“ការឈឺចាប់ជាកម្លាំងចិត្តតស៊ូរបស់មនុស្សមានកំណើត”
Connect with us

បែបផែនជីវិត

“ការឈឺចាប់ជាកម្លាំងចិត្តតស៊ូរបស់មនុស្សមានកំណើត”

ការឈឺចាប់ជាកម្លាំងចិត្តតស៊ូរបស់មនុស្សមានកំណើត

ពូជមានកំណើតមិនអាចសាបភាពឈឺចាប់ក្នុងអតីតកាលបានទេ បើទោះជាមានគេព្យាយាមបន្សាបការឈឺចាប់ក្នុងអតីតកាលដែលជាប្រវត្តិដ៏ជូរជត់ដែលគេសាងយ៉ាងអយុត្តិធម៌មកលើពួកគេក្តី ក៏ពួកគេមិនអាចសាបការឈឺចាប់នោះបានដែរ។

អ៉ីស្រាអែលជាជាតិសាសន៍ដែលសាងទឹកដីពីភាពឈឺចាប់នៃជនរួមឈាមរបស់ពួកគេ ពួកគេប្រឹង តស៊ូ អត់ធ្មត់ក៏ព្រោះការឈឺចាប់មួយយ៉ាងជ្រៅដែលកាលពីអតីតកាល គេកាប់សម្លាប់ យាយី បំពានយ៉ាងគឃ្លើន សាហាវមកលើជនរួមឈាមរបស់ពួកគេ។ ពួកគេចាំគ្មានថ្ងៃភ្លេចអំពីអតីតកាលដ៏ជូរចត់នេះ បើទោះជាមានគេចង់បន្សាបក្តីរហូត ប្រទេសអ៉ីស្រាអែលមានថ្ងៃបុណ្យជាតិមួយដែលមានឈ្មោះថា Remember day ថ្ងៃដែលចងចាំ ។ វាជាថាមពលយ៉ាងពិសេសរបស់មនុស្សមានកំណើត។

មិនត្រឹមជំនាន់ពួកគេទេ កូនចៅជំនាន់ក្រោយ ក៏ពួកគេព្យាយាមចងក្រង សរសេរ រក្សាទុក នូវសាក្ខីកម្ម ដើម្បីផ្ទេរអារម្មណ៍អនុស្សាវរីយ៍ដ៏ឈឺចាប់ក្នុងអតីតកាលនេះអោយកូនចៅរបស់ពួកគេ មានអារម្មណ៍ដូចពួកគេ ដុះអារម្មណ៍ស្រណោះ មនោសញ្ចេតនាពូជសាសន៍ ទឹកដី ដែលក្មេងជំនាន់ក្រោយ ដឹងហើយ លឺហើយមិនអាចរស់យករួចខ្លួនបាន។

ប្រភព៖ Mossad Elli

មតិយោបល់

Trending

Copyright © 2019 ANARCHAK