សញ្ញាណទាំង ៨ បង្ហាញថាអ្នកកំពុងញ៉ាំជាតិស្ករច្រើនលើសកម្រិតហើយ
Connect with us

គួរដឹង

សញ្ញាណទាំង ៨ បង្ហាញថាអ្នកកំពុងញ៉ាំជាតិស្ករច្រើនលើសកម្រិតហើយ

រសជាតិ​ផ្អែម ពិត​ជា​​ធ្វើ​ឲ្យ​អាហារ​ឬ​ភេសជ្ជៈ​​ផ្សេងៗ​កាន់​តែ​​ឆ្ងាញ់​ជាប់​មាត់ ញ៉ាំ​ហើយ​ចង់​ញ៉ាំ​ទៀត​។ យ៉ាង​ណា​មិញ ប្រសិន​បើ​​រាង​កាយ​ផ្ទុក​ជាតិ​ស្ករ​​ច្រើន​ខ្លាំង​ពេក ​អ្នក​​ប្រាកដ​ជា​ត្រូវ​រង​នូវ​ផល​ប៉ះពាល់​ផ្សេង​ៗ​។ ហេតុ​នេះ​ហើយ ដើម្បី​ការពារ​មិន​ឲ្យ​សុខ​ភាព​កាន់​តែ​ទ្រុឌទ្រោម ដោយ​សារ​កម្រិត​​ជាតិ​ស្ករ​ខ្ពស់ អ្នក​គួរ​តែ​​ព្យាយាម​កាត់​បន្ថយ​ឲ្យ​ទាន់​ពេលវេលា ប្រសិន​បើ​សង្កេត​ឃើញ​ខ្លួន​ឯង​លេច​ចេញ​​នូវ​សញ្ញា ៨ យ៉ាង​នេះ​។

១. ឈឺ​សាច់ដុំ និង​សន្លាក់

នៅ​ពេល​រាងកាយ​ទទួល​យក​ជាតិ​ស្ករ​ច្រើន ធ្វើ​​ឲ្យ​កោសិកា​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​បញ្ជូន​ទៅ​កាន់​ឈាម ជា​ហេតុ​នាំ​សារធាតុ​ផ្សេងៗ​រួម​ទាំង​ប្រូតេអ៊ីន​បាន​បម្លែង​ទៅ​ជា​ម៉ូលេគុល​គ្លុយកូស​។ វា​ក៏​អាច​​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​សន្លាក់ ឈឺ​សាច់​ដុំ ជំងឺ​ភ្នែក​ឡើង​បាយ ជំងឺ​បេះដូង​ ការ​ចងចាំខ្សោយ​ និង​ស្បែក​ជ្រីវជ្រួញ​ផង​ដែរ។

២. ឃ្លាន​តែ​របស់​ផ្អែមៗ​មិន​ឈប់​

​​​ជាតិ​ស្ករ​ពិត​ជា​មាន​ដំណើរ​ការ​លឿន​​ខ្លាំង​ណាស់ និង​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​​ឆាប់​​ឃ្លាន។ ញ៉ាំ​របស់​ផ្អែម​ញឹក​ញាប់ អ្នក​នឹង​កាន់​តែ​ញៀន​ ព្រោះ​វា​អាច​ជួយ​ឲ្យ​អារម្មណ៍​ល្អ​។ មួយ​វិញ​ទៀត អាហារ​ដែល​ផ្អែម មិន​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​ឡើយ ព្រោះ​វា​គ្មាន​ផ្ទុក​ជីវជាតិ​ដែល​មាន​ប្រយោជន៍​​សម្រាប់​សុខភាព។

៣. កម្លាំង​ថាមពល​ក្នុង​ខ្លួន​ឡើង​ចុះ​មិន​ទៀង

សារធាតុ​គ្លុយ​កូស​​ អាច​ផ្តល់​ថាមពល​ដល់​រាង​កាយ​របស់​អ្នក ដូច្នេះ​ហើយ​ទើប​បាន​ជា​មនុស្ស​គ្រប់​គ្នា ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ​។ ពេល​ញ៉ាំ​អាហារ​ផ្អែម លំពែង​នឹង​បញ្ចេញ​អាំងស៊ុយលីន និង​បញ្ជូន​គ្លុយកូស​ទៅ​កាន់​កោសិកា​ក្នុង​រាង​កាយ​ ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​ពេញ​លេញ។ នៅ​ពេល​ដែល​វា​ធ្វើការ​ចប់​រួច​រាល់ អ្នក​នឹង​អស់​កម្លាំង​សាជាថ្មី​ម្តង​ទៀត ព្រោះ​រាង​កាយ​ត្រូវ​ការ​ជាតិ​ស្ករ​បន្ថែម​ បង្ក​ឲ្យ​​ថាមពល​​ឡើង​ចុះ​មិន​នឹងនរ។

៤. ប៉ះពាល់​ដល់​ស្បែក

ដរាប​ណា​ជាតិ​ស្ករ​បម្លែង​ទៅ​កាន់​ឈាម​ច្រើន​ពេក វា​នឹង​បណ្តាល​ឲ្យ​ក្រពេញ​ជាតិ​ខ្លាញ់​មាន​ភាព​សកម្ម​ខ្លាំង ដែល​ជា​ហេតុ​​នាំ​ឲ្យ​ស្បែក​ជួប​ប្រទះ​នូវ​បញ្ហា​នានា​ដូច​ជា កើត​មុន ​ឆាប់​រោល​រលាក​ឬ​មាន​ប្រតិកម្ម និង​ឆាប់​ជ្រីវ​ជ្រួញ​ជា​ដើម​។

៥. ឡើង​ទម្ងន់

​​​គ្រាន់​តែ​ការ​ញ៉ាំ​សូកូឡា ឬ​នំ​ខេក​ ដែល​មើល​​ទៅ​ក្នុង​បរិមាណ​តិច​តួច​សោះ ប៉ុន្តែ​វា​​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ឡើង​គីឡូ​ដោយ​មិន​ដឹង​ខ្លួន។ សូម្បី​តែ​ចំណី​​​ឬ​នំ ដែល​អ្នក​ញ៉ាំ​លេង​កំដរ​មាត់ ប្រសិន​បើ​មាន​ជាតិ​ស្ករ​ខ្ពស់ អ្នក​ច្បាស់​ជា​ដុះ​ក្បាល​ពោះ​ស្អុយ​​ខក​ចិត្ត​មិន​ខាន​ទេ។

៦. ពុក​ធ្មេញ

​ញ៉ាំ​អាហារ​ផ្អែម​អាច​ធ្វើ​ឲ្យ​មាន​ដង្កូវ​ស៊ី​ធ្មេញ ឬ​ពុក​ធ្មេញ​ ដោយ​សារ​តែ​​​អ្នក​មិន​បាន​ដុះ​សម្អាត​ធ្មេញ​​បាន​ស្អាត​ល្អ និង​មិន​ទំពា​ឲ្យ​បាន​ម៉ដ្ឋ​ល្អ។ យូរ​ទៅ​ៗ​របស់​ផ្អែម​ដែល​ជាប់​នឹង​ធ្មេញ​នោះ​ហើយ ដែល​នាំ​ឲ្យ​​កើត​មាន​បញ្ហា​ផ្សេង​ៗ។ ដំណោះ​ស្រាយ​គឺ​ត្រូវ​កាត់​បន្ថយ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​​ស្ករ​ខ្ពស់ ហើយ​កុំ​ភ្លេច​ថែទាំ​​អនាម័យ​សុខភាព​​មាត់​ធ្មេញ ឲ្យ​បាន​ត្រឹម​ត្រូវ។

៧. ផ្តាសាយ​ និង​ហៀរ​សំបោរ​ញឹក​ញាប់

ញ៉ាំ​ឬ​ផឹក​របស់​ផ្អែម​ច្រើន​ពេក ធ្វើ​​ឲ្យ​កោសិកា​​​នៃ​ប្រព័ន្ធ​​ការពារ​ភាព​ស៊ាំ​របស់​រាង​កាយ គ្មាន​សមត្ថភាព​តតាំង​ជាមួយ​នឹង​បាក់តេរី ពេល​ដែល​អ្នក​ឈឺ។ ដោយ​សារ​តែ​វីតាមីន C ដែល​មាន​តួនាទី​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​បាន​បម្លែង​ទៅ​ជា​ជាតិ​ស្ករ​អស់​ទៅ​ហើយ​។ ហេតុ​នេះ​ប្រសិន​បើ​អ្នក​ឧស្សាហ៍​ផ្តាសាយ​ និង​ហៀរ​សំបោរ​ញឹក​ញាប់​ គួរ​កាត់​បន្ថយ​ញ៉ាំ​ជាតិ​ស្ករ ហើយ​ជំនួស​មក​វិញ ដោយ​ការ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ ដែល​មាន​​ជីវជាតិ​ល្អៗ​ មានវីតាមីន ​C វីតាមីន E បេតាការ៉ូទីន និង​ស័ង្កសី​​វិញ​​ប្រសើរ​ជាង​។

៨. មាន​អារម្មណ៍​ហើមពោះ

អាការៈ​ហើម​ឬ​ឆ្អល់​ពោះ និង​មាន​អារម្មណ៍​ថា​ការ​​រំលាយ​អាហារ​មិន​បាន​ល្អ អាច​បណ្តាល​មក​ពី​អាហារ​ផ្សេង​ៗ​ដែល​អ្នក​ញ៉ាំ។ ក្នុង​នោះ​ក៏​មាន​ជាតិ​ស្ករ​​ដែល​ជា​មូល​ហេតុ​ចម្បង​មួយ​ដែរ​ ដែល​អាច​បង្ក​​ឲ្យ​មាន​បាក់តេរី​ក្នុង​ពោះវៀនធំ ធ្វើ​​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ពោះ​។

តើ​កម្រិត​ជាតិ​ប៉ុន្មាន​ទើប​សម​ល្មម​សម្រាប់​រាង​កាយ​ទទួល​យក​ប្រចាំ​ថ្ងៃ?

យោង​តាម​ការ​​បក​ស្រាយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ជាតិ​ស្ករ​ដែល​អ្នក​អាច​​ញ៉ាំ​ប្រចាំ​ថ្ងៃ គឺ​មាន​កម្រិត​១០​% ស្មើនឹង​មួយ​ស្លាប​ព្រា​កាហ្វេ។ អ្នក​ក៏​អាច​ស្វែង​​រក​ជាតិ​​ស្ករ ដែល​ផលិត​ចេញ​​ពី​ធម្មជាតិ​​រួម​មាន​ ផ្លែឈើ បន្លែ គ្រាប់​ធញ្ញជាតិ​….៕

ប្រភព៖ Brightside 

ប្រែ​សម្រួលដោយ៖ ដេត ឈុនអ៉ី

ដកស្រង់ដោយ៖ kanha.sabay.com.kh

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK