អង្គការ WHO លើកឡើងថា “ប្រទេសមានប្រព័ន្ធសុខាភិបាលអន់ខ្សោយអាច​​រកមិនឃើញអ្នកឆ្លងមេរោគកូរ៉ូណា”
Connect with us

ថ្មីៗ

អង្គការ WHO លើកឡើងថា “ប្រទេសមានប្រព័ន្ធសុខាភិបាលអន់ខ្សោយអាច​​រកមិនឃើញអ្នកឆ្លងមេរោគកូរ៉ូណា”

អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានដាក់ក្តីបារម្ភលើប្រទេសមានប្រព័ន្ធសុខាភិបាលទន់ខ្សោយថា មិនអាចរកឃើញអ្នកដែលបានឆ្លងមេរោគកូរ៉ូណាថ្មី ខណៈការរាតត្បាតកាន់តែខ្លាំងក្នុងតំបន់ និងនៅប្រទេសផ្សេងៗនៅជុំវិញពិភពលោក។

អង្គការសុខភាពអន្តរជាតិមួយនេះ លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃមិ្សលមិញថា ដើម្បីបញ្ចៀសការរីករាលដាលនៃមេរោគឆ្លងមួយនេះ ប្រទេសនីមួយៗត្រូវត្រៀមប្រព័ន្ធឆ្លើយតបឱ្យបានរួចរាល់ និងគ្រប់គ្រាន់ជាមុន។

លោក Tedros Adhanom Ghebreyesus បានបន្តថា៖ «ក្តីកង្វល់ធំបំផុតរបស់ខ្ញុំគឺថា សព្វថ្ងៃមានប្រទេសដែលមិនមានប្រព័ន្ធគ្រប់គ្រាន់ដើម្បីស្វែងរកអ្នកដែលបានឆ្លងមេរោគ។ ប្រទេសទាំងនោះត្រូវការការគាំទ្របន្ទាន់ក្នុងការស្វែងរក ព្យាបាល និងថែរក្សាអ្នកដែលឆ្លង ដើម្បីបញ្ចៀសការឆ្លងទៅអ្នកដទៃ និងដើម្បីការពារបុគ្គលិកសុខាភិបាល»។

លោកបន្ថែមថា អង្គការ WHO បានត្រៀមខ្លួនជួយគាំទ្រប្រទេសផ្សេងៗជាពិសេសនៅប្រទេសដែលប្រឈមនឹងការរងគ្រោះបំផុត ដើម្បីទប់ស្កាត់ការរីករាលដាល ក្នុងចំនួនទឹកប្រាក់៦៧៥លានដុល្លារ សម្រាប់រយៈពេល៣ខែ គឺចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២០។

គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី៦ ខែកុម្ភៈនេះ មេរោគនូវែលកូរ៉ូណា បានសម្លាប់មនុស្សអស់៥៦៥នាក់ និងឆ្លងដល់មនុស្ស២៨ ២៧៨នាក់ ហើយបើធៀបនឹងថ្ងៃម្សិលមិញ អ្នកស្លាប់ថ្មីមាន៧៣នាក់ ឯអ្នកឆ្លងថ្មីមាន២៩៨៧នាក់។ នេះបើតាមតួលេខចុងក្រោយពីកាសែត South China Morning Post៕

ប្រភព៖ vodkhmer.news

មតិយោបល់

Trending

Copyright © 2019 ANARCHAK