“ថ្ងៃដែលយើងគ្មានសល់អ្វី ជាថ្ងៃដែលយើងអាចមើលឃើញអ្វីគ្រប់យ៉ាងបានច្បាស់បំផុត” 
Connect with us

បែបផែនជីវិត

“ថ្ងៃដែលយើងគ្មានសល់អ្វី ជាថ្ងៃដែលយើងអាចមើលឃើញអ្វីគ្រប់យ៉ាងបានច្បាស់បំផុត” 

ថ្ងៃណាមួយពេលដែលពិបាកបំផុត យើងនឹងនឹកឃើញថា យើងធ្លាប់មានមនុស្សដែលខ្វល់ខ្វាយពីយើង ផ្ដល់ភាពកក់ក្ដៅឲ្យយើង ចំណាយពេលវេលាជាច្រើនជាមួយយើងដោយគ្មានសួរដេញដោលអ្វីទាំងអស់។

ថ្ងៃណាមួយដែលយើងគ្មានអ្វីសោះនៅក្នុងខ្លួន ទើបយើងនឹកឃើញថាយើងធ្លាប់មានអ្វីៗជាច្រើន​ ប៉ុន្តែពេលនេះវាបានបាត់ទៅហើយ។ នៅក្នុងជីវិតនេះ គ្មានទ្រព្យអ្វីដែលមានតម្លៃដូចក្ដីស្រលាញ់ ភាពកក់ក្ដៅ ស្នាមញញឹម ពាក្យលួងលោមលើកទឹកចិត្ត ដែលយើងទទួលបានពីមនុស្សជាទីស្រលាញ់នោះទេ។ ទោះបីជាក្ដីស្រលាញ់ដែលយើងផ្ដល់ឲ្យចំពោះខ្លួនឯងវាល្អជាងនរណាៗផ្ដល់ឲ្យយើង ប៉ុន្តែយើងក៏នៅតែត្រូវការទទួលបានវាពីនរណាម្នាក់។ ទោះជាយើងរឹងមាំ អាចលើកទឹកចិត្តខ្លួនឯងបាន ក៏មានពេលមួយដែលយើងត្រូវការនរណាម្នាក់មកលើកទឹកចិត្តយើង។

នៅពេលខ្លះ ការធ្វើជីវិតខ្លួនឯងឲ្យរឹងមាំ វាត្រូវដាច់ដោយឡែក ហើយការពិតវាខ្សោះកក្រោះ ថែមទាំងឯកាផងដែរ ប៉ុន្តែមិនមាននរណាម្នាក់បានដឹងឡើយ លើកលែងតែអ្នកនោះគឺជាយើងខ្លួនឯងដែលកំពុងតែជួបប្រទះនៅក្នុងជីវិត ទើបអាចយល់៕

ប្រភព៖ សៀវភៅជីវិត

មតិយោបល់

Trending

Copyright © 2019 ANARCHAK