អស់ទាស់! ត្រឹមនាវាមួយគ្រឿងជប៉ុនរកឃើញអ្នកមានផ្ទុកមេរោគកូរ៉ូណា១០នាក់
Connect with us

ថ្មីៗ

អស់ទាស់! ត្រឹមនាវាមួយគ្រឿងជប៉ុនរកឃើញអ្នកមានផ្ទុកមេរោគកូរ៉ូណា១០នាក់

មនុស្ស​ចំនួន ១០​នាក់ ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស នៅក្នុង​នាវា​ទេសចរណ៍​មួយគ្រឿង ដែល​ជប៉ុន ឃាត់ទុក​នា​ថ្ងៃទី​៣ ខែកុម្ភៈ​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​។

នាវា​ដឹក​ទេសចរណ៍ Diamond Princess នៅ​ផែ Yokohama ដែលមាន​ផ្ទុក​មនុស្ស​ចំនួន ៣៧១១​នាក់ ត្រូវបាន​ឃាត់ទុក ដើម្បី​ត្រួតពិនិត្យ​អ្នកដំណើរ​ទាំងអស់​លើ​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​ជប៉ុន​បាន​រកឃើញ​អ្នកដំណើរ​មកពី​ហុងកុង​ម្នា​ក់ថា មាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​នេះ​។ បើតាម​ការធ្វើ​រោគវិនិច្ឆ័យ នា​ថ្ងៃទី​៤ ខែកុម្ភៈ ក្នុងចំណោម​មនុស្ស ៣៧១១​នាក់​នេះ អាជ្ញាធរ​សុខាភិបាល​ជប៉ុន បាន​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ចំនួន ១០​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី ៥០​ឆ្នាំ ទៅ ៨០​ឆ្នាំ​។

​ពេលនេះ អ្នកជំងឺ​ទាំង​១០​នាក់​នោះ ត្រូវគេ​យកទៅដាក់​ព្យាបាល​យ៉ាង​ដិតដល់​។ ប៉ុន្តែ​ក្នុងចំណោម​អ្នក​ទាំងនោះ មិនមាន​នរណាម្នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើយ​។
​ដើម្បី​ធានា និង​តាមដាន​អ្នកដំណើរ​នៅលើ​នាវា​ទេសចរណ៍​បន្តទៀត អាជ្ញាធរ​ជប៉ុន បានស្នើ​ឲ្យ​អ្នកដំណើរ និង​កង​នាវិក​ទាំងអស់ ស្នាក់​នៅលើ​នាវា​បណ្តោះអាសន្ន​ក្នុង​រយៈពេល ១៤​ថ្ងៃ​សិន ដើម្បី​រង់ចាំ​មើល ថា​តើ​មាន​នរណា ចេញ​រោគសញ្ញា​កូ​រ៉ូ​ណា​វីរុស​ឬទេ​។ 


​សូមបញ្ជាក់ថា កន្លងមក​ជប៉ុន បាន​រកឃើញ ២៣​ករណី​រួចមកហើយ​។ ដោយ​បូក​បន្ថែមនឹង ១០​ករណីនេះ​ទៀត ជប៉ុន​បាន​កើន​រហូតដល់ ៣៣ករណី​ឯណោះ ដែលជា​ចំនួន​មួយ​ដ៏​ខ្ពស់​ជាងគេ បន្ទាប់ពី​ចិន​៕

ប្រភព៖ thmeythmey.com

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK