មកដឹងពីមូលហេតុដែលប្រព័ន្ធអប់រំ ហ្វាំងឡង់ល្អជាងគេបំផុត ក្នុងលោក
Connect with us

គួរដឹង

មកដឹងពីមូលហេតុដែលប្រព័ន្ធអប់រំ ហ្វាំងឡង់ល្អជាងគេបំផុត ក្នុងលោក

មិនមែនជារឿងដ៏ភ្ញាក់ផ្អើលឡើយ ដែលប្រទេសអឺរ៉ុបមួយនេះ ក្លាយជាប្រទេស​ដែល​មាន​ប្រព័ន្ធអប់រំ​ល្អជាង​គេបំផុតក្នុងលោក ត្បិតអីហ្វាំងឡង់ បានធ្វើកំណែទម្រង់ប្រព័ន្ធ​អប់រំខ្លួន​រយៈពេល​ជាង៤​ទសវត្សរ៍​មកហើយនោះ។ មានយុទ្ធសាស្រ្ត និងសកម្មភាពជាច្រើនដែលប្រទេសដែល​មានប្រជាជន​សរុបជាង៥លាននាក់នេះ​ បានអនុវត្តន៍។ ខាងក្រោម គឺជារឿង២២ចំណុចដែល ទាំងអស់គ្នា​ត្រូវដឹង​អំពីប្រព័ន្ធអប់រំនៅប្រទេសហ្វាំងឡង់។

១. ក្មេងៗហ្វាំងឡង់ អាចចូលរៀនបានទាល់តែមានអាយុ៧ឆ្នាំ។

២. ក្មេងៗកម្រនឹងតម្រូវឲ្យធ្វើកិច្ចការផ្ទះ (Homework) ឬការប្រលងអ្វីនោះទេ រហូតដល់វ័យធំបន្តិច។

៣. ក្មេងៗមិនត្រូវបានវាស់វែង ឬវាយតម្លៃសមត្ថភាពក្នុងការសិក្សាសម្រាប់រយៈពេល៦ឆ្នាំដំបូងនៃការអប់រំរបស់គេទេ។

៤. នៅហ្វាំងឡង់ មានការប្រលងស្តង់ដារតែមួយគត់ គឺនៅពេលសិស្សមានអាយុ១៦ឆ្នាំ។

៥. ក្មេងគ្រប់រូប ទោះបីឆ្លាត ឬមិនសូវឆ្លាតក្តី ត្រូវបានបង្រៀនក្នុងថ្នាក់ជាមួយគ្នា។

៦. សិស្សរបស់ហ្វាំងឡង់ចំណាយលុយតិចជាងសិស្សអាមេរិច ៣០%។

៧. ៣០% នៃក្មេងៗ ត្រូវទទួលបានការជួយជ្រោមជ្រែងបន្ថែមនៅថ្នាក់ទី៩។

៨. ៦៦% បានចូលសិក្សានៅថ្នាក់សាកលវិទ្យាល័យ ដែលអាត្រានេះខ្ពស់ជាងគេបំផុត នៅអឺរ៉ុប។

៩. គម្លាតរវាងសិស្សខ្លាំង និងសិស្សខ្សោយនៅហ្វាំងឡង់ មានកម្រិតទាបជាងគេបំផុតក្នុងលោក។

១០. ថ្នាក់វិទ្យាសាស្រ្តអនុញ្ញាតឲ្យមានសិស្សយ៉ាងច្រើន១៦នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់ ដើម្បីឲ្យពួកគេបានអនុវត្តច្រើន។

១១. សិស្សរហូតដល់៩៣% បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដែលអត្រានេះខ្ពស់ជាងអាមេរិច ១៧.៥០%ឯណោះ។

១២. ៤៣% នៃសិស្សវិទ្យាល័យនៅហ្វាំងឡង់ បានចូលរៀននៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។

១៣. សិស្សបឋមសិក្សា សម្រាកបាន៧៥នាទីក្នុងមួយថ្ងៃ ស្របពេលនៅអាមេរិចសម្រាកបានតែ២៧នាទីប៉ុណ្ណោះ។

១៤. គ្រូបង្រៀនវិញ ចំណាយពេលបង្រៀនក្នុងថ្នាក់តែ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយត្រូវតែចំណាយពេលយ៉ាងតិច២ម៉ោងក្នុងមួយសប្តាហ៍ដើម្បីអភិវឌ្ឍជំនាញរបស់ខ្លួន។

១៥. ចំនួនគ្រូបង្រៀននៅហ្វាំងឡង់ ប្រហែលនឹងចំនួនគ្រូបង្រៀននៅក្រុងញូយ៉កដែរ ប៉ុន្តែចំនួនសិស្សតិចជាងច្រើន។ នៅហ្វាំងឡង់មានសិស្សប្រហែល ៦០០,០០០នាក់ ឯញូយ៉កមាន ១.១០លាននាក់។

១៦. ១០០% គឺមិនបង់ថ្លៃសិក្សាឡើយ ពោលគឺរដ្ឋជាអ្នករាប់រងទាំងស្រុង។

១៧. គ្រូបង្រៀនទាំងអស់ នៅហ្វាំងឡង់ ត្រូវតែមានសញ្ញាបត្របរិញ្ញបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ដែលអង់គ្លេសហៅថា Master Degree។

១៨. គ្រូបង្រៀនត្រូវបានជ្រើសរើសចេញពីសិស្សពូកែ ពោលគឺ១០% នៃសិស្សកំពូលតារាង។

១៩. ប្រាក់ខែតិចបំផុតសម្រាប់គ្រូបង្រៀនហ្វាំងឡង់ គឺ ២៩,០០០ដុល្លារអាមេរិច (២០០៨)។

២០. គ្មានប្រាក់លើកទឹកចិត្តបន្ថែម អ្វីទៀតឡើយសម្រាប់គ្រូបង្រៀន។

២១. គ្រូបង្រៀន ត្រូវបានទទួលស្គាល់ និងឲ្យតម្លៃដូចគ្នានឹងវេជ្ជបណ្ឌិត និងមេធាវីដែរ។

២២. កាលពីឆ្នាំ២០០១ ក្មេងៗហ្វាំងឡង់ ត្រូវបានវាយតម្លៃថា ពូកែបំផុត ផ្នែកវិទ្យាសាស្រ្ត ការអាន និងគណិតវិទ្យា។

ឯកសារយោង៖ Businessinsider.com, newrepublic.com, huffingtonpost.com, smithsonianmag.com, New York Times និង theguardian.com

ដកស្រង់ដោយ៖ www.heartbookcambodia.com  

ពីនេះពីនោះ13 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ16 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ19 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ20 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ24 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK