បើចង់ជោគជ័យដូចអូបាម៉ា មករៀនពីគោលការណ៍ជីវិតរបស់គាត់ទាំងអស់គ្នា
Connect with us

គួរដឹង

បើចង់ជោគជ័យដូចអូបាម៉ា មករៀនពីគោលការណ៍ជីវិតរបស់គាត់ទាំងអស់គ្នា

បើនិយាយដល់អតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិច លោកបារ៉ាក់ អូបាម៉ា ធានាថាមិនមាននរណាមិនស្គាល់លោកនោះទេ ដោយសារតែលោក ត្រូវបានគេឲ្យឈ្មោះថា ជាប្រធានាធិបតីស្បែកខ្មៅដំបូងគេនៃប្រវត្តិសាស្រ្តអាមេរិច។ ភាពជោគជ័យដ៏មិនមាននរណាស្មានដល់នេះ ធ្វើឲ្យមនុស្សម្នាស្ញប់ស្ញែងនៅលើពិភពលោក។ ប៉ុន្តែ មិនមានមនុស្សច្រើនប៉ុន្មានទេ​ ដែលដឹងពីគោលការណ៍ដឹកនាំជីវិតរបស់លោក។ ដូច្នេះ យើងមកសិក្សាទាំងអស់គ្នាពីគោលការណ៍ដឹកនាំជីវិតលោកទាំងអស់គ្នា៖

១. ឲ្យតម្លៃខ្លួនឯង

នៅក្នុងសង្គម បើសិនជាអ្នកមិនកំណត់តម្លៃសម្រាប់ខ្លួនឯងទេនោះ អ្នកដទៃនឹងកំណត់តម្លៃនោះសម្រាប់អ្នក ដែលវាមានឥទ្ធិពលដល់ជីវិតរបស់អ្នកយ៉ាងខ្លាំង។ សម្រាប់លោកអតីតប្រធានាធិបតីអូបាម៉ា លោកមិនដែលខ្វល់ពីពាក្យសម្តី​ និងការកំណត់តម្លៃរបស់អ្នកដទៃ ដែលដាក់ឲ្យរូបលោកទេ ប៉ុន្តែលោកខ្លួនឯងជាអ្នកកំណត់តម្លៃរបស់លោកខ្លួនឯង។ ការកំណត់តម្លៃខ្លួនឯង អាចធ្វើឲ្យគាត់មានជំនឿចិត្តលើខ្លួនឯងទៅលើអ្វីដែលអ្នកស្រមៃ។

២. ជំនឿលើក្តីស្រមៃ

ជាការពិតណាស់ មិនមាននរណាម្នាក់ចង់បានបរាជ័យនោះទេ។ ដោយមានដើមកំណើតជាជនជាតិស្បែកខ្មៅ លោកបារ៉ាក់ អូបាម៉ា ត្រូវបានគេម៉ាក់ងាយ រិះគន់មុនពេលដែលលោកក្លាយជាប្រធានាធិបតី។ ប្រសិនបើលោកជាមនុស្សធម្មតា ដែលងាយនឹងត្រូវបានបំបាក់ទឹកចិត្តដោយពាក្យសម្តីម៉ាក់ងាយរបស់គេ លោកប្រាកដជាមិនអាចក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិច។ ប៉ុន្តែដោយសារតែការកំណត់តម្លៃពិតសម្រាប់ខ្លួនឯងដោយខ្លួនឯង ធ្វើឲ្យលោកមានជំនឿលើក្តីស្រមៃ រហូតដល់គាត់ពិតជាបានក្លាយជាប្រធានាធិបតីនៃប្រទេសសេដ្ឋកិច្ចទីមួយរបស់ពិភពលោក។

៣. ទំនួលខុសត្រូវ

ជាការពិតណាស់ ការសម្រេចចិត្តទាមទារឲ្យមានការទទួលខុសត្រូវឲ្យបានត្រឹមត្រូវ។ មនុស្សជាច្រើន តែងទទួលត្រូវ ប៉ុន្តែគេមិនសូវទទួលខុសទេ ចំពោះការសម្រេចចិត្តរបស់ពួកគេ។ ការធ្វើបែបនេះ នាំឲ្យពួកគេបន្ទោសអ្នកដទៃនៅពេលដែលកិច្ចការដែលសម្រេចចិត្តមិនដំណើរតាមសេចក្តីរំពឹង។ សម្រាប់លោកអូបាម៉ា គាត់មិនដែលបន្ទោសអ្នកដទៃទេ ចំពោះរាល់កិច្ចការដែលគាត់បានសម្រេចចិត្ត ដោយសារតែលោកយល់ថា វាធ្វើឲ្យមនុស្សទន់ជ្រាយនៅពេលដែលគ្មានការទទួលខុសត្រូវ។

៤. តម្លៃជាមនុស្ស

នៅត្រង់ចំណុចនេះ មានសុភាសិតខ្មែរមួយពោលថា៖ “អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ។ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន”។ សុភាសិតនេះ មានន័យគ្រប់គ្រាន់ ដើម្បីអប់រំមនុស្សឲ្យចេះគោរពភាពជាមនុស្សរបស់អ្នកដទៃ បើទោះបីជាអ្នកនោះ មានឋានៈតូចទាបជាងយើងក៏ដោយ។ គេសង្កេតឃើញលក្ខណៈវិសេសរបស់លោកអូបាម៉ា គឺលោកឧស្សាហ៍ចាប់ដៃជាមួយសន្តិសុខ ដែលនេះជាកាយវិការមួយដ៏គួរឲ្យស្ញើចសរសើរ៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK