ្នកអភិវឌ្ឍអចលនវត្ថុដែលមានបំណងធ្វើអាជីវកម្មដីឡូតិ៍ ត្រូវដាក់ពាក្យស្នើសុំ ឬលិខិតអនុញ្ញាតអាជីវកម្ម ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារអបរមាដូចជា- លិខិត និងពាក្យស្នើសុំឬលិខិតអនុញ្ញាតតាមគំរូរបស់ឬមន្ទីរ។- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើដីដែលកំពុងធ្វើការអភិវឌ្ឍន៍។

– ប្លង់រួមស្តីពីការអភិវឌ្ឍន៍ដីឡូតិ៍ -លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច។- បើខិតដាក់ប្រាក់តម្កល់៥%(ប្រាំភាគរយ នៃតម្លៃវិនិយោគឬតម្លៃពីវិនិយោគសរុប ឬតម្លៃដីវិនិយោគតាមដំណាក់កាល។ – ផែនការអាជីវកម្មលម្អិតទៅតាមរយៈពេលនៃគម្រោងអភិវឌ្ឍន៍អចលនវត្ថុ។- លិខិតថ្កោលទោសរបស់ម្ចាស់គម្រោ​ងដែលចេញដោយក្រសួងយុត្តិធម៌ ឬលិខិតបញ្ជាក់កិរិយាមាយាទ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

សេចក្តីប្រកាសដដែលបន្តថា ក្រសួង ឬមន្ទីរមានរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការក្នុងការត្រួតពិនិត្យ និងសម្រេចឬមិនផ្ដល់អាជ្ញាបណ្ណ  ឬលិខិតអនុញ្ញាពអាជីវកម្មជូនអ្នកអភិវឌ្ឍន៍អចលនវត្ថុ  គិតចាប់ពីថ្ងៃទទួលបានសំណុំឯកសារគ្រប់ចំនួន និងត្រឹមត្រូវ។

សេចក្តីប្រកាសដដែលបន្ថែមទៀតថា អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មមិនអាចផ្ទេរ ឬលក់បានឡើយ។ ករណីមានការផ្លាស់ប្តូរឈ្មោះ គម្រោងអភិវឌ្ឍអចលនវត្ថុ ឬឈ្មោះអ្នកអភិវឌ្ឍ ឬឈ្មោះភាគហ៊ុននិក ឬអ្នកឈរឈ្មោះលើអាជ្ញាប័ណ្ណ /លិខិតអនុញ្ញាតអាជីវកម្ម អ្នកអភិវឌ្ឍអចលនវត្ថុត្រូវស្នើសុំការអនុញ្ញាត ជាលាយលក្ខណ៍អក្សរពីក្រសួង ឬមន្ទីរជាមុនសិន៕

អត្ថបទដោយ៖​ វុត្ថា

ប្រភព៖ www.propertyarea.asia

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK