ចង់រកស៊ីហ្វ្រេនឆាយមែនទេ? គំនិតហ្វ្រេនឆាយថ្មីៗនេះ នឹងមានទីផ្សារនៅឆ្នាំនេះ
Connect with us

គួរដឹង

ចង់រកស៊ីហ្វ្រេនឆាយមែនទេ? គំនិតហ្វ្រេនឆាយថ្មីៗនេះ នឹងមានទីផ្សារនៅឆ្នាំនេះ

ទីផ្សារហ្វ្រេនឆាយនៅកម្ពុជា កំពុងមានការរីកចម្រើនខ្លាំង ហើយម្ចាស់អាជីវកម្មនៅកម្ពុជាខ្លះ កំពុងតែសម្លឹងមើលយីហោអាជីវកម្មណាមួយដែលល្បីស្រាប់ ដើម្បីយកមកបើកនៅកម្ពុជា។ ក្នុងពេលបច្ចុប្បន្ននេះ មានអាជីវកម្មហ្វ្រេនឆាយជាច្រើន ដែលកំពុងតែដំណើរការនៅក្នុងទីផ្សារកម្ពុជា ដែលមានដូចជាហាងកាហ្វេ ម្ហូបអាហារ និងសណ្ឋាគារ។

តាមការព្យាការណ៍បានឲ្យដឹងថា ក្នុងទីផ្សារឆ្នាំ២០២០នេះ អាជីវកម្មហ្វ្រេនឆាយចំនួន៣ប្រភេទនេះ នឹងលេចមុខនៅក្នុងទីផ្សារឡើង ស្របពេលតម្រូវការទីផ្សារមានការកើនឡើង។ ខាងក្រោមនេះ គឺជាគំនិតហ្វ្រេនឆាយដែលមានតម្រូវការនៅឆ្នាំនេះ៖

១. ហ្វ្រេនឆាយបុកល្ហុង

សម្រាប់ប្រជាពលរដ្ឋកម្ពុជា បុកល្ហុង គឺជាម្ហូបអាហារមួយប្រភេទដ៏ពេញនិយម។ មានអ្នកខ្លះពេញចិត្តនឹងរសជាតិបុកល្ហុង ដែលធ្វើនៅប្រទេសថៃ ដោយសារតែម្ហូបមួយប្រភេទនេះ មានដើមកំណើតពីប្រទេសថៃ។ ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកដែលចាប់អារម្មណ៍មួយចំនួន ចាប់អារម្មណ៍ទៅរៀនធ្វើបុកល្ហុងនៅប្រទេសថៃ ដើម្បីយកមកបើកនៅក្នុងប្រទេសខ្មែរ ដោយមានការច្នៃប្រឌិតឲ្យត្រូវរសជាតិដែលប្រជាជនកម្ពុជាចូលចិត្ត។ ការធ្វើបែបនេះ នឹងបង្កើតចេញជាហ្វ្រេនឆាយក្នុងស្រុក ដែលអ្នកវិនិយោគទិញយកទៅធ្វើអាជីវកម្មបន្ត ជាជាងការទិញហ្វ្រេនឆាយពីបរទេស។

២. ការ៉ាស់ឡាន

អាជីវកម្មសេវាកម្ម គឺជាអាជីវកម្មមួយប្រភេទ ដែលអាចរកចំណូលបានយ៉ាងច្រើន។ ចំណែកសេវាកម្មនៅកម្ពុជាក៏មានច្រើនណាស់ដែរ ប៉ុន្តែវាទាមទារឲ្យមានអ្នកនាំមុខបង្កើតហ្វេ្រនឆាយ ដើម្បីអនុញ្ញាតឲ្យមានអ្នកទិញទៅធ្វើបន្ត។ ចំណែកអាជីវកម្មការ៉ាស់ឡាន ត្បិតតែមានគេធ្វើច្រើន ប៉ុន្តែអាជីវកម្មនេះ មិនទាន់មានហ្វ្រេនឆាយណាមួយ ដែលគេអាចទិញបន្តនោះទេ។

៣. បង្គា និងបង្កងទឹកសាប

របរកសិកម្មនេះ មិនសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានទេ ដោយសារតែការងារនេះ មើលទៅហាក់ដូចជាមិនសូវឡូយឆាយ ហ៊ឺហាដូចមុខរបរដទៃ។ ប៉ុន្តែកសិដ្ឋានបង្គា និងបង្គងទឹកសាបនេះ មានទីផ្សារខ្លាំងណាស់ ដែលទាមទារឲ្យមានអ្នកប្រកាសធ្វើហ្វ្រេនឆាយ។ តាមអ្នកជំនាញជនជាតិកូរ៉េម្នាក់បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ តម្រូវការកាន់តែមានការកើនឡើង ហើយមុខរបរប្រភេទនេះ នឹងមានការប្រកាសធ្វើជាហ្វ្រេនឆាយនាពេលខាងមុខនេះដែរ៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK