ខាតបង់ច្រើនណាស់! ជំងឺកូរ៉ូណាថ្មី កំពុងជះឥទ្ធិពលអាក្រក់លើការដឹកជញ្ជូនទំនិញក្នុងពិភពលោក
Connect with us

ថ្មីៗ

ខាតបង់ច្រើនណាស់! ជំងឺកូរ៉ូណាថ្មី កំពុងជះឥទ្ធិពលអាក្រក់លើការដឹកជញ្ជូនទំនិញក្នុងពិភពលោក

សរសៃឈាម​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​ស្ទះ ​។ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដែល​ដឹក​ទំនិញ​ពី​ប្រទេស​ចិន​ ទៅ​កាន់​ពិភពលោក​បាន​និយាយ​ថា ពួក​គេ​កំពុង​កាត់​បន្ថយ​ចំនួន​នាវា​សមុទ្រ ដែល​ជា​វិធាន​ការណ៍​ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​។

យោង​តាម​ស​ន្និ​សីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​បានឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​ទំនិញ​ពិភពលោក​ប្រហែល៨០% គិត​តាម​បរិមាណ​ត្រូវ​បាន​ដឹក​តាម​សមុទ្រ ហើយ​ចិន​ជា​កន្លែង​ដែល​មាន​កំពង់​ផែ​កុងតឺន័រ​ដែល​មមារញឹក​ជាងគេ​ចំនួន៧​ ។ ប្រទេស​សិង្ហ​បូ​រី​ និង​កូរ៉េ​ខាងត្បូង​មាន​កំពង់​ផែ​ធំ​មួយ​។

លោក Peter Sand ប្រធាន​ផ្នែក​ដឹក​ជញ្ជូន​ដឹក​ជញ្ជូន​នៅ BIMCO សមាគម​ដឹក​ជញ្ជូន​អន្តរជាតិ​បាន​ថ្លែង​ថា​៖ «​ការ​បិទ​មជ្ឈមណ្ឌល​ផលិតកម្ម​ពិភពលោក​ប៉ះពាល់​ដល់​ការ​ដឹក​កុងតឺន័រ​យ៉ាងច្រើន ព្រោះ​វា​ជា​អ្នក​សម្របសម្រួល​ដ៏​សំខាន់​នៃ​បណ្តាញ​ផ្គត់ផ្គង់​នៅ​អាស៊ី​ និង​ពិភពលោក ​។ លោក Sand បាន​ប្រាប់ CNN Business ថា​៖«នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ឧស្សាហកម្ម​ជា​ច្រើន​និង​កំណត់​តម្រូវការ​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​កុងតឺន័រ​» 

អ្វី​ៗ​ទាំងអស់​ចាប់ពី​រថយន្ ត​និង​គ្រឿង​ម៉ាស៊ីន​រហូត​ដល់​សម្លៀក​បំពាក់​ និង​គ្រឿង​ប្រើប្រាស់​ផ្សេង​ៗ​ទៀត ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ក្នុង​កុងតឺន័រ ហើយ​ការ​រំខាន​ដល់​ឧស្សាហកម្ម​នេះ​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​ប្រទេស​ចិន និងប្រទេស​ផ្សេង​ៗ​ទៀត ខណៈ​គេ​កំពុង​ព្យាយាម​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នៃជំងឺ​កូ​រ៉ូ​ណា​ថ្មី​ ដោយ​ធ្វើ​ឱ្យ​រោងចក្រ​បិទទ្វារ ​និង​កម្មករ​នៅផ្ទះ​។

ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​ បាន​សម្លាប់​មនុស្ស​ជា ៥៦០​នាក់ និង​បាន​ឆ្លង​យ៉ាង​ហោច​ណាស់២,៨០០០​នាក់ ដែល​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ចិន ​ដែល​មាន​ប្រជាជន​ជិត៦០​លាន​នាក់​កំពុង​រស់នៅ​ក្នុង​ទីក្រុង​នានា ​៕

ប្រភព៖ kohsantepheapdialy.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK